ឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដែលបានរងរបួសដោយសារតែ ធ្លាយគូទកាំភ្លើងឆ្នុកដូង ប្រភេទច្នៃ ត្រូវចំខ្លួនឯង នៅពេលកំពុងតែបបាញ់សត្វក្នុងព្រៃ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋធ្វើចំការ ខណៈពេលជនរងគ្រោះបានស្រែកហៅឱ្យគេជួយ បន្ទាប់ពីគ្រាប់កាំភ្លើងច្នៃត្រូវ ចំខ្លួនឯង ដែលស្ថិតនៅក្នុងព្រៃមួយកន្លែង ជាប់នឹងតំបន់ព្រៃស្អាក ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះមានឈ្មោះ បោ ត្រា ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមការឱ្យដឹងពីប្រពលរដ្ឋម្នាក់ ឈ្មោះ ឌុក ឌឿន ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុជាមួយជនរងគ្រោះ ដែលកំពុងតែធ្វើចំការ នៅក្បែរទីតាំងកើតហេតុ បានលឺ សំលេងជនរងគ្រោះ ស្រែកឱ្យជួយចេញពីក្នុងព្រៃ ដែលនៅក្បែរខ្ទមចំការ ភ្លាមនោះរូប គាត់ក៍រត់ទៅក៍ឃើញជនរងគ្រោះ ឈរស្រែកបិទភ្លែកទាំងពីរ ព្រមទាំងមានឈាម ហូរ ពេញផ្ទៃមុខ ហើយនៅក្បែរជនរងគ្រោះ ក៏មានកាំភ្លើងឆ្នុកដូងប្រភេទច្នៃចំនួន ១ដើម ។
លោក ហើន សំប៉ោន នាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថស្រុកអន្លង់វែង បានឱ្យ ដឹងថា៖ តាមការធ្វើកោសល្យវិច្ឆ័យ នៅពេលជនរងគ្រោះ បានរងរបួស នៅពេលធ្វើសកម្មភាព បាញ់សត្វ ដែលគ្រាប់កាំភ្លើងបានរត់ចេញតាមគូទក្រោយ ដោយសារតែដាច់សន្ទះ គំរបកាំភ្លើងខាងក្រោយ ទើបបណ្តាលឱ្យជនរងគ្រោះ រងរបួសចំភ្នែកខាងស្តាំ ហើយគ្រាប់ធ្លាយ មកបៀម នៅធ្គាមខាងស្តាំ ផ្នែក ! កញ្ចឹងករក្រោយទៀតផង ៕