កំពង់ធំះឈើលេខ៣ចំនួន១៤មែត្រគូបនិងរណាថាសចំនួន២គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ចុះប្រត្តិបត្តិការបង្រាបចំនួន២ថ្ងៃជាប់គ្នានៅថ្ងៃទី១៦និងថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦នៅត្រង់ចំណុចឃុំមានរិទ្ធនិងឃុំសុចិត្រស្រុកសណ្ដាន់ខេត្តកំពង់ធំ។
លោកហូគឹមឆេងនាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានបញ្ជាក់ថាកម្លាំងរបស់លោកបានចុះប្រត្តបត្តិការជួបប្រទះទីតាំងលាក់ឈើចំនួន៣កន្លែងទីតាំងទី១ស្ថិតនៅភូមិត្រពាំងត្រឡាចទី២នៅភូមិរ៉ងខ្នាយស្ថិតនៅក្នុងឃុំមានរិទ្ធទី៣ស្ថិតនៅចំណុចភូមិពោធ៏រោងឃុំសុចិត្រស្រុកសណ្ដាន់ខេត្តកំពង់ធំ។ សមត្ថកិច្ចជំនាញបានបន្តថាឈើទាំងនោះជាប្រភេទឈើលេខ២មានផ្ដៀកនិងឈើទៀលសរុបចំនួន១៤ម៉ែត្រគូបបច្ចុប្បន្នឈើទាំងអស់និងរណាថាសជ្រៀកឈើត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើទំរីងចាត់ការទៅតាមផ្លូវច្បាប់។