ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវមួយទៅដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ទាំងវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ឲ្យជួយធ្វើការផ្សព្វផ្សាយពីកម្មវិធី និងព្រឹត្តិការណ៍នានាដែលទាក់ទងទៅនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ដែលរៀបចំឡើយដោយក្រុមប្រឹក្សាយុវជនកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»។
ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបង្ហាញពីមរតកដ៏រុងរឿង ភាពសម្បូរសប្បាយ ល្បីល្បាញ និងកិត្យានុភាព នៃអាណាចក្រខ្មែរនាសម័យអង្គរ ដើម្បីឲ្យប្រជាជាតិលើសកលលោកបានដឹង បានស្គាល់ព្រះរាជាណាចក្រកម្ពុជា៕
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យមានការជួយផ្សព្វផ្សាយ ទាក់ទងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៦
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី