ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911​បាន​ឃាត់​ក្រុម​ពលក​រ​បង្រុង​លួច​ឆ្លងដែន​ខុស​ច្បាប់ប្រុស​ស្រី ចំនួន​30​នាក់​

នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911​បាន​ឃាត់​ក្រុម​ពលក​រ​បង្រុង​លួច​ឆ្លងដែន​ខុស​ច្បាប់ប្រុស​ស្រី ចំនួន​30​នាក់​

​ក្រុង​ប៉ោយប៉ែត​៖ ក្រុម​ពលករ​ប្រុស​ស្រី​ចំនួន​30 នា​ក់​បង្រុង​លួច​ឆ្លង​ខុសច្បាប់ តាមរយះ​មេខ្យល់ យក​មក​ទំលាក់​ចោល​នៅក្នុង​ព្រៃ ហេតុការណ៍​នេះ​នៅត្រង់ចំណុច ម្តុំ​លក់​ផ្ទះល្វែង ប៉ោយ​ប៉ែត ប្រមាណ​ជា​800​ម៉ែត្រ នៅវេលា​ម៉ោង​10​និង 30​នាទី​យប់ ថ្ងៃទី​03 ខែកក្កដា ឆ្នាំ 2014 ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ការអះអាង​ពី​ក្រុម​ពលករ​ម្នាក់ ឈ្មោះ​ចុង ចិត្ត ភេទ​ប្រុស អាយុ​20​ឆ្នាំ មាន​លំនៅឋាន​ខេត្ត​បាត់ដំបង បាន​ប្រាប់ថា រូបគេ​បាន​ទាក់ទង​ជាមួយ​បងប្អូន​ដែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ថា​មាន​ការងារ​ធ្វើ​ល្អ ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​កម្រៃ​250​បាត លុយ​ថៃ​ក្នុង​មួយ​ថ្ងៃ ទើប​គេ​គិត​ថា​នេះ​ជាការ​ជំរើស​យក​ផ្លូវ​នេះ​ល្អ រួច​បាន​ទំ​ទាក់ទង​ជាមួយ​មេខ្យល់​ដើម្បី​ជួយ​ជូន​ទៅ​កាន់​ប្រទេស​ថៃ ដោយ​លួច​ឆ្លងដែន​តាម​ច្រករបៀង ក្រុង​ប៉ោយប៉ែត​។​

​គាត់​បន្ត​ថា មេខ្យល់​គាត់​មិន​ដែល​ស្គាល់​មុខ​ទេ គឺ​គ្រាន់​និយាយ​តាម​ទូរស័ព្ទ រួច​ក៏​មាន​រថយន្ត​ចាំ​ដឹក ពី​ស្រុក​កំនើត​របស់​គាត់ ហើយ​ពេល​មកដល់​ប៉ោយ​ប៉ែត គេ​យក​លុយ​ចំនួន​2700​បាត​សំរាប់​ថ្លៃ​ផ្លូវ តែ​មេខ្យល់​យកលុយ​មុន​សិន​ចំនួន​1300 បាត​សិន ចាំ​ទៅដល់​កន្លែង​ធ្វើ​ការងារ ទើប​យក​លុយ នៅ​ខ្វះ​ទាំងអស់ រួច​មាន​ម៉ូតូ​ដឹក​គាត់ មក​ទំលាក់​នៅក្នុង​ព្រៃ​បែបនេះ ដោយ​ក្រុម​ម៉ូតូ​ប្រាប់ថា រងចាំ​នៅទីនេះ​សិន​ហើយ ចាំ​យប់​បន្តិច​ចាំ​នាំគ្នា​លួច​ឆ្លងដែន​តាម​ច្រករបៀង​។​

​គាត់​បាន​បញ្ជាក់​ថា​មេខ្យល់​បាន​សន្យា​ជាមួយ​គាត់​ការ​នាំទៅ​លួច​ឆ្លងដែន​ខុសច្បាប់ និង​ធានា​សុវត្ថិភាព មាន​ការងារ​ល្អ​ការងាយស្រួល​ផងដែរ​។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​លោក​វរសេនីយ៍ត្រី សូ ចាន់ណា​រី មេ​វរ​ការងារ​ព្រំដែន​ជើងគោក​លេខ​911 បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់ បាន​ចុះមក​ត្រួត​ពិន្យ​កន្លែង​គោលដៅ​ខាង​លើ និង​ឃាត់​ពលករ​ទាំងអស់​នេះ លោក​ក៏​បាន​ជួយ​អន្តាគ​មន៍ រួច​ធ្វើការ​ណែនាំ​ពលករ​ទាំងអស់​នេះ​ថា យើង​ជ្រើសរើស​ផ្លូវ​ណា​ល្អ តើ​យើង​ត្រូវតែ​គិតគូរ​អោយ​ច្បាស់លាស់​ជាមុនសិន ថា​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់ ទើប​ទៅកាន់​កន្លែង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។​

​លោក​បាន​បន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ បញ្ហា​ពលករ​លួច ឆ្លងដែន​នេះ​ខ្លាំងណាស់ និង​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​របស់​ពលក​រ​ទាំងអស់ ។ លោក​ក៏​បាន​ណែនាំ ពលករ​ថា​សូម​ជ្រើសរើស​រក​ក្រុមហ៊ុន​ណា​ដែល​មាន​ប្រសិទ្ធិភាព​ល្អ រួច​ទៅ​រក​ការងា​ស្របច្បាប់ តាម ប្រទេស​ផ្សេងៗ​ដែល​យើង​ពេញចិត្ត​ចង់ទៅ ជាពិសេស ឥឡូវនេះ​រាជរដ្ឋាភិបាល​បាន​សម្រួល​ក្នុង​ការធ្វើ លិខិតឆ្លងដែន​សំរាប់​ពលករ សិស្ស និ​សិត្ស ដោយ​មាន​តម្លៃ​ទាប​។​

​ក្រោយពី​សមត្ថកិច្ច​បាន​សាកសួរ​ណែនាំ ពលករ​ប្រុស​ស្រី​ចំនួន​30​នាក់ មាន​អ្នក​ខ្លះ​មក​ពី​ខេត្ត​បាត់ដំបង ខេត្តសៀមរាប  ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង​។​ល​។ រួច​ក៏​មាន សមត្ថកិច្ច​ការពារ​ព្រំដែន​ជើងគោក 911 តាម​ពីក្រោយ​ដើម្បី​ការពារ​សុវត្ថិភាព និង​ជួយ​នាំ​ផ្លូវ​ទៅកាន់ ទីប្រជុំជន​វិញ រួច​រថយន្ត​យន្ត​ជិះ​ទៅ​ផ្ទះសំបែង ស្រុកកំនើត​វិញ​ទាំងអស់គ្នា ៕ ដោយ​ចិន្តា​

 

2014_07_07slsc1 2014_07_07slsc1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.