ភ្នំពេញ ៖នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហកាជាមួយ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ក្នុងនោះមានស្រី០៧នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនជាតិវៀតណាម ទាំង២៦នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕