ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្តដឹកគ្រឿងសង្ហារឹមរបស់ថៅកែស្រីជើងខ្លាំងប្រចាំឃុំសាឯមជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារបុកសត្វគោ

ខេត្តសៀមរាប៖រថយន្តតាកូម៉ា ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AC ៦០ ៨៤ ដឹកគ្រឿងសង្ហារឹមសំពីងសំពោង របស់ថៅកែស្រីជើងខ្លាំងម្នាក់ ដែលប្រចាំនៅឃុំសាឯម បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរ ក្នុងល្បឿនលឿនទិសដៅចេញពីភូមិស្រឯម យកទៅលក់ចែកចាយបន្ត នៅក្នុងរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះសត្វគោ១ក្បាល ដែលកំពង់រត់ឆ្លងផ្លូវ ក៍បុកសត្វគោនោះ បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ចូលក្នុងប្រឡាយ ខូចខាតផ្នែកខាងមុខទាំងស្រុង។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ ១៥នាទី ល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារឹមសំពីងសំពោងនេះ ជារបស់ថោកែសិប្បកម្មដ៍ធំមួយកន្លែង ក្នុងភូមិស្រឯម មានឈ្មោះ ឌី បើកបរដោយថៅកែស្រីម្នាក់ មិនស្គាល់ឈ្មោះ ពលរដ្ឋបានឲ្យដឹងទៀតថា រថយន្តដែលជួបគ្រោះថ្នាក់ខាងលើនេះ មានគ្នាចំនួន៣នាក់ តែសំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខ ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តមកអូស យកទៅជួសជុលដោយខ្លួនឯង។

គួរំលឹកដែរថា កាលពីយប់ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង០៤ ៣០ រថយន្តសាំយុង ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២T ១៦ ២២ ដឹកគ្រឿងសង្ហារឹម របស់ថៅស្រីរូបនេះ ក៍បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់តែឯង ត្រង់ចំណុចភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់នៅនិងកន្លែង និងកម្មករម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារតែតៃកុងបើកបរបានងងុយដេក។

សូមបញ្ជាក់ផងដែលថាបច្ចុប្បន្ននេះរថយន្ដដឹកសិប្បកម្មសំពីងសំពោងទាំងយប់ទាំងថ្ងៃសម្ថតកិច្ចប៉ូលីសចរាចណ៏តាមដងផ្លូវហុចដៃទទួលលុយពីក្រុមឈ្មួញទាំងនោះដោយរថយន្ដមិនទាំងឈប់ផង រឺឯមន្ត្រីជំនាញ ដែលពាក់ពន្ធ័ទៅនិងបទល្មើសព្រៃឈើមិនដែលត្រួតពិនិត្យម្ដងណាឡើយបើគោយន្ដដឹកជញ្ជូនបន្តិចបន្ទួច ដេញប្រផាត់ចាប់ប្រភីងមិនឲ្យរួចខ្លួនមួយនោះឡើយ ពេលដែលឃាត់គោយន្ដពួកគាត់ ម្ចាស់គោយន្ដបានសំពះអង្វរថែមទាំងទឹកភ្នែករហេមរហាមគួរឲ្យអាណិតដល់ពួកគាត់ណាស់៕

2016-03-16 08-08-24image

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.