ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នកស្រុក​វ៉ារិន្ទ​ឡើង​មក​ខេត្ត​តវ៉ារឿង​យោធា​រំលោភ​យកដី

ខេត្តសៀមរាប ៖ អ្នកភូមិដែល​មាន​ជំលោះ​ដីធ្លីជាង​មួយ​រយ​នាក់ ក្មេង ចាស់ ប្រុសស្រី និងមាន​ម្ហូប​អាហារ​ជា​ស្រេច ជិះគោ​យន្តចេញ​ពីឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ប៉ុន្តែ​ត្រូវបាន​អភិបាល​រងខេត្តចុះជួបដោះស្រាយ នៅ ពាក់កណ្តាលផ្លូវ ត្រង់ចំណុចរង្វង់មូលស្រុកបន្ទាយស្រី ដើម្បីកុំឱ្យប៉ះពាល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ដោយពលរដ្ឋទាំងនោះមានជម្លោះ ជាមួយយោធា កង ពល លេខ៥ និងយោធភូមិភាគទី៤ ។

ប្រជាពលរដ្ឋនៅឃុំស្រែណូយ ស្រុកវ៉ារិន បានឱ្យដឹងថា ពលរដ្ឋ១២៥នាក់ស្នើឱ្យលោក ឃឹម ប៊ុនសុង ជួយដោះ ស្រាយទំនាស់ដីធ្លីជាមួយយោធាកងពលលេខ៥ និងយោធាយោធភូមិភាគទី៤ ចំណុចសង្កែធំ និងចំណុចអូរផ្អាវ ។  អ្នកភូមិបានបន្តថា ដីពួកគាត់បានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ២០០៥ ។  ប៉ុន្តែត្រូវទាហាន កងពលលេខ ៥ ដកហូតយកជួលឱ្យឈ្មួញដាំដំឡូង ដោយយកលេសធ្វើកន្លែងអភិវឌ្ឍន៍យោធា ។ ទំនាស់ដីធ្លីនេះ កើតឡើងនៅ ឆ្នាំ២០១៣ ជាមួយយោធាកងពលលេខ៥ និងយោធភូមិភាគទី៤ ដែលមានផ្ទៃដីទំហំជិត៧០០ហិកតា ស្មើនឹង ជាង ១២៥ គ្រួសារ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន ។ ប្រជាពលរដ្ឋទាំងនោះបានឱ្យដឹងថា បើអាជ្ញាធរខេត្តមិនជួយ ដោះស្រាយទេ ពួកគាត់នឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ។

អ្នកភូមិបានជិះគោយន្តកន្ត្រៃចំនួន ១១គ្រឿង សំរុកចូលមកក្រុងសៀមរាបក្នុងគោលបំណងសុំឱ្យអភិបាល ខេត្ត ដោះស្រាយដីទំនាស់រវាងអ្នកភូមិ និងក្រុមយោធា ។ ទោះបីមិនបានទៅដល់គោលដៅដោយត្រូវសមត្ថកិច្ច ស្ទាក់ នៅចំណុចស្រុកបន្ទាយស្រី តែរវាងអ្នកស្រុក និងសមត្ថកិច្ចក៏មិនបានប៉ះទង្គិចគ្នាដែរ គឺមានសកម្មភាព ប្រកប ដោយអហិង្សា ។

អ្នកភូមិបានឱ្យដឹងថា ទំនាស់ខាងលើអូសបន្លាយជាយូរមកហើយ ពួកគាត់បានប្តឹងទៅអាជ្ញាធរស្រុកខេត្ត ប៉ុន្តែ អាជ្ញាធរគ្រប់ជាន់ថ្នាក់ចេះតែឱ្យរង់ចាំ គឺនាំមួយឆ្នាំហើយមួយឆ្នាំទៀត ដោយពុំអាចចាំតទៅ ទៀតបាន ទើបពួកគាត់ សម្រេចលើកគ្នាមកកាន់សាលាខេត្តសៀមរាប ។

នៅរសៀលថ្ងៃទី២៣ខែមេសានេះ ប្រជាជនបានត្រឡប់ទៅគេហដ្ឋានវិញហើយ បន្ទាប់ពីលោក ប៊ុន ថាឫទ្ធិ បានចុះ ជួបនៅស្រុកបន្ទាយស្រី ដោយធ្វើកិច្ចសន្យា នឹងសន្យាទៅដោះស្រាយជូនពួកគេ នៅថ្ងៃស្អែកនេះ ៕

2014_04_23e

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.