ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ​៥៦​គ្រួសារ ស្នើ​សុំ​អន្តរាគមន៍ ពី​សម្តេច​តេជោ សុំប័ណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ៥៦គ្រួសារ រស់នៅក្នុងភូមិកំពុងគរ ឃុំកំពុងគរ និងភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្នើរសុំអន្តរាគមន៍ ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគាត់ទទួលបាន ប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ផងដែរ ។

តំណាងពលរដ្ឋទាំងនោះ មានឈ្មោះ ១! នុត សា វុន ២! ទី លាងផេង ៣ ! អ៊ុំ ច្រន ៤! ឆៃ សុភាព ៥! វ៉ាន់ សុខណៃ តំណាងពលរដ្ឋទាំង៥ប្រាំ
បានរៀបរាប់ប្រាប់ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះ ថា៖ ដីដែលពួកគាត់ អាស្រ័យផលចាប់តាំង ពីឆ្នាំ២០០៦មកម្លេះ មានពលរដ្ឋខ្លះរស់នៅអាស្រ័យផល តាំងពីឆ្នាំ ១៩៧៩ទៀតផង ! កន្លង មកមិនដែលមានអាជ្ញាធរ មួយណា ! មកអះអាងថា ជាដីកម្មសិទ្ធ របស់បុគ្គលមួយណា នោះឡើយ ។ លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ មានអាជ្ជាធរខេត្តក្រចេះ ! បានដឹកនាំកម្លាំង និងជំនាញ ចម្រុះចុះហាមឃាត់ មិន ឲ្យពួកគាត់ អាស្រ័យផល ! រុះរើ លំនៅដ្ឋានចាំចំការ និងបំផ្លាញផលដំណាំអស់មួយចំនួន ! ព្រមទាំងបោះ បង្គោលព្រំ លើដីដែលពួកគាត់ កំពុងអាស្រ័យផលទៀតផង ។
អាជ្ញាធរអះអាងថា៖ ជាដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលប្រគល់ជូនឃុំចំបក់ សម្រាប់ចែកជួនពលរដ្ឋក្រីក្រ ចំនួន ៤០០ គ្រួសារមកពីគ្រប់កន្លែងផ្សេងៗគ្នា ។

ពលរដ្ឋទាំងអស់បានបញ្ជាក់ថា៖ ពលរដ្ឋក្រីក្រ៤០០ គ្រួសារដែលអាជ្ញាធររៀបចំនោះ សុទ្ធសឹង ជាអ្នកមានម៉ូតូ ល្អៗនិងខ្សែរកធំៗ ។ នៅមានប្រជាពលរដ្ឋ ប្រមាណជាង១០០គ្រួសារ ទៀតដែលកំពុងរស់នៅ និង អាស្រ័យផល ! បង្ករបង្កើនផលនៅចំណុច អូរធ្លក អូរត្រឡប់ អូរថ្ម និងព្រៃស្រ្កំ កំពុងរងគ្រោះផងដែរ ។
ប្រជាពលរដ្ឋទាំងអស់ បានរិះគន់គន់ថា៖ លោក តាវ ពេងឡាយ មេឃុំចំបក់ បានចុះហត្ថលេខាក្នុងកិច្ចសន្យាលក់ដី ចំនួន ( ១០៥១ ហិកតា ) ដែលមានភាគី អ៊ឹង ម៉េងតឹក ភេទប្រុស អាយុ ៤៦ឆ្នាំ និង សុន សានី ភេទស្រី អាយុ ៤៣ ឆ្នាំ អ្នកទាំងពីរ រស់នៅក្នុងភូមិ តាម៉ៅក្រោម ឃុំ តាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានលក់ឲ្យ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅខេត្តកំពង់ចាម ។ ( មានឯកសារចុះហត្ថលេខាលក់ដីមេឃុំ )

ទង្វើទាំងនេះ មិនមានសមត្ថកិច្ច ឫជំនាញមួយណាយកភ្នែកមើល សូម្បីតែអាជ្ញាធរខេត្តក្រចេះក៍ដូច្នោះដែរ ។

ទាក់ទិនបញ្ហាដីធ្លីខាងលើ ឯកឧត្តម ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ មានប្រសាសន៍កាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥ កន្លងទៅថា៖ បើមានឯកសារលោកមេឃុំ ចុះហត្ថលេខាក្នុងកិច្ចសន្យាលក់ដី( ១០៥១ ហិកតា ) មែននោះ ! លោក នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។
ពលរដ្ឋទាំងអស់បានបញ្ជាក់ថា៖ មានតែសម្តេចតេជោ ហ៊ុន សែន ទេ ! ដែលជាអ្នកសង្រ្គោះ អាយុជីវិតពួកគាត់ ! នឹងធ្វើឲ្យពួកគាត់ទទួលបាន នូវប័ណ្ណកម្មសិទ្ធដីស្របច្បាប់ ៕ ប៊ុនធឿន (សៀមរាប)

 

020307456706

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.