ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើសព្រៃឈើ នៅស្រុកសណ្តាន់ នៅតែបន្តដឹក ចំនែកលោកសឹង សឿង នៅតែបន្តយកលុយ

កំពង់ធំៈ បទល្មើសព្រៃឈើស្រុកសណ្តាន់ ឈ្មួញនៅតែបន្តដឹកយ៉ាង កគ្រឹកគ្រេងចេញពីព្រៃឡង់ បន្តែក្នុងនោះត្រូវបានគេដឹងថា គឺសុទ្ធរបស់មន្រ្តីរាជការ និងកម្លាំង ដឹកឈើសុទ្ធតែរថយន្តកូរ៉េ និងរថយន្តកែច្នៃបុកស័រ សម្រាប់ប្រជាពលរដ្ឋរកព្រឹកខ្វះល្ងាចដឹកឈើបន្តិចបន្តួច បាននាំគ្នាកាក់យកលុយ ដូចដាក់ភាគហ៊ុន ហើយបានកំណត់ទឹកលុយដែលត្រូវបង់ឲ្យសមត្ថកិច្ច ក្នុងកាឡេថង ៨ម៉ឺនរៀលខ្វះមួយម៉ឺននឹងត្រូវចាប់ប្រគល់ឲ្យមេព្រៃ។

ក្នុងនោះប្រជាពលរដ្ឋដែលត្រូវបាន គេកំណត់ឲ្យបង់លុយ ដោយសារខ្លួនដឹកឈើដោយគ្មានច្បាប់ អនុញ្ញាតិ មេព្រៃ និងប៉ូលិស បរិស្ថាន ពុំបានកំណត់ឲ្យបង់លុយនោះទេ គឺតាមមនោសញ្ចេតនា សម្រាប់ការជួយដល់ ម្ហូបអាហាររបស់អង្គភាព ដោយសារតែយោគយល់ពីការខ្វះខាតរបស់ប្រជាពលរដ្ឋ លោកបានបន្តទៀតថា ចំណែកលោក សឹង សឿង ( ហៅស្មី ) ដែលជាមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្តាន់បានកំណត់ឲ្យបង់លុយ ជាកំហិតក្នុងមួយកាឡេថង ៨ម៉ឺនរៀល ដោយគ្មានការយោគយល់ ដោយសារតែអះអាងថា ជាបទបញ្ជារបស់មេ។

ដោយឡែក លោក លក វង្ស មេបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់ បានឲ្យដឹងថា ករណីចាប់កាឡេថងនេះ លោកពុំបានដឹងនោះទេព្រោះលោកបានបិទសំលេងទូរស័ព្ទ ហើយបានដេកលក់ ក្រោយពីបានចុះ បំពេញបេសកម្មដោយមានការនឿយហត់ លុះព្រឹកឡើងទើបបានឃើញលោក សឹង សឿង ហៅស្មី ខលមក រាយការណ៍ ថាបានចាប់កាឡេថងចំនួន២គ្រឿង ជាទូទៅលោកមិនដែលឲ្យមន្រ្តីរបស់លោក ប៉ះពាល់និងរបរ របស់ប្រជាពលរដ្ឋ ដែលដឹកឈើបន្តិចបន្តួចសម្រាប់ធ្វើផ្ទះសំបែងនោះទេ។

មហាជនទូទៅបានសំណូមពរ ឲ្យឯកឧត្តម អភិបាលខេត្តកំពង់ធំមេត្តាជួយយោគយល់ ពីទុក្ខលំបាកប្រជា ពលរដ្ឋដែលរកព្រឹកខ្វះល្ងាច ហើយជួយលុបបំបាត់ចោលកុងត្រូលជជុះនៅតាមដងផ្លូវ ដើម្បីទុកផ្លូវឲ្យប្រជាពលរដ្ឋរស់ផង ដោយសារតែប្រជាពលរដ្ឋគ្មានមុខរបរ ក្រៅពេលទំនេរ រកទិញឈើបន្តិចបន្តួចដើម្បីយកមក លក់គ្រាន់បានកំរៃចិញ្ចឹមគ្រួសារ ។

2016-03-16 17-10-40image

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.