ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ក្រើនរំលឹក ឲ្យគ្រូពេទ្យទាំងអស់ អនុវត្តត្រឹមត្រូវក្រមសីលធម៌វិជ្ជាជីវៈ

ខេត្តសៀមរាប៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា( ម៉ម ប៊ុន ហេង) បានធ្វើការក្រើនរំលឹកបន្ថែម ជាថ្មីទៀត ដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ដែលកំពុងបំពេញតួនាទីផ្ដល់សេវាពិនិត្យ ថែទាំ សុខភាព និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋថា ៖ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពនូវចំណេះដឹង ចំណេះធ្វើ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ ការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ ឬ ជនរងគ្រោះ គឺមានតម្លៃជាគុណធម៌ ខ្ពង់ខ្ពស់បំផុត ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ក្នុងឱកាសបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្ដល់ឈាម ដែលជាអំណោយរបស់ រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក តាមរយៈបញ្ញាការដ្ឋានកងទ័ពជើងទឹក សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចំណាយថវិការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រអស់ជិត ៧៥ម៉ឺនដុល្លាអាមេរិក ។

ពិធីសម្ពោធនេះ គេក៏សង្កេតឃើញមានវត្តមាន លោកជំទាវ Julie Chung អគ្គរដ្ឋទូតរងសហរដ្ឋ អាមេរិកប្រចាំកម្ពុជា និង លោកវរៈសេនីយទោ Joel Buenatlor នាយការិយាល័យកិច្ចសហប្រតិ បត្តិការយោធាអាមេរិកប្រចាំស្ថានទូត នៅកម្ពុជាផងដែរ ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ត្រីសុខាភិបាលខេត្តសៀមរាប បានរាយការណ៍ឲ្យដឹងថា ៖ ខេត្តសៀមរាប បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្តចំនួន១, ស្រុកប្រតិបត្តិ៤, មន្ទីរពេទ្យបង្អែកស្រុក៤, មណ្ឌលសុខភាព ៨៩ លើ១០០ឃុំសង្កាត់ , និងប៉ុស្តិ៍សុខភាពចំនួន៣ សរុបគ្រែអ្នកជម្ងឺមានចំនួន ៥៨១គ្រែ និងមានបុគ្គលិកពេទ្យសរុប ៨៩៦នាក់ (ស្ដ្រី ៤៩៣នាក់) ។ ដោយឡែកក្នុងឆ្នាំ២០១៥កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេ្តសៀមរាប បានទទួលអ្នកជម្ងឺកើនឡើង ដល់ ១៨.៦២៥នាក់ ក្នុងនោះ ១០ ទៅ ១៥ភាគរយ គឺមកពីបណ្ដាខេត្តផ្សេងៗ ផងដែរ ។
លោកបន្ថែមថា៖ មន្ទីរពេទ្យបង្អែកខេត្ត ជាមន្ទីរពេទ្យសាធារណៈដែលផ្ដល់សេវា សំណុំ សកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែអ្នកជម្ងឺសម្រាកព្យាបាលចំនួន៣០០គ្រែ មានបុគ្គលិក ១៩៤នាក់ ។ មន្ទីរពេទ្យបានពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ និងសេវាបន្ថែមជាច្រើនទៀត ផងដែរ។
ក្នុងនោះលោកក៏បានទទួលស្គាល់ថា ៖ ទោះជាយ៉ាងណា មន្ទីរពេទ្យពិតជានៅមាន ចំណុច សំខាន់ៗជាច្រើនទៀត ដែលត្រូវធ្វើការពង្រឹង កែលម្អរ និងត្រូវស្វែងរកការគាំទ្រ ដើម្បីដំណើរការឲ្យកាន់តែល្អប្រសើរឡើង ដូចជា គុណភាព ការគ្រប់គ្រង ក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិក មន្ត្រីរាជការ ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ការស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោកស្រី Julie Chung បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអាគារមជ្ឈមណ្ឌលផ្តល់ឈាមនោះថា ៖ នេះគឺជាការយកចិត្តទុកដាក់ និង កិច្ចសហការថ្មីមួយទៀតរបស់រដ្ឋាភិបាល និងប្រជាជន អាមេរិក ក្នុងការជួយលើកស្ទួយសុខភាពប្រជាជនកម្ពុជា តាមរយៈវិស័យសុខាភិបាល ។

លោកជំទាវ បានថ្លែងនូវក្តីមោទនភាពចំពោះកងទ័ពជើងទឹកអាមេរិកប្រចាំនៅប៉ាស៊ីហ្វិក ដែល បានយកកម្ពុជាជាដៃគូ និងមិនត្រឹមតែបានជួយសាងសង់អាគារមជ្ឈមណ្ឌលផ្តល់ឈាមនេះប៉ុណ្ណោះទេ ប៉ុន្តែនៅបានជួយផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក និងរៀបចំឲ្យមានដំណើរការនៅក្នុងអាគារនេះផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ លើ បញ្ហាសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នា ការនយោបាយ ពណ៌សម្បុរ និងដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវា ពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់ ! រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹង និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៃវិស័យអទិភាពមួយនេះ បានរីកដុះដាលដល់ជនបទ ។

ទន្ទឹមនឹងសេចក្តីថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដែល បានជួយឧបត្ថម្ភ គាំទ្រសម្រាប់ឲ្យមានការរីកចម្រើនលើវិស័យសុខាភិបាល ឯកឧត្តមបានថ្លែងនូវ សេចក្តីអំពាវនាវ ជូនដល់ប្រជាពលរដ្ឋ ជនអ្នកសប្បុរសទាំងអស់ ចូលរួមបរិច្ឆាគឈាម ដើម្បីសង្គ្រោះ ជីវិតមនុស្ស ។
សូមបញ្ជាក់ថា នៅព្រឹកនៃថ្ងៃបើកសម្ពោធអាគារមជ្ឈមណ្ឌលផ្តល់ឈាមនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលនិស្សិតមកពីសាកលវិទ្យាល័យអង្គរ និងកម្មសិក្សាការី ពេទ្យសរុបចំនួន ៥៤នាក់ ជាអ្នកស្ម័គ្រចិត្ត ផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលមួយនេះ ផងដែរ ៕ប៊ុនធឿន (សៀមរាប)

 

2016-03-05_1504302016-03-05_1502582016-03-05_1502152016-03-05_145956

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.