យន្តហោះយោធាមួយគ្រឿងរបស់អីរ៉ាក់ ត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋIS បាញ់ទម្លាក់ស្ថិតនៅក្នុងខេត្តKirkuk ភាកអាគ្នេយ៍នៃប្រទេសនេះ កាលពីថ្ងៃទី១៦ខែមីនា។
ការប្រកាសបាញ់ទម្លាក់យន្តហោះយោធា របស់ក្រុមអិស្លាមបង្កើតរដ្ឋ ចំពេលដែលរដ្ឋាភិបាលអីរ៉ាក់ បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់។ ក្រុមអិស្លាមបានប្រកាស នៅលើបណ្តាញសង្គមថា ពួក គេបានបាញ់ទមា្លក់យន្តហោះអីរ៉ាក់មួយគ្រឿង ដោយកាំភ្លើងធំការពារដែនអាកាស ទំហុំ ៥៧មីលីម៉ែត្រ នៅតំបន់ Huwaija ។នៅលើយន្តហោះនោះ មានទាហាន៥នាក់បានស្លាប់ទាំងអស់។
សារព័ត៌មានAFP បានផ្សាយថា យន្តហោះCessna 208 Caravan កំពុងធ្វើការហោះហើរ យាមល្បាតនៅចម្ងាយពី ទីក្រុងបាតដាត២២០គីឡូម៉ែត្រ។ តាមការសន្និដ្ឋានជាបឋម យន្តហោះខាងលើជួបគ្រោះថ្នាក់ ដោយសារតែបញ្ហាម៉ាស៊ីន។
ចំណែកបណ្តាញផ្សព្វផ្សាយរបស់ ក្រុមអិស្លាមបង្កើតរដ្ឋ បានផ្សាយថា យន្តហោះខាងលើ រងការបាញ់ទម្លាក់ពីក្រុមរបសខ្លួន ។ វរៈសេនីយ Cedrec Leighton ឯកទេសយោធាចូលនិវត្ត បាននិយាយទៅកាន់ បណ្តាញព័ត៌មានស៊ីអិនអិនថា តាមរូបភាពដែលមានកាំជ្រួចមីស៊ីល AGM-114 នៅក្បែរយន្តហោះជួបគ្រោះថ្នាក់នោះគឺសមស្របទៅនឹងអ្វីដែល កម្លាំងទាហានអីរ៉ាក់បានលើកឡើង។
យន្តហោះCessna Caravan ជាយន្តហោះសម្រាប់ហ្វឹកហាត់ ត្រូវបានរដ្ឋាភិបាលប្រទេសអីរ៉ាក កែឆ្នៃទៅជាយន្តហោះទម្លាក់គ្រាប់។នៅពេលនេះ ក្រុមជំនាញ់អីរ៉ាក់ កំពុងបើកការស្រាវជ្រាវ ស្វែងរកមូលហេតុពិត បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕