ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​ជ្ញា​ធរ​ខេត្ត​ ចុះ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​​ ការ​ប៉ះ​ពាល់​ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្យល់​កន្ទ្រាក់​ នៅ​ឃុំ​ស្រែ​ណូយ​ ​ស្រុក​វ៉ា​រិន​

ខេត្តសៀមរាប៖ ដោយ​ខ្យល់​កន្ទ្រាក់​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ភូមិ​ ចំ​នួន​៣​ ក្នុង​ ឃុំ​ ស្រែ​ណូយ​ ស្រុក​វ៉ា​រិន​ ខេត្ត​សៀម​រាប​ កាល​វេ​លា​ម៉ោង​១៧​ និង​ ០០​នាទី​ នា​រសៀល​ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​ ដែល​បាន​ធ្វើ​ឲ្យ​លំនៅ​ដ្ឋាន​របស់​បង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​ ចំ​នួន​១៦៣​ខ្នង​ រលំ​ ​និង​ របើក​ដំ​បូល​ ព្រម​ទាំង​ធ្វើ​ ឲ្យ​មាន​រង​របួ​ស​មនុស្ស​ទៀត​ផង​ ។

នៅព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៦នេះ ឯ.ឧ ឃឹម ប៊ុនសុង អភិបាលខេត្ត បានដឹកនាំប្រតិភូ ខេត្ត ចុះពិនិត្យពីស្ថានការណ៍ នៃការប៉ះពាល់ និង ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ។

តាមការបញ្ជាក់ របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា៖ នៅវេលាម៉ោង១៧ និង ០០នាទី មានភ្លៀង ធ្លាក់មួយមេធំ ដោយលាយឡំនឹងខ្យល់កន្ទ្រាក់ មកពីទឹសបូព៌ បានឆ្លងកាត់លើភូមិសាស្ត្រឃុំ ស្រែណូយ បានធ្វើឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន៣ភូមិ ដួលរលំ និង ប៉ើងដំបូល ក្នុងនោះក៏មាន មណ្ឌល សុខភាព , សាលារៀន សាលាឃុំ ព្រមទាំងធ្វើឲ្យមនុស្សរងរបួសចំនួន ៣នាក់ និង ខូចខាត ទ្រព្យសម្បត្តិផងដែរ ។
នៅក្នុងនោះ លំនៅដ្ឋាន ដែល ទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់នេះ សរុបចំនួន ១៦៣ខ្នង ក្នុងនោះភូមិស្រែពោធិ៍ ផ្ទះប៉ើង​ដំបូល​ ចំនួន ១០ខ្នង , ភូមិស្រែណូយ ផ្ទះដួលរលំ ចំនួន ០២ខ្នង របើកដំបូល ២៧ខ្នង របួសមនុស្ស ០១នាក់ , ភូមិគោកវត្ត ផ្ទះដួលរលំ ចំនួន ០៤ខ្នង របើកដំបូល ១២០ខ្នង មានរបួសមនុស្ស ០២នាក់ ។

ក្នុងដំណើរ ចុះពិនិត្យស្ថានការណ៍ខូចខាតនោះ ឯ.ឧ ឃឹម ប៊ុនសុង បានសម្តែងនូវការសោក ស្តាយ អាណិតអាសូរ ចំពោះបងប្អូនក្រុមគ្រួសាររងគ្រោះទាំងអស់ ដែលបានខិតខំកសាងនូវជីវភាព របស់ខ្លួន ដើមី្បឲ្យមានទីជម្រករស់នៅសមរម្យ ប្រកបដោយសុភមង្គល ។ តែនេះជាអកុសល នៃបាតុភូតធម្មជាតិ ដែលយើងមិនអាចគេចបាន ។

ឯ.ឧ ឃឹម ប៊ុនសុង បានបញ្ជាក់ ថា៖ ក្នុងគ្រាដែលប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក តំបន់មួយ ចំនួន ខ្វះខាតទឹកប្រើប្រាស់ ក៏ត្រូវបានប្រមុខ រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបើកនូវយុទ្ធនាការ ក្នុងការចុះ ចែកទឹកដល់ប្រជាពលរដ្ឋ រហូតដល់មានភ្លៀង ធ្លាក់ មកគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយឥតទឹក បរិភោគនោះឡើយ ។

ឯកឧត្តម បាន ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវជួយធ្វើការជួសជុលលំនៅដ្ឋានដែលដំបូល របើក ដើមី្បឲ្យបានពួកគាត់ស្នាក់នៅ ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ ៕

DSC_0537 - CopyDSC_0546DSC_0561 - Copy

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.