ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ករណី​ទំនាស់​ដីធ្លី​ពលរដ្ឋ​៣០​គ្រួសារ អូសបន្លាយ​៣​ឆ្នាំ​ហើយ អាជ្ញាធរ​ធានា​ដោះស្រាយ​ជូន​តែ​បាន​ត្រឹមតែ​រង់ចាំ​ប៉ុណ្ណោះ​

​ករណី​ទំនាស់​ដីធ្លី​ពលរដ្ឋ​៣០​គ្រួសារ អូសបន្លាយ​៣​ឆ្នាំ​ហើយ អាជ្ញាធរ​ធានា​ដោះស្រាយ​ជូន​តែ​បាន​ត្រឹមតែ​រង់ចាំ​ប៉ុណ្ណោះ​

​ក្រុង​ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត សំណូមពរ​ដល់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តា​ជួយ​រក​យុត្តិធម៏​ជូន​ដល់​ពួក​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង ព្រោះ​មាន​អាជ្ញាធរ​មួយចំនួន គ្នា​ឃុបឃិត​គ្នា​យក​ដី​បង្កបង្កើនផល​ចំនួន​១៥០​ហិកតា​របស់​ពួកគាត់​អស់​រយះពេល​៣​ឆ្នាំ​ហើយ មកដល់ពេលនេះ អាជ្ញាធរ សន្យា​ជួយ​ដោះស្រាយ​ជូន​តែ​មាន​តែ​សន្យា​ខ្យល់​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​លើ​នោះ រស់នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពួកគាត់​មាន​ដី​១៥០​ហិកតា ស្ថិតនៅក្នុង​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្រុក​ស្វាយចេក សព្វថ្ងៃនេះ ខណៈ​ដែល​ពួកគាត់​ទាំង​៣០​គ្រួសារ ជា​កម្មករ​ស៊ីឈ្នូល​ធ្វើចំ​ការ​អោយ​មន្ត្រី​ទា​ហ៊ាន​ម្នាក់​ឈ្មោះ វណ្ណ សុផាត អង្គភាព​យោធភូមិភាគ​ទី​៥ កាលពី​ឆ្នាំ​២០០៦​លុះ​មកដល់​ឆ្នាំ​២០១១ មន្ត្រី​ទា​ហ៊ាន​រូបនោះ គ្មាន​លុយ​ជូន​កម្មករ​ខាង​លើ​នោះឡើយ ដោយ​ជូន​ជា​ដី​ជំនួស​ថ្លៃ​ពលកម្ម ដោយ​ក្នុង​ម្នាក់ៗ​បាន ៥ ហិកតា​ប៉ុណ្ណោះ ។​

​តាម​ការបំភ្លឺ​របស់​តំណាង​ពលរដ្ឋ ៣០ គ្រួសារ​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១១ កន្លងទៅ លោក​ឧត្តមសេនីយទោ​វណ្ណ សុផាត បាន​សំរេច​ប្រគល់​ដី​ដូច​មាន​ចំនួន ខាងលើ​ជូន​ដល់​ពលរដ្ឋ ៣០ គ្រួសារ តាមរយៈ​លោក​មេភូមិ មេឃុំ​ស្វាយចេក មុន​ពេល​រូបគាត់​ទទួល​មរណះ​ភាព​ទៅ ។​

​តំណាង​ប្រជាពលរដ្ឋ​បន្តទៀតថា ក្រោយ​ពេល​លោក វណ្ណ សុផាត បាន​ទទួលមរណៈភាព​អស់លោក​អាជ្ញាធរ​ខាងលើ​នោះ​មិន​ព្រម​ប្រគល់​ដី​ជូន​ពលរដ្ឋ​ឡើយ ដោយ​គេ​សុខចិត្ត​ច្បាម​យក​តែ​ម្នាក់ឯង​ហើយ​យកទៅ​ចែក​បក្សពួក​របស់​ខ្លួន​ទៀតផង ។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា នៅ​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០១៣​ពួកគាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សម្តេច ហ៊ុន​សែន​តាមរយ​ខុទ្ធកាល័យ​របស់​សម្តេច​តែ​ម្តង លុះ​មកដល់​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៣ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​បាន​ពិនិត្យ និង​ចារ​បញ្ជូន​ពាក្យបណ្តឹង របស់​ពលរដ្ឋ ៣០ គ្រួសារ ទៅអោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ។

​ពលរដ្ឋ​បាន​បន្តទៀតថា នៅក្នុង​ខែ​វិច្ចិកា ឆ្នាំ​២០១៣ នាយ​ឧត្តមសេនិយ​ឆាយ សាំងយុន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ចេញ​លិខិត​ជួយ​អន្តា​រគម៏​មក​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​សំណូមពរ​មក​អភិបាលខេត្ត ជួយ​ដោះស្រាយ​បញ្ជប់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសា​ជន​ខិលខូច​ដែល​បាន​ទៅ​បោក​យក​លុយ​ពី​ពួកគាត់​ដោយ​អះអាង​រត់កា​ដី​ជូន​ជនរងគ្រោះ​និង​អាជ្ញាធរ​មួយចំនួន​ទៀត​ដោយ​ក្តី​អនុគ្រោះ ។

​ពលរដ្ឋ​បញ្ជាក់ទៀតថា នៅ​ក្នុង​ខ្លឹមសារ​អន្តា​រ​គម៏របស់​ខុទ្ទកាល័យ​សម្តេច​ហ៊ុន​សែន និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខាងលើ​នោះ គឺ​ពុំ​ឃើញ​អស់លោក​អាជ្ញាធរខេត្ត​ណា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​របស់​ពលរដ្ឋ​រងគ្រោះ​ដូច​អ្វី​ដែល​ខុទ្ទកាល័យ​សម្តេច និង​អាជ្ញាធរ​ជាតិ​សំណូមពរ​នោះឡើយ ។​

​តំណាង​ពលរដ្ឋ​បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​០១៣ លោក​គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សំរេច​បង្កើត​គណៈ​កម្ម​កា​ចម្រុះ លុះ​មកដល់​ថ្ងៃទី​១៣ ខែ​កុម្ភះ ឆ្ន​២០១៤ មានការ​កោះហៅ​តំណាង​ពលរដ្ឋ ៣ រូប​មក​ប្រជុំ នៅក្នុង​សាលប្រជុំ​សាលាខេត្ត ក្រោម​ការចូលរួម​រប​ស់លោក​ចុង ផែ​ត ប្រធាន​គណះកម្មកា​ដោះស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត ក្រោយ​មក​អង្គប្រជុំ​សំរេច​អោយ​ពលរដ្ឋ​ទៅ​បោះបង្គោល​លើដី ដើម្បី​សម្គាល់​ពិតប្រាកដ ដី​របស់​ពលរដ្ឋ នា​ថ្ងៃ​ទី​១៨ ខែ​ឆ្នាំ​ដ៏​ដែល លុះ​មកដល់​ថ្ងៃទី​១៨ គឺ​ពុំ​មាន​អស់លោក​ណា​ម្នាក់​ក្នុង​ជួរ​គណះកម្មកា​ចូលរួមជា​មួយ​ពលរដ្ឋ​ដូច​នៅ​ក្នុង​អង្គប្រជុំ​ឡើយ បែ​ជា​ឃើញ​លោក​លី​សោ​ន អតីតះ​មេឃុំ​ស្វាយចេក សព្វថ្ងៃ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ខាងលើ ដែល​កំពុង​រង​នៅ​កា​ចោទថា បាន​លួច​ដី​របស់​ពួកគាត់​កន្លងទៅ មក​ដោះស្រាយ​ជំនួសមុខ​អោយ​លោកឃូ ពៅ អភិបាលស្រុក​ស្វាយ​ចក ដែល​មាន​តួនាទី​ជា​សមាជិក​របស់​គណះកម្មកា​មក​ដោះស្រាយ​ទៅវីញ ។​

​ពលរដ្ឋ​បាន​បន្តទៀតថា លោកឃូ ពៅ​បាន​ច​ញ​លិខិត​បំភ្លឺ​មក​សាលាខេត្ត កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ឆ្ន​២០១៣​ថា ដី​ចំនួន​១៥០​ហិកតា​នោះ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​អ​ភិ​
​វឌ្ឈន៍​មានជ័យ តំណាង​ប្រជាពលរដ្ឋ​ដ៏​ដែល​បាន​បញ្ជាក់ទៀតថា ដី​របស់​ពួកគាត់​ដែល​ត្រូវ​គេ​រំលោភ​យក​នោះ គឺ​គេ​សម្គាល់​ឃើញ​បក្សពួក​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្វាយចេក បាននាំគ្នា​ទៅ​ដាំដំឡូង​មី​យ៉ាង​រំភើយ ហើយ​គ្មាន​អាជ្ញាធរ​ណា​ទៅ​ហាមឃាត់​ឡើយ ឯ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រាន់តែ​នាំគ្នា​ដើរ​ទៅ​មើល​ដី​របស់​ខ្លួន​នោះ​ត្រូវ​គេ​ហាមឃាត់​មិន​អោយ​ឆ្លងកាត់​ឡើយ ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ សំណូមពរ​ដល់ សម្តេច​ហ៊ុន​សែន​មេត្តា​ជួយ​អន្តា​រគម៏​និង​រក​យុត្តិធម៏​ជូន​ពួកគាត់​ផង ។​

​លោក​គោ​ស៊ុំ សារឿ​ត បាន​ជួប​តំណាង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដង​ដែរ តែ​លោក​បាន​សន្យាថា លោក​និង​ខិតខំ​ដោះស្រាយ​រឿង​នេះ​បញ្ចប់​ជូន​អោយ​បងប្អូន​នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​កា​លើកឡើង​របស់​អភិបាលខេត្ត​នោះ គឺ​មិន​ដូច​បំណង​លើ​ពាក្យសន្យា​របស់​គាត់​ឡើយ គឺមាន​តែ​ពាក្យសន្យា​ខ្យល់​តែ​ប៉ុណ្ណោះ​រហូត​មកដល់ពេលនេះ ការទន្ទឹងរង់ចាំ​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​នោះ ប្រៀប​ដូចជា​កាប់​បំពង់ រង់ចាំ​ទឹកភ្លៀង​អឹចឹង ៕

 

2014_07_19a (3) SAMSUNG 2014_07_19a (1) 2014_07_19a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.