ខេត្តសៀមរាប៖ ព្រៃរនាមជម្រកត្រីពងកូន តំបន់បឹងទន្លេសាបនៅខាងកើតភ្នំក្រោម ចំណុច ក្បាលតោល សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប កំពុងតែបំផ្លាញពីសំណាក់ ក្រុមហ៊ុនជីករណ្តៅដី ជ្រកកោនក្រោមអាជ្ញាប័ន ! មានឈ្មោះ អ៊ួន មុន្នី ដែលជាអ្នករកស៊ីជីក រណ្តៅដីដុះស្លែរម្នាក់នៅខេត្តសៀមរាប ។
តាមការបញ្ជាក់ របស់ពលរដ្ឋបានឲ្យដឹងថា៖ ក្រុមហ៊ុនជីករណ្តៅដីខាងលើតែងតែ យកគ្រឿងចក្រ យកមកឈួសឆាយ ! រុករាន ទន្រ្ទានព្រៃជម្រកត្រីពងកូនបឹងទន្លេសាប ចំណុចភ្នំក្រោម ខាងលើស្ទើរគ្រប់ ទីកន្លែង ដោយ អះអាងថា ខ្លួនទិញពីប្រជាពលរដ្ឋ និងមានច្បាប់អនុញ្ញាតិពីមន្ទីរពាក់ព័ន្ធ ។
កន្លងមក ! លោក អ៊ួន មុន្នី បានប្រាប់អ្នកយកព័ត៌មានថា៖ គ្រឿងចក្រដាក់រុករានជីកយកដី ដើម្បីយកទៅ ធ្វើសាលារៀនបណ្តុះធនធានមនុស្ស ទៅតាមការស្នើរសុំ របស់លោក សូ ផ្លាតុង អភិបាលក្រុងសៀមរាប ។
លុះមកដល់ពេលបច្ចុប្បន្ននេះ លោកថៅកែក្រុមហ៊ុនជីករណ្តៅដីមួយនេះ បានប្តូរទីតាំងក្នុងការរានព្រៃជីក យកដី ទៅលក់នៅកន្លែងផ្សេងទៀត ដោយអះអាងថា៖ សម័យនេះហើយ ត្រូវតែមានច្បាប់ ។
មហាជនបានបញ្ជាក់ថា៖ ច្បាប់ឯណាហ៊ានចុះហត្ថលេខាអនុញ្ញាតិឲ្យឈ្មួញបំផ្លាញព្រៃជម្រកត្រីពងកូន ដែល រាជរដ្ឋាភិបាលកំពុងតែអភិរក្សធនធានធម្មជាតិនោះ ឫមួយក៍មន្ទីរពាក់ព័ន្ធទាំងនោះហ៊ានធ្វើអញ្ចឹង ។
ជុំវិញករណីខាងលើ ! លោក សូ ផ្លាតុង អភិបាលក្រុងសៀមរាប បានបំភ្លឺតាមទូរស័ព្ទប្រាប់អ្នកព័ត៌មាន នៅវេលាម៉ោង ៩ និង ៥២ នាទី ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៦ នេះថា៖ ឈ្មោះ អ៊ួន មុន្នី មួយនេះ កន្លងមកមិនបានពាក់ព័ន្ធ ក្នុងការជីកយកដី ទៅចាក់ដើម្បីកសាងសាលារៀននោះទេ ! ឥឡូវនេះក៍លោក អ៊ួន មុន្នី មិនបានសុំច្បាប់ពីសាលាក្រុងដែរ ! ចំពោះច្បាប់អនុញ្ញាតិ មានឫគ្មាន ពី មន្ទីរ ពាក់ព័ន្ធដែលគេអះអាងខាងលើ លោកមិនទាន់ដឹងដែរ ៕