ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​រថយន្ដ​យី​ឌុប​ពណ៍​ត្រីអ៊ី​បិទ​ឡូហ្គូ​អគ្គ​បញ្ចាការ​កងពលធំអ​ន្ដ​រាគម​ន៍​លេខ ៣ ដឹកឈើ​ត្រូវ​ស​មត្តិកិ​ច្ច​បង្ក្រាប

​រថយន្ដ​យី​ឌុប​ពណ៍​ត្រីអ៊ី​បិទ​ឡូហ្គូ​អគ្គ​បញ្ចាការ​កងពលធំអ​ន្ដ​រាគម​ន៍​លេខ ៣ ដឹកឈើ​ត្រូវ​ស​មត្តិកិ​ច្ច​បង្ក្រាប

​ខេត្ត​កំពង់ធំ ៖ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្តកំពង់ធំ បាន​ប្រាប់​អោយដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​រថយន្ដ​យី​ឌុប​ពណ៍​ត្រីអ៊ី​របស់​យោធា​បាន​ដឹកឈើ​ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះ​មក​ខេត្ត​កំពង់ធំ លុះ​ព្រឹក​ឡើង​ម៉ោង​៦,១៧​នាទី ក៏​ប្រទះ​ឃើញ​រថយន្ត​នោះ​កំពង់ រើ​ឈើ​ដាក់​ក្នុង​ដី​ឡូតិ៍​ផ្ទះ​ប្រជាពលរដ្ន​មួយកន្លែង លោក​ក៏​បាន​ដឹកនាំ​កំលាំងចំរុះ​ចុះ​ដល់​កន្លែង​ដែល​រថយន្ដ​ចត​ក៏​បាន​ឃើញ​ឈើ​ពេញ​១​រថយន្ដ​យី​ឌុប ហើយ​កម្មករ​កំពុង​រើ ។ លោក​បាន​សួរ​រក​លិខិតអនុញ្ញាត បន្ទាប់មក​ក៏​ឃើញ​មនុស្ស​ម្នាក់​កាន់​លិខិតអនុញ្ញាត ក្នុង​លិខិត​នោះ​ដាក់​ថា ជា​ប្រភេទ​ឈើ​ផ្ទះ​ចាស់​និង​មាន​លិខិតអនុញ្ញាត ដោយ ឯកឧត្តម​អភិបាលខេត្ត ឲ្យ​ដឹក​ផ្ទះ​ចាស់​មក​ពី​ខេត្ត​ព្រះវិហារ បន្ដ​មក​ធ្វើ​ផ្ទះ​នៅ​ក្នុង​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាចារ្យ​លាក់ ។ ក៏​ប៉ុន្តែ​ការពិត​វា​ខុស​ពី​ខ្លឹមសារ​នៅក្នុង​លិខិតអនុញ្ញាត លោក​ក៏​ហៅ​កំលាំង​ជំនាញ​មេព្រៃ​អោយ​មក​ពិនិត្យ​ឃើញថា សុទ្ធតែ​ឈើ​ថ្មី ខុសពីរ​ការស្នើសុំ ហើយ​ក៏​ជំរាប​ទៅ​ឯកឧត្តម​អភិបាលខេត្ត ក៏​ចាត់​វិធានការ​តាមច្បាប់ ។ នៅក្នុង​ឯកសា​រដាក់​ចំនួន​១៨​ម៉ែត្រគូប តែ​បើ​តាម​ជំនាញ​មេព្រៃ​អះអាងថា​លើស​ច្រើន​ម៉ែត្រគូប​ណាស់ ។​

​ទាំងអស់នេះ​គឺជា​សកម្មភាព​របស់​ឈ្មួញ​ឈើ ក្លែងបន្លំ លិខិត​ក្នុង​ការស្នើរ​សុំ​អភិបាលខេត្ត​ដឹកឈើ​ផ្ទះ​ចាស់ៗ ប្រភព​ពត៌មាន​បានបញ្ជាក់​ច្បាស់​ថា នៅពេល​ដែល​ពួក​ឈ្មួញ សុំ​លិខិត​អនុញ្ញាតិ​បាន​ហើយ ឲ្យ​ដឹក​ត្រឹមតែ​ជាង ១០​ម៉ែត្រគូប ប៉ុណ្ណោះ តែ​ឈ្មួញ​វិញ​នោះ​លេង​មួយ​អស់ដៃ​តែម្តង​គឺ​ដឹក​ចាប់ពី ទៅ​៥០​ទៅ ៦០ ម៉ែត្រគូប​ឯណោះ​! ។​

​ជាក់ស្តែង​រថយន្ត​យី​ឌុប​នេះ ដឹក​លើស​ពី​លិខិត​អនុញ្ញាតិ​រហូតដល់​ទៅ​៣​ដង​ឯណោះ ក្រោយពី​សមត្ថកិច្ច បាន​ពិនិត្យ​ហើយ​បាន​រកឃើញថា ពិតជា​បាន​ក្លែងបន្លំ​យក​ឈើ​ថ្មី មក​ជំនួស​ឈើ​ចាស់​ពិតមែន ឈើ​និង​រថយន្ត​ត្រូវបាន បញ្ជូន​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ឲ្យ​សាម៉ីខ្លួន​ចូល​មក​ដោះស្រាយ​ដោយ សន្តិវិធី​ទៅតាម​ច្បាប់ ៕

 

2014_07_21a (2) 2014_07_21a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.