ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាវុធហត្ថ​ស្រុក​បារាយណ៍​ចាប់ចោរ​ដៃ​ឆើត​លួច​ម៉ូតូ​ញាត់​ពន្ធនាគារ​

អាវុធហត្ថ​ស្រុក​បារាយណ៍​ចាប់ចោរ​ដៃ​ឆើត​លួច​ម៉ូតូ​ញាត់​ពន្ធនាគារ​

ខេត្ត​កំពង់ធំ​ ៖ កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ១៩ និង​២០​នាទី​យប់ កងរាជអាវុធហត្ថ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​តាម​ចាប់ចោរ​ដៃ​ឆើត​មួយរូប នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្ន​ង្មាំ យក​មក​ទី ស្នាក់ការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ក្រោម កិច្ច​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ។​

​ជនសង្ស័យ​ដែល​ជា​ចោរ​ដៃ​ឆើត​លួច​ម៉ូតូ​ឈ្មោះ សន រ័ត្ន អាយុ ២៣​ឆ្នាំ បាន​លួច​ម៉ូតូឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៣ នៅ​ក្នុង​វិទ្យាល័យ​គ្រើល ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ រីឯ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ សិត រ​មនា ជា​អ្នកគ្រូ​សាស្ត្រ​ចារ្យ​បង្រៀន​នៅ​វិទ្យាល័យ​គ្រើល ។​

​តាម​ព័ត៌មាន​ផ្តល់ឱ្យ​ដោយ​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី ០៩ ខែកក្កដា វេលា​ម៉ោង ១​កន្លះ​រសៀល ជនសង្ស័យ​ឈ្មោះ ចាន់​រ័ត្ន បាន​ចូល​ទៅក្នុង​អនុវិទ្យាល័យ​គ្រើល ដោយ​លួច​យក​ម៉ូតូ ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៣ របស់ អ្នកគ្រូ សិត រ​មនា ដែល​កំពុង បង្រៀន គួរ​សិស្ស​បាន​ដោយ​សុវត្ថិភាព ។​

​ក្រោយ​ពី​លួចបាន​ហើយ ចោរ​ដៃ​ឆើត​ក៏បាន​ជិះ​មក​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដោយ​យក​ម៉ូតូ​ដែល លួច​បាន​ទៅ​ដូរ​ពី​អ្នក​លក់​ម៉ូតូ​មួយកន្លែង យក​ម៉ូតូ ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៨ វិញ និង​សុំ​ថែម​លុយ ៣០០​ដុល្លារ ។​

​ក្រោយពី​ពិនិត្យ​ប័ណ្ណ​សំគាល់​យានយន្ត​ដែល​មានឈ្មោះ សិត រ​មនា ទើប​អ្នក​លក់​ម៉ូតូ និង​មេភូមិ​មានការ សង្ស័យ​ទូរស័ព្ទ​មក​សួរ​សមត្ថកិច្ច​ស្រុក​បារាយណ៍ និង​ម្ចាស់​ម៉ូតូ ទើប​បែកធ្លាយ​រឿង​ចោរ​ដៃ​ឆើត​លួច ម៉ូតូ​ក្តៅ​អ៊ុនៗ សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ប្រគល់​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

​ដោយ​មាន​ការសហការ​ល្អ​រវាង​កម្លាំង​សមត្ថកិច្ច​ទាំង​ពីរ​ខេត្ត ទើប​ចោរ​ដៃ​ឆើត​មិន​អាច​គេចខ្លួន​រួច ចំណែក​ម៉ូតូ និង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ប្រគល់ជូន​អ្នកគ្រូ សិត រ​មនា វិញ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍​មាន​ទំនុកចិត្ត​និង​កោតសរសើរ​ចំពោះ​ការបំពេញភារកិច្ច​បំរើ​ការងារ​ប្រជាជន​បាន​យ៉ាង​ល្អប្រសើរ​របស់​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ក្រោម​ការដឹកនាំ​បញ្ជា​របស់​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ ដែល​តែងតែ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឈានទៅដល់​ភូមិ ឃុំ មាន​សុវត្ថិភាព​ល្អ បង្ក្រាបបាន​ទាន់​ពេល​នូវ​អំពើ​លួច​ឆក់​ប្លន់ និង​ការជួញដូរ​សេព​គ្រឿងញៀន​ជាដើម ៕
​ដោយ​ ៖ តេច ឆេង​
​    ​

 

2014_07_11slsc2 2014_07_11slsc2 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7419 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.