ខេត្តឧត្តរមានជ័យ៖ចោរប្លន់ប្រដាប់អាវុធ កាំភ្លើងប្រភេទAK ស្វាយចំនួន ២ដើម បានចូលផ្ទះអាជីវករលក់ សាច់ជ្រូក ក្នុងផ្សារទួលស្វាយ ប្រមូលយកលុយអស់ចំនួន ១៥០០ ដុល្លា និងលុយរៀលអស់ចំនួន ០៤លាន ៨០ម៉ឺនរៀល ហើយបានរត់គេចខ្លួន ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅមុខ ផ្ទះជនរងគ្រោះឈ្មោះទៀង ណារឹទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ រីឯប្រពន្ធ
ឈ្មោះទឹម នាង ហៅយាយម៉ាប់ អាយុ ៤៩ ឆ្នាំ មុខរបរលក់ដូរ នៅផ្សារទួលស្វាយ
ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្រោយពីសួរនាំជនរងគ្រោះ រួចរាល់ ! លោក ងួន ធីរឹទ្ធិ មេបញ្ជាការ កងរាជ អាវុធហត្ថស្រុកអន្លង់ វែងថា៖ ក្រុមគ្រួសារជនរងគ្រោះ បានជិះឡាន ត្រឡប់មកពីកន្លែងលក់សាច់ជ្រូក នៅផ្សារទួលស្វាយ មកផ្ទះរបស់ខ្លួនវិញ នៅភូមិអូរសំរោង ឃុំត្រពាំងតាវ ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងតាវ ។ នៅពេលមកដល់មុខផ្ទះ ស្រាប់តែមានក្រុមចោរមានគ្នា ០៣នាក់ ! ០២នាក់ កាន់កាំភ្លើង AKស្វាយ ចំនួន ០២ដើម និងម្នាក់ទៀតស្លៀកខោប៉ារ៉ា ពាក់អាវស៊ីវិលពណ៌សរ កាន់ដំបងឈើ ចូលទៅធ្វើសកម្មភាព ប្លន់ នៅពេលជនរងគ្រោះចុះពីលើរថយន្តបើកទ្វារ របងផ្ទះ តែពេលនោះកូនប្រុស របស់គាត់ដែលនៅក្នុង ផ្ទះបានរត់ទៅជួយ ត្រូវគ្នីគ្នាចោរដែលកាន់កាំភ្លើង AK បានស្រែក គំរាមបាញ់ ហើយបក្សពួកចោរ ម្នាក់ទៀត កាន់ដំបង ក៏បានវាយកូនប្រុសឱ្យដួល រួចហើយប្រមូលយកលុយ និងមាស ដែល នៅក្នុងរថយន្ត អស់គ្មាន សល់ រួចហើយរត់ទៅតាមច្រកក្រោយផ្ទះជនរងគ្រោះគេចខ្លួនបាត់ ។
លោក ងួន ធីរឹទ្ធិ បន្តថា៖ តាមការលើកឡើងពីម្ចាស់ផ្ទះ សម្ភារៈដែលក្រុមចោរប្លន់យកអស់រួមមាន ខ្សែករមាស ១ខ្សែទំងន់ ១តំទ្បឹង ជញ្ជៀនមាស ១វងទំងន់ ៣ជី ខ្សែដៃមាស ១ខ្សែ ទំងន់ ២ តំទ្បឹងខ្សែដៃប្លាកទីនដាំត្បូងលឿង ១ខ្សែ ជញ្ជៀនប្លាកទីន ២ វង ប្រាក់ដុល្លា១៥០០ ដុល្លា និងប្រាក់ខ្មែរចំនួន០៤លាន ៨ម៉ឺនរៀលទៀតផង ៕