ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស្ថានីយ៏ថ្លឹងឡានផ្ទុកលើសទម្ងន់ នៅចំណុចភូមិកំពង់ទួលតាមផ្លូវជាតិលេខ៣ របស់លោក ជួរ ឈុនឡេង ក្លាយជាកុងត្រូលជជុះ

ខេត្តកណ្តាល ៖រាជរដ្ឋាភិបានបានបង្កើតស្ថានីយ៏ថ្លឹងរថយន្តដឹកលើសទម្ងន់ ក្នុងគោលបំណងថែរក្សាផ្លូវជាតិប្រើឲ្យបានយូរ ស្របតាមការចំណាយថវិការជាតិ បំរើសេវាចរាចរណ៏របស់ប្រជាពលរដ្ឋ តែមន្ត្រីជំនាញខ្លះបែរជាលេងល្បិចកន្ទេលធំបន្លំដេកគិតតែប្រមូលលុយពីរថយន្តដោយមិនបាច់ចូលថ្លឹងក្លាយទៅកុងត្រូលជជុះទោះបីសម្តេចតេជោនាយករដ្ឋមន្ត្រីអំពាវនាវឲ្យស្ថានីយ៏ថ្លឹងរថយន្តដឹកលើសទម្ងន់អនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ក៏ដោយ។

តាមប្រភពព័តមានឲ្យដឹងថាលោក ម៉ឹង យូឡេង ប្រធានមន្ទីរ សាធារណការ ខេត្តកណ្តាល បាន ឲ្យមន្ត្រីជំនិតរបស់ខ្លួន បង្កើតស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ នៅតាមដងផ្លូវជាតិមួយចំនួនដើម្បីថែរក្សាផ្លូវតែបែរជាលេងល្បិចកន្ទេលធំបន្លំដេក ប្រមូលលុយ តាមរបៀបពុករលួយ ព្រោះតែស្ថានីយ៍ ជញ្ជីងទាំងនោះ ត្រូវបានសម្របសម្រួល ឲ្យមានភាពស្របច្បាប់ តែធ្វើសកម្មភាព មិនខុសពីកុងត្រូលជជុះ បង្ខំឲ្យអ្នករកស៊ីដឹកទំនិញ ចូលបង់លុយយ៉ាងអនាធិបតេយ្យ។

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួលស្រុកកណ្តាលស្ទឹង គឺជា ប្រភពចំណូលដ៏សំខាន់ របស់លោក ម៉ឹង យូទ្បេង ដោយចាត់តាំងមន្ត្រីជំនិត ឲ្យឈរជើងនៅគោលដៅខាងលើ សម្រាប់ថ្លឹងរថយន្ត លើសទម្ងន់ តែជាក់ស្តែងមន្ត្រីទាំងនោះ កំពុងប្រមូលលុយ តាមរបៀបពុករលួយ រាល់ថ្ងៃ។
ក្រុមការងារដាក់ស្ថានីយ៏ នៅចំណុចខាងលើ ជាមន្ត្រីមកពីក្រសួងក្រសួង និងមន្ទីរសាធារណការ ខេត្តកណ្តាល រួមសហការជាមួយ មន្ត្រីសាលាខេត្តកណ្តាល បង្កើតជាស្ថានីយ៏ ជញ្ជីងថ្លឹងរថយន្ត ដឹកលើសទម្ងន់ ដើម្បីផាកពិន័យ ប៉ុន្តែតាមការសង្កេត មិនដែលឃើញមន្ត្រីទាំងនោះ ធ្វើការពិនិត្យថ្លឹងរថយន្ត ទៅតាមលក្ខណៈ បច្ចេកទេសនោះទេ គឺគ្រាន់តែឲ្យរថយន្តឈប់ ចូលទៅបង់លុយ ជាការស្រេចប្រៀបបាននឹង កុងត្រូលជជុះមិនខ្វល់និងថ្នល់ខូតស្រុតនោះឡើយ។

ប្រភពបានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្ត ដឹកថ្មក្រួសខ្សាច់ និងរថយន្តដឹកទំនិញ មិនឲ្យរួចមួយគ្រឿងនោះទេ ពោលគឺរថយន្តដឹកថ្ម និងដឹកដីខ្សាច់ ដែលឆ្លងកាត់ជញ្ជីងនោះ ក្នុងមួយគ្រឿង ត្រូវបង់លុយ ចាប់ពី ២ម៉ឺនរៀល រហូតទៅដល់ ១០ម៉ឺនរៀល ដូច្នេះក្រុមជញ្ជីងនេះ អាចប្រមូលប្រាក់ ក្នុងមួយថ្ងៃៗ បានរាប់លានរៀលដែលជាអំពើពុករលួយច្បាប់មុនអាចអត់អោនឲ្យបាន។ ក្នុងករណីដែល រថយន្តមួយណា មិនព្រមឈប់បង់លុយច្បាស់ជាវិលកង់មិនរួចឡើយ ក្រុមមន្ត្រីដែលប្រចាំការ នៅទីនោះ បើកឡានប្រដេញចាប់ និងផាកពិន័យគ្មានស្រណោះ។

មន្ត្រីជំនាញថ្នាក់លើគួរតែ ចុះត្រួតពិនិត្យកែសម្រួល ក្រុមមន្ត្រីដែលឈរជើង តាមជញ្ជីងថ្លឹងរថយន្ត ក្នុងខេត្តកណ្តាល ឡើងវិញផង កុំឲ្យអនាធិបតេយ្យខ្លាំងពេក

យើងពុំអាចសុំការបំភ្លឺពីលោកម៉ឹង យូឡេង បានឡើយជុំវិញករណីមិនប្រក្រតីខាងលើ៕

WAT-060115 (1)

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.