ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កន្ទេល​ធំ​បន្លំ​ដេក​ សុំ​ច្បាប់​កាយ​ដី​ធ្វើ​ផ្លូវ​ បែ​ជា​យក​គ្រឿង​ចក្រ​ ឈូស​ឆាយ​ដី​ព្រៃ

កន្ទេល​ធំ​បន្លំ​ដេក​ សុំ​ច្បាប់​កាយ​ដី​ធ្វើ​ផ្លូវ​ បែ​ជា​យក​គ្រឿង​ចក្រ​ ឈូស​ឆាយ​ដី​ព្រៃ

កំពង់ធំ​៖​សកម្ម​ភាព​ឈូស​ឆាយ​ដីព្រៃ​អត់​ច្បាប់​ នៅតែ​បន្ត​កើត​មាន​យ៉ាង​អាណា​ធិប​តេយ្យ​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​បង្ក្រាប​ខ្លះៗ​ក៏​ដោយ​ នៅតែ​មាន​ការ​ឃុប​ឃិត​គ្នា​ឈូស​ឆាយ​ដី​ព្រៃ​ហាម​ឃាត់​ ។​
ជាក់ស្តែង​នៅរ​សៀល​ថ្ងៃ​ទី​០៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ គ្រឿង​ចក្រ​អាបុល​១គ្រឿង​ បាន​ឈូ​ស​ឆាយ​ដីព្រៃ​ស្ថិត​នៅ​ចំនុច​ព្រំ​ប្រទល់​ ស្រុក​សំបូរ​និង​ស្រុក​ប្រាសាទ​បល្ល័ង្គ​ ខាង​ក្រោយ​ភូមិ​ខ្មាក់​ ឃុំ​សាលា​វិស័យ​ ត្រូវ​បាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ ចុះឃា​ត់ទុ​ក​ បញ្ឈប់ស​កម្ម​ភាព​ ដើម្បី​សាកសួ​រ​រកឯក​សារ​ច្បាស់​លាស់​។​

ប្រភព​ព័ត៍មាន​ពី​កន្លែង​កើត​ហេតុ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គ្រឿង​ចក្រ​មួយ​គ្រឿង​នេះ ទើ​ប​តែ​ចូល​ឈូស​ឆាយ​បាន​ចំនួន​២​ថ្ងៃទេ​ តែ​ត្រូវ​បែក​រឿង​ដល់​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ ក្រោម​ការ​បញ្ជាផ្ទា​ល់ពី​លោក​អ៊ិត​សុធា​ ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់​ធំ​ ទើប​នៅរ​សៀល​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា​នេះ​ សមត្ថ​កិច្ច​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទោង​ ចុះ​ទៅឃា​ត់​គ្រឿង​ចក្រ​មិន​ឲ្យ​ធ្វើ​ការឈូ​សឆាយ​ទេ​ ព្រម​ទាំង​ឃាត់​ខ្លួន​អ្នក​បើក​គ្រឿង​ចក្រ ​យក​ទៅសា​ក​សួរ​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើប្រ​សាទប​ល្ល័ង្គ​។​

លោក​ តឹប ញាតា​ នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ធំ​ បាន​ឲ្យដឹ​ង​នៅរ​សៀល​ថ្ងៃ​ដដែ​ល​នេះ​ថា​ចំពោះ​គ្រឿង​ចក្រ​អាបុល​១​គ្រឿង​នោះ​ លោក​បាន​បញ្ជា​ឲ្យក​ម្លាំង​ផ្នែក​ស្ទោង​ឃាត់​សិ​ន​ រង់​ចាំ​សាក​សួរ​រក​ឯក​សារ​ច្បាស់​លាស់​ ចំ​នែក​អ្នក​បើក​គ្រឿង​ចក្រ​ម្នាក់​នោះ​ កំ​ពុង​តែ​សាក​សួរ​នៅ​រដ្ឋ​បាល​ព្រៃឈើ​ ។

លោក​ តឹម​ ញាតា ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ម្ចាស់​គ្រឿង​ចក្រ​មាន​ ឈ្មោះណា​ង ​បាន​សុំ​ច្បាប់​កាយ​ដី​យក​ទៅធ្វើ​ផ្លូ​វ​  តែ​បែរ​ជា​ឲ្យ​កម្មករ​បើក​គ្រឿង​ចក្រ​ ទៅ​ឈូស​ឆាយ​ដី​ព្រៃ​ហាម​ឃាត់​ទៅ​វិញ​។​

ម្ចាស់​គ្រឿង​ចក្រ​​ឈ្មោះ​​ ណាង​ បាន​ឆ្លើយ​ថា​ខ្លួន​គេ​បាន​ស្នើ​សុំ​ទៅអា​ជ្ញាធរ​ស្រុក​និង​មេឃុំ​ រួ​ច​ហើយ​ព្រោះគ្រាន់​តែ​ឈូស​កាយ​ដី​ របស់​គាត់​សម្រាប់​ធ្វើ​ផ្លូវ​ទេ​ និងយកកន្លែងដាក់គ្រឿងផង។

លោក​ អ៊ិត​​ សុធា​ ព្រះ​រាជ​អា​ជ្ញា​សាលា​ដំបូង​កំពង់​ធំ​ បាន​ប្រាប់​ថា​លោក​កំពុង​តែ​ បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ជំ​នាញ​ចុះ​មើល​ផែនទី​ ចុច​ជី​ប៊ីអេស​ និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ហើ​យ ៕​

សាលាវិស័យសាលាវិស័យ៣

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.