ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​តា​ចាស់​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ ដើរ​ដឹក​កង់​តាម​ដងផ្លូវ​ជាតិ ដួល​បោក​ក្បាល​ស្លាប់​នៅ និង កន្លែងកើតហេតុ​

​តា​ចាស់​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ ដើរ​ដឹក​កង់​តាម​ដងផ្លូវ​ជាតិ ដួល​បោក​ក្បាល​ស្លាប់​នៅ និង កន្លែងកើតហេតុ​

​ខេត្ត​បន្ទា​មានជ័យ​៖ តា​ចាស់​ម្នាក់​ទៅ​ផឹកស្រា​តាំងពីព្រឹក រហូត​ដល់​ព្រលប់​ស្រវឹង​ជោក លុះ​ត្រឡប់​មក​ផ្ទះ ដើរ​ដឹក​កង់​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោធអាធ័ម ហេតុការណ៍​នេះ នៅវេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ អួរ​ស្ងួត ឃុំ អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជយ័​។​

​បើ​តាម​ប្រភព​បាន​ប្រាប់ថា តា​ចាស់​ខាងលើ​នេះ​តែងតែ​ដើរ​ផឹកស្រា គ្មាន​ថ្ងៃ​ស្វាង​សោះ អោយតែ​មាន​គេ​បបួល​ផឹក​កុំ​ខាន​ឲ្យសោះ មុន​កើតហេតុ​រូប​គាត់​បាន​ដើរ​រក​ដៃគូរ​ផឹក​ពី​ដើមភូមិ ដល់​ចុង​ភូមិ លុះ​ពេល​គាត់​ស្រវឹងស្រា​ជោគជាំ ក៏​ត្រឡប់មក​ផ្ទះ​វិញ​ដឹក​កង់​ខ្លួនឯង​ដួល​បោក​ក្បាល​ស្លាប់ នៅ​កន្លែង កើតហេតុ​តែម្តង ។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច អ ហ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែងកើតហេតុ និង​បាន​ធ្វើ​កោសល្យវិច្ឆ័យ​សាកសព​ជនរងគ្រោះ ។ ក្រោយពី​បាន​ធ្វើ​កោសល្យវិច្ឆ័យ​រួច រាល់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាកសព​ជនរងគ្រោះ​ខាងលើ​នេះ​ពិតជា​បាន​ដួល​បោក​ក្បាល​ស្លាប់​ខ្លួនឯង មែន មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ​។​

​លោក​វរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ប្រាប់​នៅ​ព្រឹក​នេះ​ថា ក្រោយពី​បាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​សមត្ថកិច្ច  អ ហ លោក​ក៏​បាន​បញ្ជា​កម្លាំង ៤ នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​លោក​បាន​បន្តថា មាន​ករណី​ផឹកស្រា​ស្រវឹង​ដើរ​ដឹក​កង់​ដួល​បោក​ក្បាល ទៅ​លើ​ផ្លូវជាតិ​លេខ ៥ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង  ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ភួ ភេទ ប្រុស អាយុ ៧៦ ឆ្នាំ រស់នៅ ភូមិ​ព្រៃ​ចង្ហា​រលិច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី​។​

​សមត្ថកិច្ច​បាន​ប្រគល​សព​ជូន​ទៅ​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕

 

2014_07_19b (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9170 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.