ខេត្តសៀមរាប ៖ ឈ្មួញដឹកជញ្ជួនកំពុងធ្វើសកម្មភាពដឹកចូលក្រុង សៀមរាប បានយ៉ាងរលូន ! ជំនាញមិនយកភ្នែកមើល ! ឈ្មួញដឹកជញ្ជួនទាំងនោះ ត្រូវបានគេស្គាល់ឈ្មោះ ១! (ចែ ថា) ២ ! ឡេង ការដឹកជញ្ជួន របស់ពួកគេបាន នាំចេញពីខេត្តព្រះវិហារចូលមកខេត្តសៀមរាប តាមរយៈ រថយន្តនីសាន់ ឫសាំយ៉ុង ប្រភេទកែឆ្នៃ ដោយឆ្លងកាត់ពី សំណាក់សមត្ថកិច្ចជំនាញជាច្រើន ស្ថាប័នដើម្បីយកមកចែកចាយនៅតាមដេប៉ូជាបន្តទៀត ។
ប្រភពបានបញ្ជាក់ថា ៖ ការដឹកជញ្ជួនរបស់ឈ្មួញឈើខាងលើ ត្រូវបានធ្វើដំណើរឆ្លងកាត់ស្រុកជាច្រើន ដូចជា ស្រុកស្វាយលើ ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ដែលត្រូវឆ្លងកាត់ស្ថាប័នជំនាញ ពាក់ពន្ធ័ ជាច្រើន ប៉ុន្តែការដឹកជញ្ជូនឈើខុសច្បាប់ សម្រាប់ ឈ្មួញទាំងពីរ នេះមិនមានបញ្ហាលំបាកដល់ពួកគេនោះឡើយ ។
ឈ្មួញទាំងពីរខាងលើបានប្រាប់ អ្នកយកព័ត៏មានថា ៖ ពួកគេ បានបង់ប្រាក់ឲ្យ ជំនាញតាមដងផ្លូង ស្ទើរ គ្រប់ស្ថាប័នទាំងអស់ ។ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសជាសាធារណៈ ដល់ មន្ត្រីគ្រប់ រូបដែលមានតួរនាទីជាប់ខ្លួន ឲ្យខិតខំប្រឹងប្រែងទប់ស្កាត់បង្រ្កាប បទល្មើស ដែលកើតមាននៅ តំបន់កាន់កាប់របស់ខ្លួន តែផ្ទុយទៅវិញ មន្រ្តីជំនាញទាំងនោះ បែរជាឃុបឃិតគ្នាជាមួយ និងឈ្មួញរកស៊ីឈើទៅវិញ ។
ប្រភពមហាជនបានរិះគន់ថា៖ ការដឹកញ្ជួនឈើតាមរថយន្តចូលក្រុង បច្ចុប្បន្នបានប្តូររូបភាពក្នុងការនាំចូលក្រុង ! ដោយពួកគេមានទីតាំងសម្រាប់ ផ្ទេរពីរថយន្ត ទៅដាក់ រឺម៉កវិញ ដើម្បី បំភាន់ភ្នែកមន្ត្រី ថ្នាក់ដឹកនាំធំៗនៅក្នុងខេត្ត ។
ទាក់ទិននិងការដឹកជញ្ជូនឈើរបស់ ចែ ថា និងឈ្មោះ ឡេង ខាងលើ កន្លងមកអ្នកយកព័ត៌មានតែងតែសួរទូរសព្ទ័ ទៅ លោក ទាគឹម សុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់ដដែលថា៖ ចាំឲ្យកូនចៅទៅពិនិត្យមើល បើមានសកម្មភាពដឹកជញ្ជួនឈើពិតប្រាកដ៍មែន ! លោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕