ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្លាំងកងរាជអាវុធហត្ថ ប្រចាំទិសស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយកញ្ចប់

ខេត្តព្រះវិហារ៖ជនសង្ស័យម្នាក់និងថ្នាំញៀន១កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រចាំទិសស្រុកជាំក្សាន្តចំនួន៦នាក់ រថយន្ត៣គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរៈសេនីយ៍ត្រី គង់ ផល្លី នាយរងសេនាធិការប្រចាំស្នាក់ការសន្តិសុខ ធម្មជាតិសម្តេចតេជោ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃ ទី១៤ខែមិនាឆ្នាំ២០១៦ ត្រង់ចំណុចអង្ការអេដស៏ ស្ថិតក្នុងភូមិស្រឯមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ត្រី គង់ ផល្លី បានឲ្យដឹងថា ក្រោយពីទទួលបានព័តមានពីម្ចាស់រថយន្តតាក់ស៊ី ថាមានថ្នាំញៀនបង្កប់នៅក្នុងឡាំងផ្លែឈើមួយ ដែលបានផ្ញើមកពីក្រុងភ្នំពេញ ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ លោកបានដឹកនាំកម្លាំង ដោយមានការសហការណ៍ពីម្ចាស់រថយន្តផងនោះ ទើបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន១កញ្ចប់តូច(ម៉ាទឹកកក) ត្រង់ចំណុចភូមិសាស្រ្តខាងលើ រួចក៍នាំមកធ្វើការសួរនាំបន្ត នៅស្នាក់ការសន្តិសុខ ធម្មជាតិសម្តេចតេជោ។

ជនសង្ស័យដែលកម្លាំងឃាត់នេះ មានឈ្មោះ សរ សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ ពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានឆ្លើយសារភាពថា ក្រោយពីបានទទួល ទូរសព្វពីឈ្មោះឡូយនៅភ្នំពេញ ថានិងផ្ញើឡាំងផ្លែឈើដោយបង្កប់ថ្នាំញៀន ដើម្បីឲ្យខ្លួននៅខេត្តឧត្តមានជ័យ ប៉ុន្តែរថយន្តមិនបានទៅដល់ខេត្តឧត្តមានជ័យនោះទេ ទើបខ្លួនជួលម៉ូតូមកយកនៅភូមិស្រឯម តែមកដល់ចំណុចកើតហេតុ ក៍ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកស្រាវជ្រាវនិងយុត្តិធម៏ បានបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅស្នាក់ការសន្តិសុខធម្មជាតិសម្តេចតេជោ រង់ចាំកសាងសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ទៅកងរាជអាវុធហត្ថខេត្តព្រះវិហារចាត់ការតាមនិតិវិធីច្បាប់៕

 

7877

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.