ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង

​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង

លោក​អធិការ​ស្រុក​ឈ្មោះ លោក សុខ ផន ជា​អធិការ​ឡើង​ថ្មី​និង​លោក​មេ​ប៉ុស្ត៍​ថ្ម​ស លោក មាស ភា ទើប​ឡើង​ថ្មី​នៅក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង និង​លោក​ម៉េ​ប៉េ​អ៊ឹម​ស្រុក លោក​សន យ៉ាន សហការ​ជាមួយ​គ្នា​ចុះ​មក​បង្ក្រាប​អ្នក​លក់​ចែកចាយ​គ្រឿងញៀន និង​អ្នក​សេព​គ្រឿងញៀន បន្ទាប់​ពី​ថ្នាក់​ខេត្ត​និង​លោក​អភិបាលស្រុក​លោក អន ភារៈ និង​លោក​មេឃុំ​ថ្ម​ស ប្រជុំ​និយាយ​ពី​ការ​ទប់ស្កាត់​គ្រឿងញៀន​មក លោក​មេ​ប៉ុស្ត៍ មាស ភា បាន​តាមដាន​យ៉ាង​ស្អិតរ​មួ​ត​ចុះ​ចាប់​ដល់​កន្លែង​អ្នក​ចែកចាយ​គ្រឿងញៀន​ទើប​ចាប់​បាន​សម្រេច ក្នុងនោះ​មាន​អ្នក​លក់​ចែកចាយ​ថ្នាំញៀន ៧​នាក់

១.​ឈ្មោះ ណាំ ខៀង អាយុ​៦១​ឆ្នាំ ជា​មេ​ធំ​ក្នុង​ការ​ចែកចាយ មាន​ទីលំនៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ពីមុន​ជា​អតីត​មេភូមិ​ចម្លង​គោ​ផងដែរ ហើយ​ជា​អ្នក​លក់​ថ្នាំ​ប្រភេទ ម៉ា​ទឹក​ក យកមកចែក​ចាយ​ក្នុង​ឃុំ​ថ្ម​ស

២.​ឈ្មោះ សុខ សាន្ត ហៅ អា​ម៉ៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​ចែកចាយ​លក់ និង សេព​ខ្លួនឯង​ទៀតផង ឈ្មោះ​នេះ​ដែរ​ជា​ជើង​ខ្លាំង​នៅក្នុង​ឃុំ​ថ្ម​ស ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ទេ ទើបតែ​លោក​មេ​ប៉ុស្ត៍ មាស ភា ឡើង​ថ្មី ហ៊ាន​ចាប់ ឈ្មោះ សុខ សាន្ត ហៅ​អា​ម៉ៅ​នោះ ជា​អ្នកលក់​ថ្នាំ​ដុះ​ស្លែរ​យូ​មកហើយ

៣.​ឈ្មោះ យ៉េង ឈី​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​លក់​បន្ត និង​ចែកចាយ​ក្នុង​ឃុំ​ថ្ម​ស នោះដែរ ហើយ​ជា​អ្នក​ពូកែ​ជិះ​ម៉ូតូ​លឿន​ល្បី​ជើង​ខ្លាំង​ប្រចាំ​ថ្ម​ស តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​ស ទាំងមូល​បាន​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​(​ឈ្មោះ​ទី​២​និង​ទី​៣)​លក់​ថ្នាំ​ជា​យូរ​មក​ហើយ​នៅ​ឃុំ​ថ្ម​ស​នោះ​

៤.​ឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ

៥.​ឈ្មោះ គួន គន្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​

៦.​ឈ្មោះ អិន សុខ​មៀន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ

៧.​ឈ្មោះ ឡាយ សា​រ៉ា​ត ភេទ​ប្រុស អាយុ ២៨ ឆ្នាំ  ។

ជនសង្ស័យ​ទាំង​៤​នាក់​នោះ​ជា​អ្នក​យក​ថ្នាំ​បន្ត​ពី ឈ្មោះ សុខ សាន្ត ហៅ​អា​ម៉ៅ និង ឈ្មោះ យ៉េង ឈី​ង ដើម្បី​យក​មក​ចែកចាយ​បន្តទៀត​ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​ស​ទាំងអស់ ត្រេកអរ​ខ្លាំង​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ទេ ពេល​ដែល​លឺដំណឹង​ថា​គេ​ចាប់​អ្នក​លក់​ថ្នាំញៀន បាន​សរសើរ​ល្អ​ណាស់ ប្រជាពលរដ្ឋ​សម្តែង​ការស្មោះត្រង់​ដល់​អាជ្ញាធរ​សម្ថ​កិច្ច​និយាយ​តៗ​គ្នា​ថា ពួកគាត់​ទូទាំង​ឃុំ​ថ្ម​ស​សរសើរ​លោក​មេ​ប៉ុស្ត៍​ថ្មី និង​លោក​អធិការ​ស្រុក​ឡើង​ថ្មី ឈ្មោះ លោក សុខ ផន និង​លោក​វរៈ​សេនា​ទោ យឹម ផេង ស្នងការរង ខេត្ត​កោះកុង ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​ចុះ​មក​បង្ក្រាប​និង​ចាប់ខ្លួន​បាន​អ្នកលក់​ថ្នាំញៀន​និង​ចែកចាយ​ថ្នាំ​នៅក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ហើយ​និង​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កោះកុង ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ដោយ លោក យូ​ន ឈី​វ​

 

2014_07_19h (1)

2014_07_19h

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.