ឧត្តរមានជ័យ៖ នៅទីបញ្ជាការឯកភាពសមរភូមិមុខទិសទី២ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ចាការកងយោធពលខេមរភូមិន្ទ បានដឹកនាំ គណៈប្រត្តិភូ យោធា ជាន់ខ្ពស់ នៃក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងនាំយក អំណោយចែកជួនដល់កងទ័ព សមរភូមិ មុខទិសទី២ នៃទិសយោធភូមិភាគទី៤ ជាការអបអរសាទរ ក្នុង ឱកាសឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នៅ ថ្ងៃខាងមុខ ព្រមទាំងជូនពរនូវសេរីសួរស្តីឆ្នាំថ្មី ដើម្បីលើកទឹកចិត្តដល់យោធិន កំពុងឈរ ជើងការពារបូរណភាពដែនដី នៅខ្សែ បន្ទាត់ព្រំដែន កម្ពុជា-ថៃ ។
ឧត្តមសេនីយ៍ទោ យឹម ផាន់ណា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាគណៈបញ្ជាការឯកភាពទិសទី២ បានស្វាគមន៍ និងថ្លែង អំណរគុណចំពោះ ប្រតិភូក្រសួងការពារជាតិ ឆ្លៀតពេលវេលាដ៏មមាញឹកមក សួរសុខទុក្ខ ដល់ បណ្តាកងឯកភាព សមរភូមិ មុខទិសទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ឧត្តមសេនីយ៍ទោ យឹម ផាន់ណា បានលើកឡើងពីសភាពការណ៍នៅតាមខ្សែរ បន្ទាត់ព្រំដែនកម្ពជា-ថៃ មាន សភាព ស្ងប់ស្ងាត់ល្អ ក៏ប៉ុន្តែកងកម្លាំងយោធា នៅតែបន្តការពារ និងត្រៀមខ្លួនជាស្រេច ដើម្បី ឆ្លើយ តបរាល់ ហេតុការណ៍ណាមួយដែលកើតឡើង ! កងទ័ពទិសមុខបាន អនុវត្តតាមយុទ្ធសាស្រ្ត របស់ រាជរដ្ឋា ភិបាលកម្ពុជា ក្នុងភារកិច្ចកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដោយបានផ្សាភ្ជាប់កិច្ចទំនាក់ទំនងល្អជាមួយភាគី ថៃទៀតផង ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ ផ្តាំផ្ញើរ សាកសួរ សុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ នាយទាហាន ! ពលទាហានកំពុង ឈរជើងនៅសមរភូមិមុខ នៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ជាសណ្តានចិត្តពីការនឹករលឹក និងជូនពរដល់យុទ្ធជន កំពុងការពារទឹកដី នៅខ្សែរបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ទាំងយប់ទាំងថ្ងៃ មិនថា ថ្ងៃបុណ្យ ឫសំរាក នោះ កងទ័ពនៅតែមមាញឹកក្នុងភារកិច្ចរបស់ខ្លួនជានិច្ច ។
នាយឧត្តមសេនីយ៍បាន សំណូមពរដល់កងកម្លាំងទាំងអស់ ក្រៅពីភារកិច្ចការពារជាតិ កងទ័ព ក៏មាន ភារកិច្ច មួយ ទៀត ក្នុងការចូលរួមការពារមូលដ្ឋាន ! ភូមិឃុំមានសុវត្ថភាព ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរ ដែល នឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀត នាពេលខាងមុខនេះ នៅតាមបណ្តាទីវត្តអារាម ក៍ដូចជាទីប្រជុំជននានា ត្រូវចូល រួមសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ដើម្បីការពារសន្តិសុខ រក្សាសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ៕
ប៊ុនធឿន (សៀមរាប )