ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បង្ក្រាប​ទីតាំង​ឈ្មួញ​រកស៊ី​ឈើ និង​ស្តុក​ឈើ​ដុះ​ស្លែ​នៅ​ភូមិ​ព្រៃ​ពន្លិច ក្រុង​ស្ទឹងសែន​

បង្ក្រាប​ទីតាំង​ឈ្មួញ​រកស៊ី​ឈើ និង​ស្តុក​ឈើ​ដុះ​ស្លែ​នៅ​ភូមិ​ព្រៃ​ពន្លិច ក្រុង​ស្ទឹងសែន​

លោក​ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ឈ្មួញ​រកស៊ី​ឈើប្រណិត ដឹកជញ្ជូន និង​ស្តុក​ទុក​ឈើ ដុះ​ស្លែរ​កាលពីរ​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤​ស្ថិតនៅ ក្នុង​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​!

​មតិ​មហាជន​និយាយថា ក្នុង​១​រយៈពេល​កន្លងមកនេះ គឺ​ចាប់តាំងពី​លោក​ព្រះរាជអាជ្ញា និង​លោក​ព្រះរាជអាជ្ញារង​ផ្លាស់​មក​ថ្មី បាន​បញ្ចេញ​នូវ​កណ្តាប់ដៃ​ដែក​ដឹកនាំ​កំលាំងចំរុះ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គួរឲ្យកត់សម្គាល់ ។ រី​ឯ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្ត​កំពង់ធំ បាន​ស្ងប់ស្ងាត់​មួយកម្រិត ក៏ប៉ុន្តែ​មិន​មែន​បានសេចក្តីថា​គ្មាន​បទល្មើស​នោះទេ គឺ​នៅតែ​មាន រហូតមកដល់​ពេលនេះ បទល្មើស​ព្រៃឈើ បាន​កំរើក​សារជាថ្មី ក្រោម​ការដឹក​ជញ្ជូន​ជា​លក្ខណៈ​បង្កប់​ក្នុង​រថយន្ត ដឹក​អេតចាយ យក​មក​ស្តុក នៅតាម​ផ្ទះ លុះ​នៅ​ពេលយប់ បទ​ល្មើស​នឹង​ត្រូវបាន​ដឹក​ចេញ​ជា​បន្តបន្ទាប់ ។​

​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បញ្ជា​ឲ្យ​កំលាំង​ចុះ​បង្ក្រាប​បទល្មើស​ខុស​ច្បាប់​ទាំង​បទល្មើស​ព្រៃឈើ និង​បទល្មើស​នេសាទ​បាន​ជាច្រើន​ករណី​គួរ​ឲ្យ​មោទនៈ ។ ជាក់ស្តែង កាលពី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤​ដោយ​មាន​ការឯកភាព​ពី ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត និង​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​នោះ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ដឹកនាំ​កំលាំងចម្រុះ ឆែក​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​ស្ថិតនៅ ក្នុង​ភូមិ​ព្រៃ​ពន្លិច សង្កា​ត​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​មាន​ម្ចាស់ផ្ទះ ឈ្មោះ  រៀល នុន ជា​ប្ដី​អាយុ ៧៣​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ នី បុប្ឋា​វី អាយុ ៤៦​ឆ្នាំ មានមុខ​របរ​បន្លំ​ភ្នែក ជា​អ្នកទិញ​អេតចាយ តែ​ធាតុ​ពិត​រកស៊ី​ឈើ​ប្រណិត ប្រហែល​ជា​មុខរប​រដឹក​អេតចាយ មិនសូវ​កាក់កប ក៏​បាន​គំនិត​ដឹក​អេតចាយ​ពីលើ​ឈើប្រណិត​ពីក្រោម ហើយ​កន្លងមក​ត្រូវបាន​ព្រះរាជអាជ្ញា​ធ្វើ​កិច្ចសន្យា​២​ដង រួចមកហើយ ឲ្យ​បញ្ឈប់​នូវ​ការជួញដូរ​ឈើ តែ​នៅ​តែ​មិន​រាងចាល ។ ឲ្យ​ឈប់​យ៉ាងម៉េច​បើ​រកស៊ី​ដឹក​ឈើប្រណិត​វា​បាន​ចំណេញ​ប្រាក់​ច្រើន​នោះ ! ថែម​ទាំង​និយាយ​អួតអាង​ថា កន្លងមក​ពុំដែល​មាន​នរណា​ហ៊ាន​បង្ក្រាប​ទីតាំង​របស់​គាត់​នោះ​ទេ​! ព្រោះ​សំអាង​មាន​ខ្នង​អ្នក​ធំ​នៅ​ពីក្រោយ ហើយក៏​មិន​ដឹង​ថា​ខ្នង​នោះ​ធំ​ប៉ុណ្ណា​នោះដែរ ។ ពេលនេះ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​រឹបអូស​ស្ទើ​គ្មាន​សេសសល់​នោះ​ទេ ដែល​មាន​ឈើ​ប្រភេទ​ធ្នង់ ចំនួន ៣០២​ដុំ ព្រមទាំង​សន្លឹក​ឈើ​នី​វ​ជាង​២០០​សន្លឹក ទ្វារ គ្រែ និង​ឈើ​មុខកាត់​មូល​ផងដែរ យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​មេព្រៃ បាន​រឹបអូស​បាន​រថយន្ត​ដឹកឈើ​ប្រភេទ សាំ​យ៉ុង មួយគ្រឿង ពណ៌ សរ អត់​ស្លាក​លេខ បាន​លួច​ដឹកឈើ​ធ្នង់ ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ចាប់បាន​នៅ ចំនុច​ភូមិ ស្រ​យូវ សង្កាត់​ស្រយូវ ក្រុង ស្ទឹងសែន អ្នកបើកបរ​ក៏​ចុះ​រត់​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត សមត្ថកិច្ច​ក៏​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​រងចាំ​ធ្វើការ​វាស់វែង ៕

 

2014_07_21a (3) 2014_07_21a (4) 2014_07_21a (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.