ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ល្បែង​នៅក្នុង​ផ្សារស្រុក​ត្រពាំង​ប្រាសាទលេង​ពេញទំហឹង​ពុំញញើត​ចំពោះ​សមត្ថកិច្ចនោះទេ

ខេត្តឧត្តរមានជ័យ ៖ ទីតាំងល្បែងយុគី បៀរ និងអាប៉ោង ដែលចាក់​លេង​ភ្នាល់គ្នា​រាប់លាន​រៀល នៅជាប់​ក្នុង ផ្សារ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែលកំពុង​លេង​យ៉ាងអនាធិប​តេយ្យ ពុំក្រែងចិត្តចំពោះ សមត្ថកិច្ចនៅ ក្នុង ស្រុក និងអាជ្ញាធរ ស្រុក នោះឡើយ។

ចំពោះសកម្មភាពល្បែងស៊ីសង នៅក្នុងផ្សារស្រុកត្រពាំងប្រាសាទនេះ បានដំណើរការជាយូរមកហើយ គ្មានសមត្ថ កិច្ចណាហ៊ានបង្ក្រាបនោះឡើយ ហើយកន្លងមកមានប្រជាពលរដ្ឋមួយចំនួនចូលលេងល្បែងយុគី បៀរ និងអាប៉ោង នៅទីតាំងខាងលើ បានចាញ់អស់ម៉ូតូ ឡាន មានអ្នកខ្លះទៀតត្រូវប្រចាំប្លង់ផ្ទះ ដីស្រែចំការ រហូតដល់ប្តីប្រពន្ធ ឈ្លោះ ទាស់គ្នា ដល់លែងលះគ្នាក៏មាន មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅ ក្នុងស្រុកត្រពាំងប្រាសាទ រអ៊ូរទាំយ៉ាង ខ្លាំង ចំពោះទីតាំងល្បែងនោះ ដែលលេងទាំងយប់ទាំងថ្ងៃ រំខានដល់ការសំរាក របស់ប្រជាពលរដ្ឋ នៅ ពេលយប់ ផងដែរ។

ក្នុងនោះ ចំពោះទីតាំងល្បែងដែលត្រូវបានគេស្គាល់ច្បាស់មានបុរសពីរនាក់ ដែល អ្នកគ្រប់គ្រង និងជាអ្នករត់ការ ចំពោះសមត្ថកិច្ចគ្រប់ជំនាញ មិនតែប៉ុណ្ណោះពួកគាត់ទាំង២នាក់ បានដាក់កម្លាំងយាមការ ពារយ៉ាងតឹងតែង បំផុត បិទទ្វារមិនឱ្យអ្នកប្លែកមុខចូលដល់ទីតាំងលេងល្បែងនេះបានឡើយ។

គួរបញ្ជាក់ថា នៅក្បែទីតាំងល្បែងខាងលើនេះប្រជាពលរដ្ឋបានស្គាល់យ៉ាងច្បាស់ ម្ចាស់បើកទីតាំងល្បែងនេះផង និងជាអ្នកកាងការពារមិនឱ្យរាល់អ្នកសារព័ត៌មាន ឬសមត្ថកិច្ចណាចូលទៅរំខាន ចំពោះសកម្មភាពល្បែង កំសាន្ត ចាញ់អស់ ប្រាក់រាប់លានបាននោះឡើយ ហើយមិនតែប៉ុណ្ណោះល្បីឈ្មោះជាយូរមកហើយ ក្នុងការរៀបចំ ជាល្បែង ប្រពៃណីលេងល្បែ ស៊ីសងដ៏ល្អម្នាក់ប្រចាំនៅក្នុងទីរួមស្រុកត្រពាំងប្រាសាទនេះ ហើយក៏ជាអ្នកឈរជើង បានយូរ ជាងគេដែរ ក្នុងការជាប់ឈ្មោះជាអ្នកកាង និងបើកទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងស្រុកត្រពាំងប្រាសាទ។

យ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏មានប្រជាពលរដ្ឋមិនតិចអ្នកដែលចាញ់អស់នៅតែខោអាវ ត្រឡប់ទៅផ្ទះវិញ ដែល មកលេងល្បែងនៅក្នុងផ្សារទីរួមស្រុកត្រពាំងប្រាសាទនេះ ចាប់តាំងពីឯកឧត្តម ស ថាវី ឡើងកាន់ដំណែងជា អភិ បាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្ត ឧត្តរមាន ជ័យ នៅក្នុងវេទិការសេរីក្នុងភូមិឃុំសុវត្ថិភាព ឯកឧត្តមបានដាក់បទបញ្ជាឱ្យបញ្ឈប់ រាល់សកម្មភាពល្បែង ស៊ីសង គ្រប់រូបភាព ទាំងអស់ ពីព្រោះនៅទីកន្លែងណាមានសកម្មភាពល្បែងស៊ីសង មានអ្នកចាញ់ បង្កទៅជារឿង មាន ចោរ កម្មអសន្តិសុខ ចំពោះមូលដ្ឋានភូមិឃុំ និងសេចក្តីសុខរស់នៅប្រជាពលរដ្ឋ ក៏ប៉ុន្តែចំពោះទីតាំង ល្បែង ស៊ីសង ដែលមានយុគី បៀរ និងអាប៉ោង នៅក្នុងផ្សារទីរួមស្រុកត្រពាំងប្រាសាទ អាចដំណើរការបានទាំងយប់ទាំងថ្ងៃ ក៏ ដោយមានការឃុបឃឹតពីសមត្ថកិច្ចគ្រប់ជំនាញ់ផងដែរ ៕

sl20140424 (9) sl20140424 (10)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.