ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជំនួបពិភាក្សា អភិវឌ្ឍន៍ច្រកតំបន់ព្រំដែន រវាងខេត្តស៊ីសាកេត និងខេត្តឧត្តរមានជ័យ នៃប្រទេសទាំងពីរ

អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ ស្ដីអំពីការពង្រឹងកិច្ចសហប្រតិ បត្តិការល្អ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ពិសេសនៅតំបន់ព្រំដែន នោះជាក់ស្តែងនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ ច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា បានបើកកិច្ចប្រជុំ និងពិភាក្សាដើម្បីរួមគ្នាអភិវឌ្ឍន៍ច្រក តំបន់ព្រំដែន ក្រោមការ អញ្ជើញចូលរួមពីសំណាក់ឧត្តម សេនីយ៍ឯក ង៉ែត ចាន់ថុន អគ្គមេបញ្ជាការរង ជានាយរងសេនាធិការចម្រុះ កងយោធ ពលខេរៈភូមិន្ទ ! ឧត្តម សេនីយ៍ទោ យឹម ផាន់ណា មេបញ្ជាការរងយោធភូមិភាគទី៤ ជាប្រធានគណៈបញ្ជាការឯកភាព សមរភូមិមុខទិសទី២ និងឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ រីឯភាគីថៃ ! ដឹកនាំ ដោយឧត្តមសេនីយ៍ត្រី សុរិទ្ធយ៉ាស៊ិចពីន មេបញ្ជាការកងកំលាំងសារៈនារី ភូមិន្ទថៃ និង រួមដំណើរដោយមន្រី្តសំខាន់ៗ នៃប្រទេសទាំងពីរ ជាច្រើន រូបផងដែរ ។

កិច្ចប្រជុំនេះបានលើកយកនូវខ្លឹមសារសំខាន់ៗមួយចំនួនមកពិភាគ្សាគ្នា ក្នុងនោះភាគីទាំងពីរ បានពិភាក្សា ដោះស្រាយនូវរាល់បាតុភាពផ្សេងៗ ដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ! បន្តសហការ ទំនាក់ទំនងល្អជាមួយគ្នា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅតាមបណ្ដោយព្រំដែន បានប្រកបមុខរបរ រកស៊ីទទួលទាន និងផ្លាស់ប្តូរទំនិញជាមួយគ្នាទៅវិញទៅមកបានប្រសើរឡើង ។

ជាពិសេសភាគីនៃប្រទេសទាំងពីរ បន្តកិច្ចសហការល្អ បង្រ្កាប ទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់ និងធ្វើការសម្របសំរួល ឲ្យអ្នកជំងឺដែលចេញពីប្រទេសកម្ពុជា បានចូលទៅទទួលការព្យាបាលនៅក្នុងប្រទេសថៃ ដោយមានការអនុគ្រោះ ចំពោះជម្ងឺធ្ងន់ធ្ងរ ដែលពុំមានឯកសារ ឬ លិខិតឆ្លងដែនគ្រប់គ្រាន់ ។

ជូបពិភាក្សានេះក្នុងគោលដៅពង្រឹង នូវចំណងមិត្តភាពសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ក្នុងការជម្រុញ នូវកិច្ច ទំនាក់ទំនងគ្នារវាងភាគី នៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការការពារ សន្តិសុខនៅតាមបណ្តាខេត្តជាប់ព្រំដែន ភូមិផងរបងជាមួយគ្នាផងដែរ ៕
ប៊ុនធឿន (សៀមរាប)

2016-03-02_0838332016-03-02_0836212016-03-02_0837152016-03-02_083904

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.