ក្រុមឥស្លាមបង្កើតរដ្ឋ IS បានចេញមុខប្រកាសថា ការវាយប្រហារនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី២២ខែមីនាសម្លាប់មនុស្ស៣៤នាក់នោះ គឺជាសកម្មភាពរបស់ក្រុមខ្លួន។ បណ្តាញព័ត៌មានប៊ែលហ្សិច បានផ្សាយថា មានអ្នកស្លាប់៣៤នាក់ ក្នុងនោះមាន១៤នាក់ស្លាប់ នៅក្នុងអាកាសយានដ្ឋាននិង២០នាក់ទៀតស្លាប់នៅ ស្ថានីយរដ្ឋភ្លើងMoelbeek ។
ក្រុម IS បានប្រកាសថា ខ្មានកាំភ្លើងរបស់ខ្លួន ជាអ្នកវាយប្រហារទៅលើ ហើយការវាយប្រហារនោះ ដោយសារតែប្រទេសនេះ បានចូលរួមនៅក្នុងសម្ព័ន្ធមិត្តយោធាក្នុងការវាយប្រហារទៅលើក្រុមIS ។
ការវាយប្រហារខាងលើ ធ្វើឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោក ថ្កោលទោសយ៉ាងខ្លាំង។ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចេញមុខប្រកាសគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ប្រទេសប៊ែលហ្សិក ក្រោយការវាយប្រហារភេរវកម្ម បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់៣៤នាក់ស្លាប់ និង ១៧០នាក់រងរបួស។ នេះបើតាម ចេញផ្សាយនៅមុននេះបន្តិច។
លោក អូបាម៉ា បានថ្លែងពីរដ្ឋធានីវ៉ាន់ណា នៃប្រទេសគុយបា ទីដែលលោកកំពុងបំពេញទស្សនកិច្ច ថា “យើងនឹងធ្វើអ្វីក៏ដោយដែលចាំបាច់ ដើម្បីគាំទ្រមិត្តយើង និងសម្ព័ន្ធមិត្តយើង ដើម្បីរកអ្នកទទួលខុសត្រូវ មកផ្តន្ទាទោសតាមច្បាប់។ ពិភពលោកទាំងមូល ត្រូវតែសមគ្គី ទោះមានពណ៌សម្បុរ សញ្ជាតិ ជនជាតិ អ្វីក៏ដោយ ក្នុងការប្រយុទ្ធប្រឆាំងភេរកម្ម”។
បណ្តាញព័ត៌មាន BBC បានប្រកាសរូបភាពជនសង្ស័យ៣នាក់ ដែលវាយប្រ ហារនៅ អាកាស យានដ្ឋានZaventem Brussels ទីក្រុងប្រ៊ុចសែល។
បុរសពីរនាក់ស្លៀកឈុតខ្មៅ ត្រូវបានគេចាត់ទុកថាជាអ្នកវាយប្រហារគ្រាប់បែកអត្តឃាត ចំណែកបុរសស្លៀកពាក់ពណ៌ស បានរត់គេចខ្លួនបាត់ ប៉ូលីសកំពុងតែតាមចាប់ខ្លួន។មនុស្សពីរនាក់ពាក់អាវខ្មៅដៃវែង និងស្រោមដៃគឺដើម្បីបិទបាំងឧបករណ៍ផ្ទុះរបស់ខ្លួន។
អភិបាលក្រុមប្រ៊ុចសែលបានបញ្ចាក់ថា មកទល់ពេលនេះ មានអ្នកស្លាប់២០នាក់និងរងរបួសដល់ទៅ១០៦នាក់ នៅក្នុងការវាយប្រហារលើកទី៣ស្ថិតនៅស្ថានីយរដ្ឋភ្លើងក្រោមដី។ជាមួយគ្នានេះដែរប៉ូលិសប៊ែលហ្ស៊ិក បានចាប់ខ្លួនមនុស្សពីរនាក់ ក្រោយការផ្ទុះនៅក្នុងអាកាសយានដ្ឋានក្នុងទីក្រុងប្រ៊ុចសែលបណ្តាលឲ្យមានអ្នកស្លាបនិងរបួសជាង១៥០នាក់។
តាមឃ្លីបវីដីអូដែលបណ្តាញព័ត៌មានផ្តល់ឲ្យ បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅស្ថានីយរដ្ឋភ្លើង ស្ថិតនៅភាគខាងជើងប្រទេសនេះ មានចម្ងាយពីស្ថានីយMaelbeekប្រមាណជាង១គីឡូមែត្រ ជាទីកន្លែងរងការវាយប្រហារគ្រាប់បែកជាលើកទី៣បានសម្លាប់មនុស្ស១៥នាក់ និង៥៥នាក់រងរបួស។ ការចាប់ខ្លួនមនុស្សសង្ស័យខាងលើ ក្រោយពេលក្រុមសន្តិសុខបាន ត្រួតពិនិត្យកាមឺរ៉ាសុវត្ថភាព៤ផ្សេងគ្នានៅកន្លែងកើតហេតុ។បើទោះបីប៉ូលិសប៊ែលហ្សិកមិនទាន់បានប្រាកាសអ្វី ពីជនសង្ស័យ ប៉ុន្តែក្រសួងការបរទេសបានប្រកាសថាក្រុមវាយប្រហារភេរវកម្ម កំពុងតែលាក់ខ្លួននៅជុំវិញនេះ មិនទាន់ទៅណាឆ្ងាយនៅឡើយ។
នៅមុននេះបន្តិច ក្រុមសន្តិសុខក៏បាន រកឃើញកាំភ្លើងAK-47 មួយដើមនៅកន្លែងរងចាំឡើងយន្តហោះ ក្នុងអាកាសយានដ្ឋានZaventem ។ ចំណុចពិសេសនៃកាំភ្លើងAK នោះគឺផលិតកែឆ្នៃឡើង ដូចកាំភ្លើងដែលក្រុមភេរវកម្មបានប្រើប្រាស់វាយប្រហារ នៅក្នុងប្រទេសបារាំងកាលពិខែវិច្ឆិកាឆ្នាំ២០១៥ សម្លាប់មនុស្ស១៣០នាក់។
នៅពេលនេះប៉ូលិសប៊ែលហ្ស៊ិក កំពុងតែរុករកឆែកឆេរផ្ទះនៅជុំវិញកន្លែងកើតហេតុ ដើម្បីរកតម្រុយនៃជនល្មើស។ តាមសារព័ត៌មាន Telegraph បុរសពីរនាក់ស្ថិតក្នុងការសង្ស័យ មានឈ្មោះNajim Laachraoui និងMohamed Abrini ។ អ្នកទាំងពីរធ្លាប់ជាជនសង្ស័យ នៅក្នុងការវាយប្រហារនៅប្រទេសបារាំងផងដែរ។ ជនសង្ស័យទាំងពីរនាក់ បានរត់គេចខ្លួនបាត់ ក្រោយការប៉ះទង្គិចជាមួយប៉ូលិសប៊ែលហ្ស៊ិច។ប៉ូលិសសង្ស័យថាភេរវករទាំងពីរនាក់ បានឡើងគម្រោងវាយប្រហារនៅក្នុងទីក្រុងប្រ៊ុចសែល ដូចជាបានធ្វើនៅទីក្រុងប៉ារីសដែរ ដើម្បីសងសឹងដល់បក្សពួករបស់ពួគេដែលត្រូបាញ់សម្លាប់នោះ។
ជនសង្ស័យឈ្មោះ Najim Laachraoui អាយុ២៤ឆ្នាំ គឺជាអ្នកកែឆ្នៃគ្រាប់បែក នៅក្នុងការវាយប្រហារនាទីក្រុងប៉ារីស។ AND របស់ Najim Laachraouiត្រូវបានគេរកឃើញនៅលើអាវពីក្រៅ ក្នុងការវាយវាយប្រហារអត្តឃាត ក្នុងពហុកីឡាដ្ឋាននៅប្រទេសបារាំងនិងក្លឹបរាត្រី។នៅពេលនេះគេក៏បានរកឃើញADN របស់ Najim Laachraouiនៅក្នុងទីក្រុងប្រ៊ុចស៊ែលផងដែរ។
ភេរវករ Najim Laachraoui បានទៅកាន់ប្រទេសស៊ីរីនាថ្ងៃថខែកុម្ភៈឆ្នាំ២០១៣ ហើយត្រឡប់ចូលទៅកាន់តំបន់អឺរ៉ុបវិញ នៅខែកញ្ញាឆ្នាំ២០១៥ ដោយបានប្រើឈ្មោះSoutane Kayal បន្លំខ្លួនជាមួយក្រុមជនភៀខ្លួនមកពីស៊ីរី៕