ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិបាលខេត្ត ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទីទ័លក្រ នៅឃុំខ្វាវ ស្រុកជីក្រែង

ខេត្តសៀមរាប៖ នៅចុងសប្តាហ៍ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះជួបសំណេះ សំណាល និងនាំយកនូវអំណោយ ជាគ្រៀងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រចំនួន ៣០០គ្រួសារ មកពី០៩ភូមិ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជួបការខ្វះខាតស្បៀង អាហារសម្រាប់ផ្គត់ផ្គង់ គ្រួសារពួកគាត់ប្រចាំថ្ងៃ ។

តាមរបាយការណ៍ ស្រុកជីក្រែងក្នុងរដូវវស្សាកន្លងមកនេះថា៖ បងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្វាវ បានទទួលរងនូវគ្រោះរាំងស្ងួត ហើយការងារបង្កបង្កើនផល ក៏ទទួលបានផលតិចជាងបណ្តាឆ្នាំមុនៗ ដែលជាហេតុធ្វើ ឲ្យបងប្អូនមានបញ្ហាប្រឈម នឹងការខ្វះខាតនូវស្បៀងអាហារ ដែលជាឧបសគ្គធ្វើឲ្យប្រជាពលរដ្ឋយើង ធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅតាមទីប្រជុំជន និង ចេញទៅក្រៅប្រទេសទៀតផង ។

មានប្រសាសន៍ សំណេះសំណាលនាឱកាសនោះ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏សម្តែងនូវការអាណិតអាសូរដល់បង ប្អូន ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយធម្មជាតិ ដែលជាបញ្ហាប្រឈមមួយ ! អាជ្ញាធរយើង ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ចំពោះបងប្អូន ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា៖ ប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជម្រុញ និងពង្រីកនូវប្រព័ន្ធធារាសាស្ត្រ នៅតាមបណ្តាខេត្ត ស្រុក ឃុំ ក្នុងការធានានូវការផ្គត់ផ្គងទឹក ជូនដល់ប្រជាកសិករ ក្នុងការងារបង្កបង្កើនផល ទាំងរដូវប្រាំង និង រដូវវស្សា ។ ជាក់ ស្តែងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ដែលមានទំនប់អាងទឹក ដ៏ធំ មួយ ដែលប្រជាពលរដ្ឋហៅថា (ទំនប់ម្កាក់) ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវនាំគ្នាគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង បើកបរគ្មានជាតិស្រវឹង ។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី០១កេស ទឹកត្រី ១យូរ . ទឹកស៊ីអ៊ីវ ០១យូរ ប៊ីចេង ១ថង អង្ករ ២៥គក្រ ផងដែរ ៕ប៊ុនធឿន(សៀមរាប)

2016-03-20_1608372016-03-20_1604242016-03-20_1607492016-03-20_160359

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4704 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.