ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះ​មហា​សុន្ទតរ​ធម្មោ​ ជឹម​ សុ​ភាព​ ព្រះ​វិ​ន័យ​ធរ​ និង​ជា​ព្រះ​មេ​កុដិ​លេខ​២៣​ វត្ត​មហា​មន្ត្រី ​ដង្ហែ​អង្គ​ក​ថិន​ទាន​ ទៅ​វត្ត​ចាក់​ខ្លាញ់

ព្រះ​មហា​សុន្ទតរ​ធម្មោ​ ជឹម​ សុ​ភាព​ ព្រះ​វិ​ន័យ​ធរ​ និង​ជា​ព្រះ​មេ​កុដិ​លេខ​២៣​ វត្ត​មហា​មន្ត្រី ​ដង្ហែ​អង្គ​ក​ថិន​ទាន​ ទៅ​វត្ត​ចាក់​ខ្លាញ់

(ព្រៃវែង)​៖​ព្រះ​មហា​សុន្ទតរ​ធម្មោ​ ជឹម​ សុ​ភាព​ ព្រះ​វិន័យ​ធរ​ និង​ជា​ព្រះ​មេកុដិ​លេខ​២៣​ វត្ត​មហា​មន្ត្រី​  ឯក​ឧត្តម​ បណ្ឌិត​រដ្ឋ​ ជាម​ យៀប​ និង​លោក​ជំ​ទាវ​ ហាក់​ ជូ​ ព្រម​ទាំង​សហ​ការី​ ពុទ្ធ​បរិ​ស័ទ្ធ​ចំ​ណុះ​ជើង​វត្ត​ជិត​ឆ្ងាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០​១៦​ បាន​រួម​គ្នា​ដង្ហែ​អង្គ​ក​ឋិន​ទាន​រស្មី​សាម​គ្គី​ ដើម្បី​យក​បច្ច័យ​ទៅ​ប្រគេ​​ន​ព្រះ​សង្ឃ​ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស​ ក្នុង​វត្ត​ចក្ខ​នា​រាម​ ស្ថិត​នៅ​ភូមិ​ចាក់​ខ្លាញ់​ ឃុំ​ពាមរក៏​ ស្រុក​ពាមរក៏​ ខេត្ត​ព្រៃ​វែង​។​

ក្នុង​ឱកាស​នោះ​ ព្រះ​មហា​សុន្ទត​រ​ធម្មោ​ ជឹម​ សុ​ភាព​ ព្រះ​វិន័យ​ធរ​ និង​ជា​ព្រះ​មេកុដិ​លេខ​២៣​ វត្ត​មហា​មន្ត្រី​ បាន​លើក​ឡើង​ថា​ ដោយ​មើល​ឃើញ​ពី​ការ​ខ្វះ​ខាត​បច្ច័យ​ ក្នុង​ការ​ក​សាង​សា​លាឆាន់​ និង​សមិទ្ធ​ផល​នា​នា​ក្នុង​វត្ត​ ទើប​ព្រះ​គ្រូ​ និង​ ពុទ្ធ​បរិស័ទ្ធ​ចំណុះ​ជើង​វត្ត​ជិត​ឆ្ងាយ​ បាន​ផ្តួច​ផ្តើម​ធ្វើ​បុណ្យ​កឋិន​ទាន​រស្មី​សាមគ្គី​នេះឡើ​ង​ ដើម្បី​ប្រមូល​បច្ច័យ​ យក​មក​ក​សាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​។​
សូម​បញ្ជាក់​ថា​ បច្ច័យ​ដែល​បាន​មក​ពី​អង្គ​ក​ឋិន​ទាន​រស្មីសា​មគ្គីនេះ​ មាន​ចំនួន​ ៣១​លាន​រៀល​និង​ប្រាក់​ដុល្លា​ចំនួ​ន​១៧១២​ដុល្លា ​និង​ត្រៃ​មួយ​ចំនួន​ធំ​ ដើម្បី​វេ​ប្រគេន​ព្រះ​សង្ឃ​ទុក​សម្រាប់​ប្រើប្រា​ស់​ក​សាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ ។​
ទន្ទឹម​នោះដែ​​រ​ សប្បុរស​ជន​លោក​ ខា​ ហុក​ និង​អ្នកស្រី​ បាន​ បូរ៉េន​ បាន​ឧបត្ថម្ភ​ដល់​សិស្សា​នុ​សិស្ស​ សាលា​បថម​សិក្សា​ចាក់​ខ្លាញ់​ នូវ​សៀវ​ភៅ​ស​សេរ​ចំនួន​១០០០​ក្បាល​ ដោយ​សិស្សម្នា​ក់​ទទួល​បាន​ សៀវភៅ​សសេរ​១​ក្បាល​ ប៊ិច១​និង​ប្រាក់​១០០០​រៀល​ផង​ដែរ​៕​

20161030_11522820161030_11571920161030_09583420161030_115818

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 0670 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.