ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្លាំង​ចម្រុះ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទោង​ ចុះ​បង្ក្រាប​ រថ​យន្ត​លុច​ស៊ីស​មួយ​គ្រឿង​ ដឹក​ឈើ​ប្រណិត​

កម្លាំង​ចម្រុះ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទោង​ ចុះ​បង្ក្រាប​ រថ​យន្ត​លុច​ស៊ីស​មួយ​គ្រឿង​ ដឹក​ឈើ​ប្រណិត​

កំពង់ធំ​៖​ រថ​យន្ត​លុច​សីស​៤៧០​មួយ​គ្រឿង​ ដឹក​ឈើ​ប្រណិត​ចំនួន​៤៣​ដុំ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ ក្រោម​ការ​ដឹកនាំ​ដោយ​និង​ បញ្ជា​ផ្ទាល់​លោក​អ៊ិត​សុធា​ ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ ចុះ​បង្ក្រាប​បាន​កាលពី​ រសៀល​ថ្ងៃ​ទី​២​ខែវិច្ឆិកា​ឆ្នាំ២​០១៦​ នៅ​ចំនុច​ភូមិ​កំពង់​ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ ដឹក​ឈើ​ប្រណិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​។​

ប្រភព​ព័ត៍មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹ​ងថា៖​សមត្ថ​កិច្ច​បាន​ចុះ​ធ្វើកា​រឃាត់​ចាប់​រថយន្ត​១​គ្រឿង​ខាង​លើនេះ​បន្ទាប់​ពី​មាន ​​​​​​​សេចក្តី​រាយកា​រណ៏ផ្ត​ល់ឲ្យ​ថា​ រថយន្ត​លុចសីស​៤៧០​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦​ ចេញ​ពីក​ន្លែង​មួយ​យក​ទៅ​ដាក់​កន្លែង​មួយ​តែ​ត្រូវ​ សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្ត​ង​ ដោយ​រឹបអូស​បាន​ឈើ​ប្រណិត​ចំនួន​៤៣​ដុំ​និង​រថ​យន្ត​ម៉ាក​លុច​សីស៤​៧០​ យក​ទៅ​ធ្វើកា​រ​វាស់​វែង​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្ទោង​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។​

នាយ​ផ្នែក​រដ្ឋបាលព្រៃ​ឈើស្ទោ​ង​បាន​ប្រាប់​ឲ្យដឹង​ថា ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ​ម៉ាក​លុច​សីស​៤៧០​ ពណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V​-71​-38​ បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ចេញ​មក​ពី​ខេត្តព្រះ​វិហា​រ​ យកមក​ដាក់​ខេត្ត​កំពង់ធំ​ តែ​ត្រូវ​សមត្ថ​កិច្ច​បាន​ដេញ​តាម​ភ្លាមៗ​ ​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​យក​ទៅសា​ក​សួរ​ព័តមា​ន​បន្ថែម​។​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យបា​ន​ឆ្លើយថា​ខ្លួន​គេគ្រា​ន់​ជា​តៃកុង​ឡាន​ទេ​  ហើយ​ចំនែក​ឈើនោះ​បងស្រី​របស់​ខ្លួនបា​នទិ​​ញ ពី​ឈ្មោះ​ចែទូ​ច​នៅក្នុ​ងខេត្ត​កំព​ង់ធំ​ដូច​គ្នា​ គោល​បំណង​ យក​ទៅ​ធ្វើផ្ទះ​ តែ​ទោះបី​ជាយ៉ា​ងណា​ក៏​ដោយ​ សមត្ថ​កិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ បាន​អះអា​ងថា​ ឈើនៅ​ក្នុង​រថយ​ន្ត​លុច​ស៊ី​ស៤៧០​ មាន​ចំនួន​៤៣​ដុំ​ ជា​ប្រភទ​ឈើធ្ន​ង់និ​ង​ឈើនា​ង​នួន​  ត្រូ​វបាន​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​ផាក​ពី​ន័យតា​មផ្លូ​​វ​ច្បាប់​​ ៕​

មេព្រៃស្ទោង២មេព្រៃស្ទោង

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.