ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គួរតែបញ្ឈប់អាជីវកម្ម ជួលកង់ជួលម៉ូតូ អោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរ មានជីវភាពធូធា

ខេត្តសៀមរាប៖ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បើទោះជាកំណើនទេសចរណ៍បរទេសកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជានេះក៏ដោយ។
ជាក់ស្តែងគេសង្កេតឃើញថា នៅខេត្តបំបន់ទេសចរណ៍បរទេសមួយចំនួនមានភ្ញៀវមកទស្សនាយ៉ាងកកកុញជាន់កគ្នា ជាពិសេសខេត្តសៀមរាបនេះតែម្តង តែអ្វីដែលគួរអោយសោកស្តាយនោះ ពលរដ្ឋកម្ពុជាបែរជាទទួលបានផលប្រយោជន៍ពីភ្ញៀវបរទេសទាំងនោះយ៉ាងតិចតួចស្តួចស្តើងបំផុតទៅវិញ នេះព្រោះតែថ្នាក់ដឹកនាំ និងជាពិសេសក្រសួងទេសចរណ៍កម្ពុជាមិនបានយកចិត្តទុកដាក់ទៅលើការចំណាយរបស់ភ្ញៀវបរទេស និងចំណូលរបស់ប្រជារាស្ត្រខ្មែរទាល់តែសោះ។
ភ្ញៀវទេសចរណ៍បរទេសមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរក្នុងខេត្តសៀមរាប ខ្លះជិះរថយន្តក្រុងធំៗ ខ្លះជិះរថយន្តតាក់ស៊ីក្រុមហ៊ុន ឬឯកជន ខ្លះជិះរឺម៉កកង់បី មួយចំនួនទៀតជួលកង់ ជួលម៉ូតូ ជិះដោយខ្លួនឯងដោយសេរីយ៉ាងអាណាធិបតេយ្យ ដោយគេពុំបានដឹងថា ភ្ញៀវទាំងនោះធ្លាប់បានរៀនបើកបរឬអត់ ហើយក៏មិនដឹងដែរថា ពួកគេចេះច្បាប់ចរាចរណ៍ និងមានប័ណបើកបរឬអត់នោះដែរ ដែលជាហេតុអាចបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុគ្រប់ពេលវេលា។
យោងតាមការស៊ើបសួរពីម្ចាស់អាជីវកម្មជួលកង់ជួលម៉ូតូ និងភ្ញៀវទេសចរណ៍ដែលបានជួលកង់ជួលម៉ូតូជិះបានអោយដឹងថា ប្រភេទកង់មីគីធម្មតាជួលក្នុងតំលៃពីចន្លោះ៤ពាន់-៨ពាន់រៀលក្នុងមួយថ្ងៃ កង់គក់តំលៃពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀលក្នុងមួយថ្ងៃ កង់អាគុយតំលៃ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ម៉ូតូឌ្រីម(ក្រោម១២៥សេសេ) ៦-៧ម៉ឺនរៀលក្នុងមួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។
ពលរដ្ឋនៅខេត្តសៀមរាបបានធ្វើការប្រៀបធៀបថា រថយន្តធន់តូច (កាមរី) ក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតិអោយជិះតែ៥នាក់ទាំងតៃកុង តែរឺម៉កកង់៣វិញ ភ្ញៀវបរទេសជិះបានរហូតដល់ជិត១០នាក់ក៏មានដែរ ករណីនេះធ្វើអោយពលរដ្ឋខ្មែរអស់សំណើចថា ច្បាប់ស្រុកខ្មែរដូចបាយឡុកបាយឡអញ្ចឹង។
ប្រភពព័ត៌មានពីពលរដ្ឋនៅខេត្តសៀមរាបបានអោយដឹងថា ក្រុមភ្ញៀវអ្នកជួលកង់ជួលម៉ូតូជិះដោយខ្លួនឯងភាគច្រើនមានបញ្ហាជាច្រើនដូចជា បាត់កង់ បាត់ម៉ូតូ អ្នកខ្លះផ្លូវស្រុកខ្មែរប្រកាន់ខាងស្តាំ តែពួកគេបែជាទៅជិះខាងឆ្វេង ជិះបញ្ច្រាសទិស បត់បែនច្រងេងច្រងាង វង្វេងផ្លូវ ជិះហួសល្បឿនកំណត់ គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និយាយអោយចំគឺរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់តែម្តង។
ពលរដ្ឋខ្មែររិះគន់ថា ការជួលយានជំនិះអោយភ្ញៀវបរទេស គឺបណ្តាលអោយបាត់ថវិការចំណូលរបស់រាស្ត្រខ្មែរ ឧទាហរណ៍ថា បើនៅខេត្តសៀមរាបមានភ្ញៀវជួលកង់ ជួលម៉ូតូ ចំនួន៣រយនាក់ក្នុងមួយថ្ងៃ នោះវាបាត់បង់ការងាររបស់អ្នករតរឺម៉ក រតតាក់ស៊ី យ៉ាងហោច១០០នាក់ ឬ១០០គ្រួសារបាត់ហើយ។ ហើយពលរដ្ឋបន្ថែមថា នាពេលបច្ចុប្បន្នកំណើនការជួលកង់ម៉ូតូរបស់ក្រុមភ្ញៀវទេសចរណ៍មានការកើនឡើងហួសពីការស្មាន ព្រោះពួកគេជួលម៉ូតូអស់៦ម៉ឺនរៀលអាចបើកបរចម្ងាយផ្លូវរាប់រយគឺឡូម៉ែត្រ អាចបើកបរឆ្លងខេត្តក៏បាន វាផ្ទុយពីការជួលរឺម៉ក ជួលឡានដែលមានតៃកុងបើកបរ បើកមានដែនកំណត់ទៅតាមតំលៃដែលភ្ញៀវបានព្រមព្រៀងជួល។
បើយោងតាមការអោយដឹងពីក្រុមអ្នករតរឺម៉កកង់បី អ្នករតតាក់ស៊ី ដឹកភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាប បានអះអាងថា នៅឆ្នាំ២០១៥កន្លងទៅនេះ ពួកគាត់បាត់បង់ចំណូលពី៧០-៨០ភាគរយ បើធ្វើការប្រៀបធៀបកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។ ពួកគាត់បន្តថា ភ្ញៀវទេសចរណ៍មកច្រើន តែពួកគេងាកទៅជួលកង់ជួលម៉ូតូ បើកបរដោយខ្លួនឯង ព្រោះបើកបរខ្លួនឯងគេចង់បើកទៅដល់ណាក៏បាន ១ថ្ងៃប៉ុន្មានរយគឺឡូម៉ែត្រក៏បាន បើកបរគ្មានដែនកំណត់ ជួលម៉ូតូអស់លុយតិច តែបើកបរបានឆ្ងាយ ព្រោះនៅប្រទេសកម្ពុជាវាសេរី។
ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពលរដ្ឋខ្មែរនៅតំបន់ទេសចរណ៍ ជាពិសេសពលរដ្ឋនៅខេត្តសៀមរាប សូមសំណូមពរយ៉ាងទទួចទៅរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុនសែន ជាប្រមុខ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មេត្តាធ្វើការពិចារណាចំពោះការជួលកង់ ជួលម៉ូតូអោយភ្ញៀវបរទេសនៅតំបន់ទេសចរណ៍នេះឡើងវិញ ហើយរដ្ឋាភិបាលគួរតែបញ្ឈប់អាជីវកម្មជួលកង់ ជួលម៉ូតូ អោយភ្ញៀវទេសចរណ៍បរទេសនេះទៅ ព្រោះវាគ្មានផលប្រយោជន៍ដល់ប្រទេសជាតិ និងរាស្ត្រខ្មែរនោះទេ វាអាចមានបានតែមនុស្សពីរបីនាក់តែប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺអត់ការងារធ្វើ ដូចសុភាសិតខ្មែរបានពោលថា ˝អ្នកមានចេះតែមានឡើង លក់ពាងលក់ផើងចេះតែឡើងថ្លៃ អ្នកក្រចេះតែក្រចុះលក់ទៀនលក់ចន្លុះចេះតែចុះថ្លៃ˝ ៕bicycles_for_rentbicycles_for_rent

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.