ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះសង្ឃ និង ពុទ្ធបរិសទ័ ធ្វើការតវ៉ាទាមទារនូវយុត្តិធម៌

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០១៦នេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះឥន្ធកោសីយ៍ ក្រុង ខេត្តសៀមរាប ប្រមាណជាង១០០នាក់ បាននិមន្តមកធ្វើការតវ៉ាដើម្បីឲ្យអាជ្ញាធរខេត្ត ជួយរកនូវយុត្តិធម៌ ចំពោះការតែង តាំងលោកចៅអធិការវត្តថ្មី និង សុំឲ្យធ្វើកិច្ចដំណើរការកសាងព្រះរូបបដិមាករដ៏ធំ ឲ្យបានរួចរាល់ ដើមី្បទុកតំកល់ ជាទី សក្ការៈនៅក្នុងវិមានសង្ឃ នៃទីវត្តព្រះឥន្ធកោសីយ៍ ។

ការតវ៉ានេះក្រោមការនិមន្តដឹកនាំរបស់ ព្រះភិក្ខុសង្ឃ ព្រះនាម អ៊ុន សម្ផស្ស បានចូលជួបឯកឧត្តម ប៊ុន ថាប្ញទ្ធិ អភិបាលរងខេត្ត ក្នុងនោះក៍មាន ព្រះវត្តមាន របស់ព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប និង មន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ ។

តាមសង្ឃដិការបស់ ភិក្ខុ អ៊ុន សម្ផស្ស បានរៀបរាប់ថា ៖ ចាប់តាំងពីព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្ត ទទួលអនិច្ចធម៌ ទៅ ក្នុងទីវត្តព្រះឥន្ធកោសីយ៍ តែងមានភាពមិនចុះសម្រុងគ្នា ទាំងព្រះសង្ឃ និង ពុទ្ធបរិស័ទ ។ ក្នុងនោះដែរ ភិក្ខុ អ៊ុន សម្ផស្ស និង ប្រជាពុទ្ធបរិស័ទ ក៏បានធ្វើការចោទប្រកាន់ទៅលើ ភិក្ខុ ចាន់ សុវណ្ណ និង ភិក្ខុ ក្រួច សុមាន ជាលេខា ព្រះមេគណ ខេត្តដែលបានទទួលអនិច្ចធម៌ទៅ ព្រមទាំងបក្ខពួក បានធ្វើឲ្យមានរឿងមិនប្រក្រតី ក្នុងទីវត្តអារាមមួយនេះ ! នៅពេលដែលវត្តគ្មាន ចៅអធិការគ្រប់គ្រងវត្ត ភិក្ខុសាមណេ ចំនួន៤អង្គ ត្រូវបានដេញចេញពី វត្តដោយមិនដឹងពីមូលហេតុ ។ ចំពោះ ការតែងតាំងភិក្ខុ ចាន់ សុវណ្ណ ឬ ភិក្ខុ ក្រួច សុមាន នោះ ភិក្ខុ អ៊ុន សម្ផស្ស និង ព្រះសង្ឃ ពុទ្ធបរិសទ័ ចំណុះជើងវត្ត មិនគាំទ្រ បេក្ខភាពទាំងពីរអង្គនេះឡើយ ។ ដោយមូលហេតុ ព្រះភិក្ខុ ចាន់ សុវណ្ណ បានចាកចេញចោលវត្តអស់រយៈ ពេល ១១ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក គឺពុំអាចមកគ្រប់គ្រងកន្លែងសុំសីល និង គរុភ័ណ បានឡើយ ហើយចំពោះ ភិក្ខុ ក្រួច សុមាន បានធ្វើឲ្យបាត់បង់បច្ច័យរបស់បុណ្យព្រះសពព្រះមេគណខេត្ត ចំនួន(៥៥លាន៦សែន២ពាន់រៀល )និង ប្រាក់ដុល្លា ចំនួន (១ពាន់៦៦១ដុល្លា) ដោយមិនដឹងមូលហេតុ ។

ភិក្ខុ អ៊ុន សម្ផស្ស មានសង្ឃដិកាយ៉ាង ទទូច ចំពោះបញ្ហាការកសាងព្រះរូបដិមាករ ធ្វើអំពីស្ពាន់ដ៏ធំ ទុកតំកល់សម្រាប់ ទីសក្ការៈនៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ដែលបានកសាងបានប្រមាណ៨០% ត្រូវសម្តេចសង្ឃរាជ ទេព វង្ស ធ្វើការ ហាម ឃាត់ មិនឲ្យយក រូបដិមាករធ្វើពីស្ពាន់អង្គនេះ ដាក់តាំងគោរពបូជានៅក្នុងទីវត្តព្រះឥន្ធកោសីយ៍ ក្នុងឱកាសបុណ្យចម្រើន ព្រះជនព្រះមេគណខេត្ត ដោយទីវត្តនេះជាវត្តបុរាណ មានប្រាសាទទៀតផង ។

មានថេរដិកានាឱកាសនោះដែរព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប បញ្ជាក់ថា៖ ចំពោះ បញ្ហាអធិករដែលកើតឡើងនៅក្នុងទីវត្តនោះ ភិក្ខុសង្ឃ និង ពុទ្ធបរិស័ទ ត្រូវតែរៀបចំនូវឯកសារឲ្យបានត្រឹម ត្រូវ ទាំងបញ្ហា បុគ្គល ដើមី្បដាក់ជូនមកគណៈសង្ឃវិន័យ ឬ អនុគណក្រុង ដើមី្បធ្វើការដោះស្រាយ ទៅតាមក្រឹត្យ ក្រមធម៌ វិន័យរបស់ ព្រះសង្ឃ ។

ឯ.ឧ ប៊ុន ថាប្ញទ្ធិ លើកឡើងថា៖ គោលជំហររបស់ខេត្ត សូមគាំទ្រនូវរាល់ ការកសាងរបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទ ទៅលើសមទ្ធិផលក្នុងវត្ត និង ទីសាធារណៈ ពីព្រោះថា វិស័យព្រះពុទ្ធ សាសនា នៅពេលបច្ចុប្បន្ននេះ គឺជាយន្តការមួយ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនា កម្សាន្ត នៅតាមទីវត្តអារាម ដែលមានអាយុកាលចំណាស់ៗ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និង បណ្តាខេត្ត ផ្សេងៗទៀតផងដែរ ។

ឯកឧត្តមបានបន្តថា៖ ដោយមើល ឃើញនូវកង្វះនៃការគ្រប់គ្រងព្រះសង្ឃក្នុងទីវត្តព្រះឥន្ធកោសីយ៍ មន្ទីរបានតែង តាំងចៅ អធិការស្តីទី ដែលមានព្រះនាម ភិក្ខុ ចាន់ សុវណ្ណ ជាបណ្តោះអាសន្ន ដើមី្បរងចាំក្រសួងធម្មការសាសនា ចេញ សេចក្តីប្រកាស តើតែងតាំងភិក្ខុអង្គណា ក្រោយពេលគណៈកម្មការធ្វើការជ្រើសរើសនិងវាយតម្លៃ ឬ ក៏យកព្រះសង្ឃ ពីវត្តផ្សេងមកធ្វើចៅអធិការវត្ត ក្នុងការបញ្ចប់អធិករក្នុងទីវត្តនេះ ។

ក្នុងនោះដែរឯកឧត្តមក៏បាន ធ្វើការពាំនាំនូវសំណើ និង សំណូមពររបស់ព្រះ សង្ឃ និង ពុទ្ធបរិស័ទ ជូនដល់ អភិបាលខេត្ត ក្នុងការជម្រុញឲ្យសមទ្ធិផលដែលយើងបានកសាងនេះ សម្រេចបានដោយជោគជ័យ និង ទទួលបានផលអនុសង្ឃស្មើៗគ្នាផងដែរ ៕ ប៊ុនធឿន(សៀមរាប)

2016-03-13_065026

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.