ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សំបូរ​ឧប​ករណ៍​ នេ​សាទ​ខុស​ច្បាប់​ បំផ្លាញ​មច្ឆា​ជាតិ​ ស្ទើ​តែ​រលាយ​ នៅ​តំបន់​ចុង​ឈ្នៀស​ មន្ត្រី​ជល​ផល​ យក​រួច​ខ្លួន

សំបូរ​ឧប​ករណ៍​ នេ​សាទ​ខុស​ច្បាប់​ បំផ្លាញ​មច្ឆា​ជាតិ​ ស្ទើ​តែ​រលាយ​ នៅ​តំបន់​ចុង​ឈ្នៀស​  មន្ត្រី​ជល​ផល​ យក​រួច​ខ្លួន

ខេត្ត​សៀមរាប​:​បើ​ទោះ​បី​ចៅហ្វាយ​ខេត្ត​សៀមរាប​ ធ្លាប់​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ ដាក់​ទប់​ស្កាត់​ បទ​ល្មើស​នេ​សាទ​ យ៉ាង​ណា​ក៏​ដោយ​ តាម​សេចក្តី​រាយ​ការណ៍​ ពី​ប្រជា​ពល​រដ្ឋ​ រស់​នៅ ​តំបន់​បឹង​ ទន្លេ​សាប​ ក្នុង​ខេត្ត​សៀម​រាប​បាន​រាយ​ការណ៍​ថា​ ក្នុង​មូល​ដ្ឋាន​រប​ស់ពួក​ គាត់​បទ​ល្មើស​នេសាទ​ នៅតែ​កើត​ទ្បើង​យ៉ាង​ពេញ​បន្ទុក​ដដែល​ ។​

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​០៣​ ខែ​តុលា​ ២០១៦​ នេះ​ ប្រ​ជា​ពល​រដ្ឋ​ រស់​នៅ​តាម​ បណ្តា​សង្កាត់​មួយ​ចំនួន​ ក្នុង​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹងថា​ ក្រុម​ជន​ល្មើសប្រើ​ ​ឧប​ករណ៍​ នេ​សាទ​ ខុស​ច្បាប់​ បំ​ផ្លាញ​ធន​ធាន​មច្ឆាជាតិ​ នៅ​តំបន់​ចុងឈ្នៀស​ តាម​អំពើ​ចិត្ត​ ដោយ​គេ​សង្ស័យ​ថា​ មាន​ការ​បើក​ដៃ​ ពី​ក្រុម​មន្ត្រី​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ។​

លើស​នេះ​ទៅ​ទៀត​ សូម្បី​តែនៅ​ចំណុច​មួយ​ចំនួន​ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​ជល​ផល​នោះផ​ង​ ក៏​មាន​បទ​ ល្មើស​ នេ​សាទ​កើត​ទ្បើង​យ៉ាង​ពេញ​បន្ទុក​ដែរ​ ដោយ​សារ​មន្ត្រី​ជល​ផល​ និង​អា​ជ្ញា​ធ​រ​ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ មិន​ចាត់​វិធាន​ការ​ បង្ក្រាប​ទ្បើយ​ ។​

ទាក់ទិន​នឹង​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​ដាក់​ បទ​ល្មើសដោ​យខុ​សច្បា​ប់​នេះ​ លោក​ព្រិន​ សា​វិន​ នាយ​ខណ្ទ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀមរា​ប​ ពុំ​អាច​ធ្វើ​ការ​សុំ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ​ ទោះ​ជា​អ្នក​សារ​ព័ត​មាន​ខល​ចូល​ចង់​បែក​មេដៃ​ក៏​ដោយ​ ក៏​ពុំ​មាន​ការ​ទទួល​នោះទេ​ ដោយ​សារ​តែ​លោក​ព្រិន​ សាវិន​ ជា​នាយ​ខណ្ទ​ចង​មុង​ មិន​ទំ​លាប់​លើក​ ទូរ​ស័ព្ទ​អ្នក​សារ​ព័ត៌​មាន​ ព្រោះខ្លា​ច​ការ​បំភ្លឺ​ពី​ការ​ពិត​។​

ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា​ សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​ភ្នំក្រោ​ម​ អ​សមត្ថ​ភាព​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ នេ​សាទ​ លោក​ វុ​ធ​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​ចុង​ឃ្នាស​ បាន​បំភ្លឺ​ប្រាប់​អ្នក​សារ​ព័ត​មាន​ តាម​ទូរ​ស័ព្ទ​ថា​ លោក​មួយ​រយះ​នេះ​មិន​ បាន​ចុះ​បង្រ្កាប​នោះ​ទេ​ ដោយ​សារ​តែ​ជា​រដូវ​បើក​នេ​សាទ​ទើប​រយាល​បន្តិច​ តែ​លោក​នឹង​រៀបចំ​កម្លាំង​ចុះ​បង្រ្កាប​នៅ​ថ្ងៃ​ច័​ន្ទ​ខាង​មុខ​នេះ​ តែ​វា​មាន​ផល​ពិបាក​ថា​ នៅ​ពេលចុះ​ទៅ​បែក​ការ​ ហើយ​អ្នក​ដាក់​បទ​ល្មើស​សារ​វិញអ​ស់។​

ក្រុម​ជនល្មើស​បាន​ប្រើសា​ច់អួន​ស្បៃមុង​ មាន​បណ្តោយ​រាប់​ពាន់​ម៉ែត្រ​ សម្រាប់​ចាប់​ត្រីខុ​ស​ច្បាប់​ នៅ​តែ​បន្ត​កើត​ទ្បើង​ ទាំង​យប់​ទាំង​ថ្ងៃ ​ដោយសា​រ​តែ​មន្ត្រី​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មិន​ធ្វើ​ការ​បង្ក្រាប​ ។​ ប្រ​ជា​ពលរដ្ឋ​ក្នុង​ ក្រុង​សៀម​រាប​បាន​ត្អូញ​ត្អែរ​ថា​ ផល​ត្រី​ក្នុង​បឹង​ចេះតែ​ថយ​ចុះ​ជា​លំដាប់​ ឈាន​ទៅ​រកការ​ រលាយ​ផុតពូ​ជ​ ដោយ​សារ​តែ​បទ​ល្មើស​កើត​ទ្បើង​ឥត​ឈប់​ឈរ​ ។​

ប្រជា​នេសាទ​ជា​លក្ខណៈគ្រួ​សារ​រស់​នៅ​ តាម​តំបន់​មាត់​បឹង​បាន​ឲ្យ​ដឹងថា​ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​បទ​ល្មើស​នេសាទ​ប្រើ​សាច់អួន​ស្បែមុង​មាន​ បណ្តោយ​ចាប់​ពី​៥០០​ម៉ែត្រ​ ដល់​១០០០​ម៉ែត្រ​ និង​ប​ល្មើសប្រើ​ឧបករណ៍​នេសាទ​ឆក់​កំពុង​កើត​ ទ្បើង​ យ៉ាង​ពេញ​បន្ទុក​ ។​ បទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​ អនា​ធិ​តេយ្យនោះ​ កំពុង​តែ​ធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាង​ ខ្លាំង​ដល់​ជីវ​ភាព​ រស់​នៅ​ របស់​ ប្រជា​ពលរដ្ឋ​ ដែល​ប្រកប​របរ​ នេ​សាទ​ជា​លក្ខណៈគ្រួ​សារ​ ព្រោះ​ពូជ​ត្រី​នៅក្នុ​ង​បឹង​ ស្ទើរ​តែ​វិនាស​សាប​សូន្យ​អស់​ទៅ​ហើយ​ ​។
​​
ប្រជា​ពលរដ្ឋ​ បាន​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ ក៏​ដូចជា​ក្រសួង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ចាត់​វិធាន​ការ​ បង្ក្រាប​បទ​ល្មើស​ជា​បន្ទាន់​ ព្រោះ​ពួកគាត់​គ្មាន​ជំនឿ​ លើ​មន្ត្រី​ ជល​ផល​ មន្ត្រី​អាជ្ញាធរ​ និស​មត្ថ​កិច្ច​ពាក់ព័ន្ធ​ទៀ​ត​ទេ​។​ប្រជា​ពលរដ្ឋ​បានប​ញ្ជាក់ថា​នៅ​ ពេល​ឃើញ​ជន​ល្មើស​ ប្រើប្រា​​ស់​ ឧបករណ៍​ខុស​ច្បាប់​ ពួក​គាត់​តែង​ តែ​រាយ​ការណ៍​ ទៅម​ន្ត្រីអា​ជ្ញាធរ​ នគរ​បាលប៉ុ​ស្តិ៍ ​និង​មន្ត្រី​ជល​ផល​ ប៉ុន្តែ​នៅ​ទី​បំផុត​ក្រុម​ជន​ល្មើស ​នៅ​តែ​អាច​ធ្វើអ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​ ។តំ​ណាង​សហ​គមន៍​ ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ​បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​ប្រព្រឹត្ដ​ បទ​ល្មើស ​ភាគ​ច្រើន​ជា​អ្នក​មាន​លុយ ​មិន​មែន​ប្រជា​ពលរដ្ឋ​ក្រី​ក្រឡើ​យ ​ហើយ​ក្រុម​នោះ ​មិន​ខ្លាច​ការ​ បង្ក្រាប​ របស់​មន្ដ្រី​ជលផ​ល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទេ​ ។ ​ប្រការ​នេះ​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ មាន​ការ​ក្ដៅ ក្រហាយ​យ៉ាង​ខ្លាំង​ ហើយ​សង្ស័យ​ថា​ មន្ដ្រី​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ជា​អ្នក​បើកដៃ​ ទើប​ក្រុម​ជន​ ល្មើស​គ្មាន​ញញើត​អ្វី​ទាំង​អស់​ ។​

សរុបសេ​ចក្ដីមក​ បទ​ល្មើស​នេសាទ​ តំបន់​ចុង​ឈ្នៀស ​ក្រុងសៀមរាប​  ខេត្ត​សៀមរាប​ កំពុង​តែ​ធ្វើ​ឲ្យ​ធនធាន​ មច្ឆា​ជាតិ​ក្នុងបឹង​ ទន្លេ​សាប​ ចៀសមិ​ន​ផុត​ ពី​ការ​រលាយ ​សាប​ សូន្យ​ឡើយ ​។ ​បញ្ហានេះ​ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ និង​រដ្ឋបាល​ជលផ​ល ​ត្រូវ​ចាត់​វិធាន​ ការ​ទប់ស្កាត់​បទ​ល្មើស​ ប្រកប​ដោយប្រ​សិទ្ធភាព​ ហើយ​មិន​ត្រូវ​ជឿលើ​របាយ​ការណ៍​ របស់​ក្រុមម​ន្ដ្រី ​ថ្នាក់​ក្រោមនោះ​ទេ​ ព្រោះ​ជួន​កាល​មន្ដ្រី​ថ្នាក់​ក្រោម​ មួយ​ចំនួន​អាច​ធ្វើ​ របាយ​ការណ៍​ភូត​ភរ​ ដើម្បី​ផល​ ប្រ​យោជន៍​បុក្គល​ខ្លួន៕​​

IMG-20161105-WA0030IMG-20161105-WA0035

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.