សភានៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានសម្រេចធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី ដែលជាតំណែងដ៏មានអំណាចបំផុត។
ប្រធានាធិបតីថ្មីដែលសភាបានជ្រើសតាំងនោះ គឺលោក Tran Dai Quan អតីតជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ។
លោក Tran Dai Quan កើតនៅខែតុលា ឆ្នាំ១៩៥៦ ឯខេត្ត Nih Binh ភាគខាងជើង។
លោកទទួលបានការសិក្សានៅសាលាបណ្ឌិតសភានគរបាលវៀតណាម និងសាលាវប្បធម៌ និងភាសាបរទេស។
លោក Quan ធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើននៅក្នុងស្ថាប័ននយោបាយរបស់ប្រទេសវៀតណាម ហើយនៅចុងក្រោយ ពោលគឺនៅក្នុងឆ្នាំ២០១១ លោក Quan ត្រូវបានគេជ្រើសតាំងឲ្យទទួលបន្ទុកជារដ្ឋមន្ត្រីសន្តិសុខសាធារណ ដែលមាននាទីក្នុងការធ្វើចារកម្ម ប្រឆាំងរាល់ការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅ ឬខាងក្នុងប្រទេស៕