ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បើកការដ្ឋានស្ថាបនា ផ្លូវក្នុងភូមិបឹងដូនប៉ា ជាអំណោយរបស់ សម្តេចតេជោ

ខេត្តសៀមរាប៖ ផ្លូវមួយខែ្សប្រវែង ១ពាន់៦២០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ក្នុង ឱកាសដែលសម្តេចអញ្ជើញចុះត្រួតពិនិត្យ និងកាត់ឃ្វៀលដីនៅក្នុងតំបន់បុរីវប្បធម៌ទេសចរណ៍ នាឆ្នាំ២០១៥ កន្លងមក ។

ផ្លូវមួយខ្សែនេះ ដែលបានតភ្ជាប់ពីផ្លូវបេតុងក្រោយវត្តព្រះឥន្ធកោសីយ៍ ហៅវត្តលើ ទៅតភ្ជាប់ ផ្លូវ ៦០ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុង និង ក្រាលកៅស៊ូ (DBST) ដែលស្ថាបនាដោយកងវិស្វកម្ម មន្ទីរសាធារណការខេត្ត ត្រូវបានបើកការដ្ឋានស្ថាបនា នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦ ។

ផ្លូវមួយខែ្សប្រវៃង ១ពាន់៦២០ម៉ែត្រនេះ ក្នុងការចុះសិក្សាពីផលប៉ះពាល់ ដើមី្បបើកផ្លូវមួយខ្សែនេះ ធ្វើ ទៅតាមស្ថានភាពផ្លូវដែលអាចបើកបាន មាន៣ទំហំ ក្នុងនោះផ្លូវប្រវែង ១៨០ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ ត្រូវធ្វើការចាក់ផ្លូវប្រភេទបេតុង មានទទឹង០៧ម៉ែត្រ និង ផ្លូវប្រវែង ១ពាន់២៣០ម៉ែត្រ មានទទឹង ១៥ម៉ែត្រ ធ្វើការចាក់ផ្លូវកៅស៊ូ ប្រភេទ DBST មានទទឹង ១១ម៉ែត្រ និង ផ្លូវប្រវែង ២១០ម៉ែត្រ មានទទឹង ១០ម៉ែត្រ ធ្វើការចាក់ផ្លូវ ប្រភេទបេតុង មានទទឹង ៨ម៉ែត្រ ហើយកំណាត់ផ្លូវបឹងដូនប៉ានេះ ចេញពីផ្លូវក្រោយវត្តព្រះឥន្ធកោសីយ៍ មកភ្ជាប់ នឹងផ្លូវ៦០ម៉ែត្រ ។

ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសុំក្តីអនុគ្រោះ ចំពោះរាល់ការប៉ះពាល់ដីភូមិដ្ឋាន និង ដំណាំដើមឈើ និងត្រេកអផងដែរ អំពីស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបរិចាកដីភូមិ និង រុះរើរបងលំនៅដ្ឋាន ក្នុងការបង្កនូវលក្ខណៈងាយស្រួលដល់ក្រុមការងារ ធ្វើ ការស្ថាបនាទៅបានដោយរលូន ដោយមិនបានទារនូវសំណងអ្វីពីអាជ្ញាធរឡើយ ។

ឯ.ឧបណ្ឌិតឃឹម ប៊ុន សុង បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា ផ្លូវមួយខ្សែនេះ គឺជាការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការគិតគួអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ភាពទុក្ខលំបាករបស់ បងប្អូនដែលខ្វះខាតផ្លូវធ្វើដំណើរទៅមកនៅក្នុងភូមិ សំខាន់ក្មួយៗកុមារាកុមារី ធ្វើដំណើរទៅសិក្សារៀនសូត្រ ។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចអាជ្ញាធរខេត្ត ដែលបានខិតខំពុះពារ ក្នុងការកាត់ ឆ្វៀលដីក្នុងតំបន់បុរីវប្បធម៌ទេសចរណ៍ ជូនប្រជាពលរដ្ឋក្នុងភូមិបឹងដូនប៉ា នឹងបានផ្តល់នូវផ្លូវមួយខ្សែ ដែលជា ចំណងដៃឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ព្រមទាំងបានគាំទ្រនូវបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃប្រមុខដឹកនាំប្រទេសនៅគ្រប់អាណ្តត្តិក្រោយៗទៀតផងដែរ ៕ ប៊ុនធឿន (សៀមរាប)

2016-03-31_1059162016-03-31_1057252016-03-31_1058312016-03-31_1058072016-03-31_110008

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.