ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សិក្ខាសាលាបូកសារុបការងារយោធាឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តឆ្នាំ២០១៦ របស់កងពលធំអន្តរាគមន៍លេខ៣

ព្រះវិហារ = នៅកងពលតូចអន្តរាគមន៍លេខ៩ នារសៀលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ (ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦) មានសេចក្តីរាយការណ៍ មួយ ក្នុងចំណោមសេចក្តីរាយការណ៍ ជាច្រើន ទៀត ចេញពីអង្គសិក្ខាសាលាបូកសារុបការងារយោធា ឆ្នាំ២០១៥ របស់កងពលធំអន្តរាគមន៍លេខ
៣ ។ សេចក្តីរាយការណ៍ដែលមានអត្ថន័យជារួមនោះ បាន បង្ហាញថា ៖ ក្នុងឆ្នាំ២០១៥កន្លងមកនេះ សភាពការណ៍យោធា សន្តិសុខ នៅតាមបណ្តាខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសទី១ ដែនភូមិសាស្រ្តយោធភូមិភាគទី៤ មានស្ថានភាព ធូរស្រាលច្រើន ជាពិសេសនៅលើចំណុចនៃតំបន់ប្រាសាទព្រះវិហារ ។
សេចក្តីរាយការណ៍នេះ គឺត្រូវបានធ្វើឡើងដោយឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ជាមួយនឹងវត្តមានរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ និងជាអនុប្រធានទី១ គណបញ្ជាការសមរភូមិ ព្រំដែនកម្ពុជា-ថៃ និងមានវត្តមានផងដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ រងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសទី៤ និងទី៥ ។

ឧត្តមសេនីយ៍ឯកមេបញ្ជាការយោធារូបនោះ បានបញ្ជាក់បន្ថែមថា កងទ័ពកម្ពុជា ពិតជាមាន សុទិដ្ឋិនិយមក្នុងភារកិច្ចការពារបូរណភាពដែនដីនៃមាតុភូមិ បើទោះជាមានករណីមិនប្រក្រតី ខ្លះៗ កើតមានឡើងកន្លងមកកដោយ ក៏ប៉ុន្តែគ្រប់បញ្ហាទាំងនោះត្រូវបានធ្វើដំណោះស្រាយជាមួយ ភាគី ទាហានប្រទេសជិតខាង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដោយភាពយោគយល់អត់ធ្មត់ សន្តិវិធី ។ ឧត្តមសេនីយ៍រូបនោះក៏បានបញ្ចាក់នៅក្នុងសេចក្តីរាយការណ៍នោះផងដែរថា ឆ្នាំ២០១៥កន្លងទៅ នៅតាមបណ្តាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទិសទី១ សកម្មភាពមិនប្រក្រតី និងការទំនាក់ទំនងផ្សេងៗ ដែលត្រូវបានដោះស្រាយមានចំនួន ៤៩៨ លើក ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបង្ហាញនូវឧត្តមភាពរបស់កងកម្លាំងនគរបាលជាតិការពារព្រំដែនគោក ដែលទទួលបាននូវលទ្ធផលល្អប្រសើរជូនជាតិមាតុភូមិ ក្រោមការផ្តល់នូវកិច្ចសហការយ៉ាងរឹងមាំដោយកងយោធពលខេមរភូមិន្ទ ។ ជាមួយឱកាសនោះ ឯកឧត្តមបានបង្ហាញនូវចំណាប់អារម្មណ៍ លើការងារពង្រឹងបន្ថែមសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ព្រំដែន ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជាការពិត ក្រោមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដែលបច្ចុប្បន្ននេះយើងកំពុងធ្វើដំណើរប្រកបដោយមោទនភាពលើទស្សនវិស័យនោះ ត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ភារកិច្ចការពារទប់ស្កាត់រាល់ចំណុចអវិជ្ជមានទាំងឡាយ ដែលបង្ករឲ្យមានផលប៉ះពាល់ដល់សន្តិសុខតំបន់ព្រំដែន និងសន្តិសុខសង្គមជាតិទាំងមូល ដូចជាការធ្វើសកម្មភាពឆ្លងកាត់គ្រឿងញៀន និងការកើតឡើងនូវអំពើរចោរកម្មផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការពារប្រសើរជាងព្យាបាល ។

នាយឧត្តមសេនីយ៍ គន់ គីម វាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់កងពលធំអន្តរាគមន៍ លេខ៣ និងបណ្តាកងពលតូចចំណុះទាំងអស់ ថាគោរពបានយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខ នៃរាជរដ្ឋភិបាល និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ ឯកឧត្តម បានរំលឹកផងដែរ នូវរាល់បណ្តាជោគជ័យទាំងឡាយដែលសមរភូមិមុខទទួលបាន គឺដោយសារតែមានការយក ចិត្តទុក ដាក់ខ្ពស់បំផុត ក្នុងការជួយឧបត្ថម្ភគាំពារដ៏ថ្លៃថ្លានៃសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ដែលនាយទាហានចាត់ទុកថា ជាមាតាបិតា ប្រកបដោយព្រហ្មវិហារ ធម៌នៃកងទ័ព កងនគរបាលជាតិ ដែលជាមួយគ្នានោះ ស្ថាប័នសម័្ពន្ធមេត្រីភាព ក៏ជាប្រភពនៃចំណែកជួយកសាងអង្គភាពប្រដាប់អាវុធជួរមុខផងដែរ ។

តាមរយៈនាយឧត្តមសេនីយ គន់ គីម អានុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមេបញ្ជាការអង្គភាពជួរមុខទាំងអស់ បន្តអនុវត្តផែនការប្រឡងប្រណាំងកសាងអង្គភាព ក្នុងសន្ទុះអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសនោះគឺការបំពេញភារកិច្ចការពារបូរណភាពដែនដី ការហ្វឹកហាត់ដើម្បីសុខភាពនិងសមត្ថភាពប្រយុទ្ធ ការគ្រប់គ្រងចិញ្ចឹមទ័ព ហើយកាន់តែត្រូវ បាន យកចិត្តទុកដាក់មិនអាចមើលរំលងបាននោះ គឺការផ្តល់លទ្ធភាពដោយច្នៃប្រឌិត បង្កើនជីវភាព រស់នៅជូនគ្រួសារកងទ័ពឲ្យកាន់តែប្រសើរឡើង តាមរយៈនៃការដោះស្រាយលំនៅដ្ឋាន និងដីធ្លី បង្ករបង្កើនផល រក្សាសុខសុវត្ថិភាព ជម្រុញសកម្មភាពនៃការកសាងតំបន់ព្រំដែន ក្នុងសន្តិភាពនិងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ ៕ ប៊ុនធឿន (សៀមរាប)

2016-03-13_062256

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.