ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើស​នេសាទតំបន់​អភិរក្ស​កើន​ឡើង មន្ត្រី​ជល​ផលបាក់ព្រា​មើល​មិន​ឃើញ

ខេត្តបាត់ដំបង៖  ក្រោយពេល​ចូល​ឆ្នាំខ្មែរ បទល្មើស​នេសាទ​ក្នុងតំបន់​អភិរក្ស​ក្នុងឡូតិ៍នេសាទ​លេខ ៩ កើនឡើង មានដូច​ទូករុញស៊ីប មាន​ប្រមាណ ២៥គ្រឿង ការហ៊ុម​កំប្លោក​ដាក់សំរាស់​ជាដើម ចំណែក​នាយជល​ផល​ប្រាក់ព្រា ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង សម្ងំ​ស្ងៀម​ មើល​ពុំឃើញ​ទៅវិញ ។

តាមប្រភពពីប្រជានេសាទបានឱ្យដឹងថា បទល្មើសនេសាទរុញស៊ីបមានយ៉ាង គគ្រឹកគគ្រេង តាំងពីចុងខែមីនា មក ម៉្លេះ។ ក្នុងនោះមានទូករុញស៊ីបប្រហែល២៥ គ្រឿង ហើយក្នុង១ទូកត្រូវបង់ប្រាក់ចំនួន ៣០ម៉ឺនរៀលក្នុង១យប់ ជូន សមត្ថកិច្ចពាក់ព័ន្ធ ទើបរកស៊ីប្រព្រឹត្តបទល្មើសបាន ។ មិនតែប៉ុណ្ណោះក្នុងដែនអភិរក្សដែនឡូត៍លេខ៩ នេះមានការ ហ៊ុមកំប្លោកដាក់សម្រាស់ ជាហូរហែថែមទៀតផង។ម៉្យាងទៀតនៅ ចំណុចឡូត៍លេខ១០ តាមស្ទឹងក៏មានការ ហ៊ុម កំប្លោកយ៉ាងច្រើន បណ្តាលឱ្យអ្នកធ្វើដំណើរតាមទូកកាណូត មានការរាំងស្ទះចរាចរណ៍ យ៉ាងខ្លាំងឯសមត្ថកិច្ច ខ្លះគិត តែយកប្រាក់មិនរៀបចំសណ្តាប់ធ្នាប់ផ្លូវទឹកឱ្យបានល្អនោះទេ ។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានទទួលដំណឹងថា លោក នឹម សោម នាយសង្កាត់ជល ផល បាក់ព្រាត្រូវ បានសមត្ថកិច្ចថ្នាក់លើ ចុះទៅស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ បទល្មើសនេសាទ និងដកតំ ណែង តែពេលក្រោយចូលឆ្នាំខ្មែរស្រាប់តែឃើញ លោកនាយសង្កាត់នេះមកកាន់ការងារ វិញ។

ទាក់ទិននឹងការចោទប្រកាន់នេះលោក នឹម សោម នាយសង្កាត់ជលផលបាក់ ព្រាកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០១៤ អ្នកយកព័ត៌មាន បានទូរស័ព្ទចូលចំនួន២ដងតែគ្មានអ្នកទទួល ។

ដោយឡែកលោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបងបានឱ្យដឹងថា បទល្មើសនេសាទ រុញស៊ីបនេះ លោក មិនបាន ទទួលដំណឹងអ្វីសោះ ហើយក៏មិនទាន់ដឹង រឿងមន្ត្រីក្រោមឱវាទណាដើរប្រមូលប្រាក់ ពីបទល្មើស ទាំងនេះនោះដែរ ។ លោក ថានឹងចុះបង្ក្រាប និងស្រាវជ្រាវមន្ត្រីពាក់ព័ន្ធ ដែលយកប្រាក់ពីបទ ល្មើស ដើម្បីឱ្យ អប់រំ កែប្រែ ។

គួរំលឹកថា ទោះបីជារដ្ឋបាលជលផលខិតខំបង្ក្រាបយ៉ាងសកម្មក៏ដោយក៏បទល្មើសនេសាទនៅដងទន្លេសាប នៅ តែកើតមានជាហូរហែរ ៕

slsc20140424 (12)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.