ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​​ រ៉ិច​​ គង់​ ​មេ​​គយ​​ច្រក​​ព្រំ​​ រង​ការ​រិះគ​ន់​ បើក​​ភ្លើង​ខៀវ​ ​ឲ្យ​ឈ្មួ​ញ​​នាំ​​ចូល​​​ទំ​​និញ​​ ​បង់​ពន្ធ​​មិន​​គ្រប់​​​

លោក​​ រ៉ិច​​ គង់​ ​មេ​​គយ​​ច្រក​​ព្រំ​​ រង​ការ​រិះគ​ន់​ បើក​​ភ្លើង​ខៀវ​ ​ឲ្យ​ឈ្មួ​ញ​​នាំ​​ចូល​​​ទំ​​និញ​​ ​បង់​ពន្ធ​​មិន​​គ្រប់​​​

ខេត្ត​ប៉ៃ​លិន​ ៖​ លោក​ រ៉ិច​ គង់​ ប្រ​ធាន​កា​រិ​យា​ល័យ​ គយ​និង​រដ្ឋា​ករ​ ច្រក​អន្តរ​ជាតិ​ព្រំ ​ខេត្ត​ប៉ៃ​លិន​ ទទួល​រង​ការ​រិះ​គន់​ថា​ តាំង​ពី​ឡើង​ជំនួស​លោក​ ម៉ៅ​ សំ​អឿន​ ដែល​ថ្នាក់​លើ​ ដក​យក​ទៅ​បញ្ឈរ​ជើង​មក​ ការ​ប្រមូលព​ន្ធ​របស់​លោក​ រ៉ិច​ គង់​ គឺ​គ្មាន​អ្វីប្រែ​ប្រួល​​ជា​ដុំ​កំ​ភួន​ ដើម្បី​បង្កើន​ចំ​ណូល​ពន្ធ​គយ​ នៅ​ឡើយ​ទេ​ ពោល​គឺ​លោក​ រ៉ិច​ គង់​ នៅតែ​បន្ត​អនុ​វត្តន៍​ ល្បិច​​របស់​​មេ​​គយ​​ជំនាន់​​មុន​​ ក្នុង​ការ​បើក​ដៃ​ឲ្យ ​មេ​ឈ្មួញ​៦​ទៅ​៧​នាក់​ ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ឆ្លង​កាត់​ច្រក​អន្តរ​ជាតិ​ព្រំ​ ខេត្ត​ប៉ៃ​លិន​ ដោយ​បង់​ពន្ធ​មិន​គ្រប់​ ទុក​ស៊ី​ដដែលហ្នឹ​ង​ ដោយ​សារ​រឿង​ ឃុប​ឃិត​ឲ្យ​ឈ្មួញ​ នាំ​ចូល​ទំ​និញ​គេច​ពន្ធ​ និង​ទំ​និញ​ខុស​ច្បាប់​។​

មន្ត្រី​តូច​តាច​ បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ លោក​ រ៉ិច​ គង់​ កាន់​តំ​ណែង​ជា​ អនុ​ប្រធាន​កា​រិ​យា​ល័យ ​គយ​និង​រដ្ឋាក​រ​ ច្រក​អន្តរ​ជាតិ​ព្រំ​ គាត់​ក៏មា​ន​ចំណែ​ក​ ក្នុង​កា​រ​ប្រ​ព្រឹត្ត​ អំពើ​ពុក​រលួយ​ និង​ទទួល​សំណូក​ពី​ឈ្មួញ​ ជា​មុខ​សញ្ញា​ បង់​ពន្ធ​មិន​គ្រប់​ ឥឡូវ​ពេល​ទទួល​បាន​តំណែង​ជា​ ប្រធាន​កា​រិ​យាល័យ​ គយ​និង​រដ្ឋាករ​ច្រក​ព្រំ​ លោក​ រ៉ិច​ គង់​ ជិះ​សេះលែ​ង​ដៃតែ​ម្តង ​ព្រោះធ្លា​ប់​ចាំ​ទទួល​ផល​ ពី​ការ​នាំ​ចូល​ ទំនិញខុ​ស​ច្បាប់​ របស់​ឈ្មួញ​ធំៗ​ម៉ូយចា​ស់ ​ដែល​មាន ​ទំនាក់​ទំនង​ល្អ​ ជា​មួយ​គាត់​កាល​ពី​មុន​រួច​ទៅហើ​យ។​

ប្រភព​បាន​បង្ហើប​ថា​ សព្វ​ថ្ងៃ​នេះលោ​ក​ រ៉ិច​ គង់​ កំពុង​មាន​ទំនាក់​ទំនង​ យ៉ាង​ជិតស្និ​ទ្ធ ​ជាមួ​យមេ​ឈ្មួញ​ ដែលនាំ​ទំនិញ​គេច​ពន្ធ​ ពី​ប្រទេស​ថៃ​ ចូល​ទឹក​ដី​ខ្មែរ​ តាម​ច្រក​អន្តរ​ជាតិ​ព្រំ​ ក្នុង​មួយខែ​ៗ​ មិ​នតិច​ជាង​ ៣០០​រថ​យន្ត​ ធំៗ​នោះ​ទេ​។​ឈ្មួញ​ធំៗ​ដែលគេ​ដឹង​ថា​នាំ​ទំនិញ​ចូល​តាម​ច្រក​ព្រំ​នេះ​ ជាអាទិ៍​ក្រុមហ៊ុន​របស់​អ្នក​មាន​អំណាចនៅ​ក្រុង​ខេត្ត​ ។​

ក្រុម​ឈ្មួញ​បាន​នាំចូល​ ទំនិញគេ​ចពន្ធ​ តាម​ឡាន​យីឌុបៗ​ ក៏​ដូច​ជា​ កុង​តឺន័រ​ ភាគ​ច្រើន​ជា​ប្រភេទ​ទំនិញ​ ខុស​ច្បាប់​ ដែល​ត្រូវ​បង់​ពន្ធ​ខ្ពស់​ ដោយប​ង់ពន្ធ​ត្រឹម​តែ​ ៣០​ទៅ​៤០​ ភាគរយ​ប៉ុណ្ណោះ ​និងប​ង់​ត្រឹម​តែ​ ជា​ទំនិញ​ចម្រុះ​ និង​គ្រឿងប​ន្លាស់​ នាំ​ឲ្យ​រដ្ឋ​ខាត​បង់​ ចំណូល​ពន្ធ ​រាប់​សិប​លានរៀ​ល ​ក្នុ​ង​មួយ​ខែៗ​និង​រាប់​សិប​ឆ្នាំ​មក​ហើយ។​​

រថយន្ត​កុង​តឺ​ន័រ​ ភាគ​ច្រើន​បាន​ដឹក​ ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត​ ដែល​គេ​បង់​ពន្ធ​ ជាគ្រឿ​ងប​ន្លាស់​ និង​មួយ​ចំនួន​ទៀត​ ជា​ស្រា ​ភេសជ្ជៈ​ ទំនិញ​ចាប់​ហួយ ​ហើយ​រាល់​ទំនិញ​គេច​ពន្ធ​ ឆ្លង​កាត់​តាម​ ច្រក​អន្តរជាតិ​ព្រំ​ ដែល​គេ​ជឿ​ថា​ក៏​មាន​ការ​បើក​ភ្លើង​ខៀវ​ ពី​លោក​ ទំ​ ណូន​ ជា​ប្រធាន​សា​ខា​គយ​ ខេត្ត​ប៉ៃ​លិន​ ផង​ដែរ​ ទើប​ អ្វីៗ​ក៏​អាច​ដំណើរ​ការ​ រលូន​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​។​

កាល​ពី​ថ្ងៃ​ទី​៩​តុលា​ឆ្នាំ​២០១៦​ រាជ​រដ្ឋា​ភិបាល​បាន​ចេញ​សេចក្តី​សម្រេច​មួយ ​បង្កើត​ក្រុម​ការងា​រថ្នាក់​ជាតិ​ ទទួល​ខុស​ត្រូវ​ដោយ​រដ្ឋ​មន្ត្រីក្រ​សួងសេ​ដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ និង​ថ្នាក់​ខេត្ត​ទទួល​ខុស​ត្រូវ​ដោយ​ចៅហ្វាយខេត្ត​ ដើម្បី​ធ្វើ​កា​រទប់​ស្កាត់​បង្ក្រា​បបទ​ល្មើស​គេច​ពន្ធ​ និង​ជម្រុញ​ការ​ប្រមូល​ពន្ធ​គយ​ ឲ្យបា​​ន​កាន់​តែ​ប្រសើរ​ឡើងផ​ងដែ​រ​ ហេតុ​ដូច្នេះ​គួរ​តែថ្នា​ក់​ជាតិ​និង​ថ្នាក់​ខេត្ត ​កុំមើ​លរំ​លង​ឲ្យ​សោះនូ​វច្រកមួ​យនេះ។​

ពាក់​ព័ន្ធ​ករណី​នេះ​ យើង​មិន​ទាន់​អាច​ ទាក់​ទង​លោក​ រ៉ិ​ច​ គង់​ ប្រធាន​កា​រិ​យា​ល័យ​គយ​ច្រកព្រំ​ ដែលទើ​ប​នឹង​ ឡើង​កាន់​តំណែង​ ដើម្បីបំ​ភ្លឺបា​នទេ​ តែ​និង​ព្យាយាម​នូវ​ពេល​ក្រោយ៕

custom-pay-lin-tum-nogood_fromthai

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.