ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​ជ្ញា​ធរ​ បាច​ទឹក​ដាក់​គ្នា​ ទី​បំ​ផុត​ ​ នៅ​តែ​រក​មិន​ឃើញ​​ ជន​​ល្មើស​​លួច​​កាប់​​ ដើម​​គ្រ​ញូង​​ តំបន់​អង្គរ

អា​ជ្ញា​ធរ​ បាច​ទឹក​ដាក់​គ្នា​ ទី​បំ​ផុត​ ​ នៅ​តែ​រក​មិន​ឃើញ​​ ជន​​ល្មើស​​លួច​​កាប់​​ ដើម​​គ្រ​ញូង​​ តំបន់​អង្គរ

ខេត្ត​សៀម​រាប​ ៖​ប្រ​ជា​ពល​រដ្ឋ​និ​យាយ​ថា​ ជឿ​ទេ​ បាច​ទឹក​ដាក់​គ្នា​ ទី​បំ​ផុត​ ជន​ល្មើសលួ​ច​កាប់​ ដើម​គ្រ​ញូង​ នៅ​តែ​រក​មិន​ឃើញ​ អាច​រស់​នៅ​ក្រៅសំ​ណាញ់​ច្បាប់​យ៉ាង​សុខ​ស្រួល​​ ហើយ​បទ​ល្មើស​នេះ​ក៏​រសាត់​ទៅ​តាម​ពេល​វេ​លា​។​

តាម​រាយ​ការណ៍​មក​ថា​ មក​ដល់​ពេល​នេះ​ ករណី​កាប់​ឈើក្រ​ញូង​នៅ​តំបន់​អង្គរ​ ត្រូវ​ បញ្ជូន​ទៅ​តុលា​កា​រ​ ខណៈ​ដែល​សមត្ថ​កិច្ច​ ក៏​កំពុង​ស្វែង​រក​មុខ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​ និង​ការ​កាប់​ឈើ​ក្រញូង​ ដ៏​មាន​តម្លៃ​នោះផ​ង​ដែរ​ ។​

សូម​រំលឹក​ថា​ ឈើ​គ្រញូង​មួយ​ដើម​ ដែល​ត្រូវ​បាន​កាត់​ផ្តួល​ដោយ​អា​ជ្ញាធរ​អប្សរា​ ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើខេ​ត្តសៀ​មរា​ប ដឹ​​កយក​ទៅ​រក្សា​ទុក​បណ្ដោះ​អាសន្ន​ នៅ​រដ្ឋបាល​ព្រៃឈើស្រុ​កបន្ទាយ​ស្រី​ ក្នុង​ឃុំ​ព្រះដា​ក់​ទោះ​បីពល​រដ្ឋ​តវ៉ា​មិន​ឲ្យ​ដឹក​ចេញ​ក៏​ដោយ​ ។​

អាជ្ញា​ធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា​ដើម​គ្រញូង​ ១​ ដើម​ដែល​មាន​មុខ​កាត់​ជិត​ ៩​ តឹក​ និង​កម្ពស់​ជិត​ ១០​ ម៉ែត្រ​ មាន​ទី​តាំង​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​ ខាង​កើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ក្នុង​ភូមិ​នគរ​ក្រៅ ​ឃុំគោ​ក​ចក​ ក្រុង​សៀម​រាប​ ត្រូវ​បាន​អាជ្ញា​ធរ​អប្សរា​កាត់​ផ្តួល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពេល​ឈើ​ដ៏​កម្រ​ និង​មាន​តម្លៃ​បំផុត​នេះ​ ត្រូវ​បាន​រាយ​ការណ៍​ថា​ មាន​ជន​ខិល​ខូច​លួច​អារ​បាន​មួយ​ភាគ​ ក្នុង​បំណង​លួច​ដឹក​ចេញ​។​

មន្ត្រី​អាជ្ញា​ធរ​អប្សរា​បាន​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​ត្រូវ​កាប់​ដើម​ឈើនេះ​ ព្រោះ​ថា​ ទី​ ១​ គឺ​ដើម្បី​ការពារ​កុំឲ្យវា​ដួល​រលំ​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដំ​ណើរ​ ឬ​អ្នក​ដែល​មក​ជ្រក​ក្រោម​ដើម​គ្រញូង​នេះ​ និង​ ​ទី​ ២​ គឺ​កាប់យក​ទៅរ​ក្សាទុក​កុំ​ឲ្យ​ជន​ខិល​ខូច​លួច​កាប់​បន្ត​ទៀត​ក្រោយ​ពេល​ជន​ខិល​ខូច​ទាំង​នោះបា​ន​លួច​កាប់​កាល​ពី​ថ្ងៃទី​ ៤​ ខែតុ​លា​សល់​តែ​ ២​ តឹក​ប៉ុណ្ណោះ​ ។​

យ៉ាងណា​ក៏ដោយ​ ប្រជា​ពល​រដ្ឋ​រួម​ទាំង​មន្ត្រី​ជំ​នាញ​ បាន​អះ​អាង​ថា​ ឈើ​នេះ​ ជន​ខិល​ខូច​បាន​អារ​អស់​ប្រមាណ​១តឹក​ប៉ុណ្ណោះ​ ដូច្នេះ​អាច​រក្សា​ទុក​បាន​ ប៉ុន្តែ​មន្ត្រី​អាជ្ញា​ធរ​អប្សរា​បាន​ទៅកា​ប់​រំ​លំ​តែម្តង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យយ៉ា​ង​ខ្លាំង​ ។ ផ្តើម​ពី​នោះ​ប្រជា​ពល​រដ្ឋ​ រួម​ទាំង​មន្ត្រី​បរិស្ថាន​បាន​លើក​ឡើង​ថា​ ការ​កាប់​ឈើ​ក្រញូង​មួយ​ដើម​នៅ​តំបន់​អង្គរ​នេះ​ ស្ថិត​ក្នុង​ភាព​អាថ៌​កំ​បាំង​ និង​លាក់​លៀម​បំផុត​ ដែល​សមត្ថ​កិច្ច​ត្រូវ​តែ​វែក​មុខ​ឲ្យ​ឃើញ​ជន​ខិល​ខូច​ បើ​ពុំ​នោះទេ​ ពួក​គាត់​មិន​សុខ​ចិត្ត​នោះឡើ​យ ​។

ប្រជា​ពល​រដ្ឋ​នៅភូ​មិ​នគរ​ក្រៅ ​សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ចោទ​ប្រកាន់​ថា ​មន្ត្រី​អភិរក្ស​ព្រៃឈើ​ មួយ​ក្រុម​របស់​ អា​ជ្ញា​ធរ​អប្សរា​ គឺ​ជា​អ្នក​ដៃ​ដល់​ដែល​បាន​ យក​ម៉ា​ស៊ីន​ រណារ​ពីរ​គ្រឿង​ ទៅ​អារ​ផ្ដួល​ រំលំ​ឈើគ្រ​ញូង​ មួយ​ដើម​ធំ​នៅ​ ក្នុ​ង​តំ​បន់​អង្គរ​ធំ៕

7-Wood_3b-t-absara-500x345

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.