ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​សន្តិសុខ​ក្រុមហ៊ុន យូ​ញៀន ប្រើ​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើស្រែ

ក្រុម​សន្តិសុខ​ក្រុមហ៊ុន យូ​ញៀន ប្រើ​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើស្រែ

​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ប្តី​ឈ្មោះ សៀង នាវ ប្រពន្ធ​ឈ្មោះ ឃុន ផល្លា រស់នៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ទៅ​ធ្វើស្រៃ​នៅ​ចំណុច ព្រែកតាទែន ភូមិ​តា​នួន ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង នៅវេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល ប្តី​កំពុង​បាញ់ថ្នាំ​ស្មៅ​ស្រែ ស្រាប់តែ​មាន​ក្រុម​សន្តិសុខ​មួយក្រុម មាន​គ្នា ១៥ នាក់ ដឹកនាំ​កម្លាំង​សន្តិសុខ​មក ឈ្មោះ ឃុំ ផល្លា (​ចែ​ធ្វើ​អី​) ឈ្មោះ ឃុន ផល្លា ឆ្លើយ​ថា​មក​ធ្វើស្រៃ ហើយ​បន្ត​សួរ​អ្នកបកប្រែ​ទៀតថា ពូៗ​ទៅណា ? អ្នក​បក​ប្រែ​ឆ្លើយថា មក​ទេសចរណ៍ ។ ឃុន​ផល្លា ក៏​បន្ត​ទៀត​ថា មក​ធ្វើ​អី​ទីនេះ សុទ្ធតែ​ភក់​ទេ ក្នុង​ស្រែ នៅពេលនោះ ស្រាប់តែ​តា​លី ដើរទៅ សួរ ឃុន ផល្លា ថា អ្នកណា​ឲ្យមក ?

ឃុន ផល្លា ឆ្លើយថា គាត់​មក​ធ្វើ​ស្រែ ព្រោះ​ដី​នេះ​ជា​ដីស្រែ​របស់​គាត់ ។ តា​លី​បន្ត​សួរ​ទៀតថា មាន​ក្រដាស​ស្នាម​ស្រុក​ទេ ? ឃុន ផល្លា ឆ្លើយថា មានស្រុក​ធ្វើឲ្យ ឃុន ផល្លា​រៀប​ហ្នឹង​យក​ក្រដាស់​ស្នាម​ហុច​ឲ្យ​តាលី ស្រាប់តែ​តា​លី មេកា​ចិន​ថា ដី​របស់​ក្រុមហ៊ុន​ទេ ឃុន ផល្លា និយាយថា ដីស្រែរ​ប់គាត់​មិនទាន់​បាន​ដោះ​ដូរ​ទេ ស្រាប់តែ​ពេលនោះ​ឈ្មោះ តា​លី ក៏​ចាប់ ឃុន ផល្លា វាយ​ចំ​ថ្ពាល់​បី​ដៃ ពេលនោះ កម្លាំង​សន្តិសុខ​មក​ព្រួត​គ្នា ចាប់ ឃុន ផល្លា សង្កត់ ឃុន ផល្លា កប់​ភក់ ហើយ​អ្នកបកប្រែ​បាន​វាយ ឃុន ផល្លា មួយ​ដៃ​ចំ​ស្មា​ទៀត (​បញ្ជាក់ ក្នុងនោះ បាន​បាត់​ខ្សែដៃ​មួយ​ខ្សែ ទំហំ ៣.៥ ជី និង​ក្រវិល​មួយ​ខាង​ទៀត​) ចំណែក​តា​លី ក៏​បញ្ជា​ឲ្យ​សន្តិសុខ​យក​ម៉ូតូ ឃុន ផល្លា ជិះ​មក​ចោល ខូចខាត​ទាំង រួម​និង​មួក​អ្នកជិតខាង​ដែល​មក​ជួយ ឃុន ផល្លា សន្តិសុខ បាន​យកមក​ដាក់​ចោល​ក្នុង​ព្រៃ ។

​ក្រុមហ៊ុន យូ​ញៀន នោះ​ដឹកនាំ​កម្លាំង​ដោយ​លោក លី តឹក​ហៃ ដើរ​ដុត​ផ្ទះ​ឬ​ប​ជា​ពលរដ្ឋ​​ជា​ច្រើនលើក​ច្រើនសារ មកហើយ ហើយ​បំពាន​ទាំងស្រុង​តែ​ម្តង ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក្រុមហ៊ុន​នេះ​បំពាន​លើ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង នៅក្នុង​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គី​រី​សាគរ ក្នុងស្រុក​ទាំង​ពីរ​ខាងលើ​នេះ អត់​មាន​​ដី​ធ្វើស្រែ​ទេ ពី​ព្រោះ​ត្រូវ​ក្រុមហ៊ុន​យូ​ញៀន​បំពាន​យក​ដី​ស្រែ​អ់ គ្មាន​ការដោះដូរ​ដីស្រែ​ទេ ។​

​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​សម្តេច​ទាំងបី ជួយ​ពួក​គាត់​ផង រស់នៅ​អត់​មាន​ដីស្រៃ​ទេ ត្រូវ​ក្រុមហ៊ុន​យក​អស់ ចំណែក លោក​អភិបាលស្រុក និង​អភិបាលរង​ខេត្ត លោក ស៊ុន ដា​រ៉ា មិនដែល​ឃើញ​ដោះស្រាយ​ដីធ្លី ចេញ​កន្លែង​ណា​ម្តង​ទេ បាន​ឃើញ​តែ​មុខ​ចុះ​មក​ញឹកញាប់​ដែរ ។

​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​លោក​អភិបាល​ខេត្ត​មក​មើល​ម្តង តើ​ប្រជាពលរដ្ឋ​និយាយ​ពិត ឬ​មិន​ពិត ។​ចំណែក​មេការ​ក្រុមហ៊ុន​យូ​ញៀន​ពុំ​អាច​សុំ​ការបំភ្លឺ​បានឡើយ ៕

 

2014_07_046 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.