ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ផ្ទុះ​រឿង​ពុករលួយ​ឃុបឃិត​លក់​ដី​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ទ្រាល​ស្រុក​បារាយណ៍​

​ផ្ទុះ​រឿង​ពុករលួយ​ឃុបឃិត​លក់​ដី​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ទ្រាល​ស្រុក​បារាយណ៍​

​កំពង់ធំ​៖ មហាជន​ទូទៅ​ក្នុង​ស្រុក​បារាយណ៍ បាន​ខកចិត្ត និង​មាន​ការ​ថ្នាង់​ថ្នាក់ ចំពោះ​លោក សឺ​ន ស័ព្ទ ប្រធាន​គណៈបក្ស​ប្រជាជន​ស្រុក​បារាយណ៍ និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ ជាមួយនឹងឧ​ញ៉ា មួយរូប ក្នុង​ស្រុក​បារាយណ៍  បាន​រត់ការ​ដោយ​មិនមាន​ការឯកភាព ពី​ម្ចាស់​ដី​គឺ​មេឃុំ​ព្រម​ទាំង​ក្រុមប្រឹក្សា​ចំនួន ៩​រូប បាន​ជំទាស់​និង​ការ​លួច​លក់ នឹង​ដោះ​ដូរ​ដី​គណៈបក្ស​ឃុំ​ទ្រាល ដោយ​បង្ខំ​ឲ្យ​ឃុំ​ទទួល​ទីតាំង​ថ្មី ដោយ​គ្មាន​ពាក្យ​តវ៉ា ។ បច្ចុប្បន្ន  ក្រុមប្រឹក្សា​ឃុំ​ទ្រាល កំពុង​តែក្តៅក្រ​ហាយនិង​លោក សឺ​ន ស័ព្ទ ប្រធាន​គណៈបក្ស​ស្រុក អែប​ឃុបឃិត​គ្នា ជាមួយ លោក​ឧក វ៉ុន រត់ការ​សុំ​ផ្លាស់ប្តូរ​ទីតាំង​ស្នាក់ការ​បក្ស​ចាស់ ឲ្យទទួល​យក​ស្នាក់ការ​ថ្មី ដែល​នៅ​ឃ្លាតឆ្ងាយ​ពី ស្នាក់ការ​ចាស់​ប្រមាណ​ជិត​២​គីឡូម៉ែត្រ ព្រមទាំង​បាន​សាងសង់​ស្នាក់ការ​ថ្មី​រួចជាស្រេច ហើយ​បង្ខំ​ឲ្យ​ឃុំ​ទទួល​យក​ស្នាក់ការ​ថ្មី ដោយសារ​តែ​ទីតាំង​ស្នាក់ការ​ចាស់ គឺ​ស្ថិតនៅ​ទីប្រជុំជន និង​ជា​ដី​ដែល​ត្រូវប៉ាន់​មាន ហាងឆេង​ខ្ពស់ ដូច្នេះ​លោក សឺ​ន ស័ព្ទ បាន លក់​ក្នុង​តំលៃ​១៧​ម៉ឺន​ដុល្លា ក្នុង​ផ្ទៃ​ដី ៥០​គុណ​១០០ ម ឲ្យទៅ​លោក ឧ​ក វ៉ុន ដោយ​ពុំ​មាន​ការដឹងលឺ​ពី​ឃុំ​ទ្រា​ល ។ ហើយ​ខណៈពេល​ដែល​មិន​ទាន់ ត្រូវរ៉ូវ​គ្នា​ផង លោក ឧ​ក វ៉ុន បែរ​ជា​សាងសង់​ស្នាក់ការ​បក្ស​ថ្មី សម្រាប់​ធ្វើ​ការដោះដូរ​រួចជាស្រេច ។​ប្រភព​ពត៌មាន​ផ្ទៃក្នុង បាន​និយាយថា ហេតុអ្វី​បានជា រដ្ឋបាលខេត្ត ពុំ​ព្រម​ពិភាក្សា​ជាមួយ ម្ចាស់​ដី គឺ​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ទាំង​៩​រូប នៅ​ស្ងាត់ៗ​បែរ​ជា​បង្ខំ​ឲ្យទទួល​យក​ស្នាក់ការ​ថ្មី ហើយ​លក់​ដី​ស្នាក់ការ​បក្ស​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ឃុំ មក​ជា​យូរយា​ណាស់​មកហើយ ឲ្យទៅ​ឈ្មួញ មិនតែប៉ុណ្ណោះ​រដ្ឋបាល ខេត្ត ហេតុអ្វី​បានជា​ត្រូវ​យោងតាម​សំណើរ​របស់​លោក ឧ​ក វ៉ុន ដែល​ជា​ប្រជាពលរដ្ឋ​ធម្មតា​ទៅ​វិញ​តើ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត ដោះដូរ​ដី​ដែរឬទេ ចំណែក​រដ្ឋបាល​ឃុំ​ហេតុអ្វី​បានជា​ពុំ​មាន​សិទ្ធ​ហើយ​បង្ខំ​ឲ្យ​ឃុំ ទទួលយក តាម​សំណើរ​របស់​លោក ឧ​ក វ៉ុន ទៅវិញ ។​

​ក ហាក់ មុង​ហួត អភិបាលស្រុក បាន​មានប្រសាសន៍ថា ករណី​ផ្ទុះ​រឿង​តវ៉ា​នេះ គឺ​បណ្តាលមកពី​ការ​មាន ម៉ូយ​ដណ្តើម​គ្នា ចំណែក​រដ្ឋបាល​ស្រុក​ពុំ​មាន​អំណាច​ក្នុង​ការចាត់ចែង​រឿង​នេះ​ទេ ដោយសារ​តែ​ដី​ស្នាក់ការ​បក្ស​នេះ​គឺជា​ទ្រព្យសម្បត្តិ​របស់​បក្ស ហើយ​ការដោះដូរ​នេះ​គឺ​មាន​ការឯកភាព​ពី​ថ្នាក់​ខេត្ត ដែល​មាន​លោក សោម សុផាត ជា​អភិបាលរង​ខេត្ត​កំពង់ធំ ជា​អ្នក​ទទួល​ការងារ​ដោះដូ​រ​ដី​ស្នាក់ការ​បក្ស​ចាស់ ឲ្យទៅ​ទីតាំង​ថ្មី ធ្វើ​ដូចម្តេច​បើ​អង្ករ​ក្លាយជា​បាយ​ទៅហើយ ។

​តាម​ប្រភព​ពត៌មាន​បានបញ្ជាក់​ថា ដី​ទីតាំង​ស្នាក់ការ​ចាស់​នេះ​នៅ​ជិត​ផ្សារ​រំលង ១៥០ ម៉ែត្រ ក្នុង​ទីប្រជុំជន​កាល​២​ឆ្នាំមុន​ឈ្មួញ​ហ៊ាន​ឲ្យ​តំលៃ​ដល់​ទៅ ៦០០០​ដុល្លា ក្នុង​មួយ​ម៉ែត្រ​ដើរ តែ​ពេល​នេះ​លិចលឺ​មាន​ការឃុបឃិត​គ្នា​លក់​តែ​ក្នុង ១​ម៉ែត្រ ត្រឹមតែ​២៣០០​ដុល្លារ  ។ ភាព​មិន​ប្រកតី​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាង់​ថ្នាក់ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ ដែល​មិន​បាន​គិត​ពី​ផលប្រយោជន៍​រួម ព្រោះ​ទីតាំង​ស្នាក់ការ​បក្ស​នេះ​មាន​ទីធ្លា ធំ​ល្វឹងល្វើយ ប្រជាពលរដ្ឋ តែងតែ​ប្រារព្វ​ពិធី មង្គលការ ពិធីបុណ្យ និង​ពី​ធី​ផ្សេងៗ​ដែល​មាន​ភាពងាយស្រួល ក្នុងការ​ចត​យានយន្ត តែ​ពេល​នេះ​ប្រជាពលរដ្ឋ ខកចិត្ត​យ៉ាងខ្លាំង​ដែល ត្រូវបាន​គេ​ឃុបឃិត​លក់​ទៅ​វិញ  ។​

​ចំណែក​លោក​ប្រធាន​បក្ស​ប្រជាជន​ស្រុក​បារាយណ៍ ពុំ​អាច​សុំ​ការពន្យល់​បាន​ឡើយ ព្រោះ​ទូរស័ព្ទ​ពុំ​អាច​ទំនាក់ទំនង​បាន ៕

 

2014_07_19c (1) 2014_07_19c (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.