កាលពីថ្ងៃទី២៦ខែកុម្ភៈ អាមេរិកបានសាកល្បង់កាំជ្រួចមីស៊ីលឆ្លងទ្វីICBM ដើម្បី បង្ហាញពីសម្ថភាព នឹងទំនុកចិត្តនៃសព្វាវុធដែលមាននៅក្នុងឃ្លាំងអាមេរិក ក្នុងពេលដែលអាមេរិកកំពុងប្រឈប់មុខតានតឹងជាមួយប្រទេសជាច្រើនពិសេសគឺរុស្ស៊ី។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាំជ្រួចមីស៊ីល Minuteman III បាញ់ចេញពីទីតាំងទ័ពអាកាសVandenberg រដ្ឋកាលីហ្វ័រនីញ៉ា ហើយមីស៊ីលនោះបានទៅចំគោលដៅដែលបានកំណត់ទុកនៅលើកោះKwajalein ស្ថិតនៅប្រជុំកោះMarshall នៃមហាសមុទ្ធប៉ាស៊ីហ្វិក។នេះជាការសាកល្បងលើកទីពីរសម្រាប់ប្រភេទមីស៊ីលICBM ក្នុងរយៈពេលមួយសប្តាហ៍ និងលើកទី១៥គិតចាប់តាំងពីខែមករាឆ្នាំ២០១១មក។
រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលោកRobert Work បានប្រកាសថា សកម្មភាពខាងលើរបស់អាមេរិកគឺជាការផ្ញើរសារដល់សត្រូវយុទ្ធសាស្ត្ររបស់ខ្លួនដូចជារុស្ស៊ីនិងចិន ព្រមទាំងកូរ៉េខាងជើងផងដែរ។ ទីក្រុងវ៉ាស៊ីនតោនចង់បង្ហាញឲ្យពិភពលោកដឹងថា អាមេរិកមានឃ្លាំងអាវុធបរមាណូដែលមានប្រសិទ្ធិភាពបំផុត អាចកម្ទេចទីតាំងរបស់សត្រូវពីចម្ងាយ។
ក្រសួងការពារជាតិអាមេរិកបានចំណាយប្រាក់រាប់រយលានដុល្លារ ក្នុងការរក្សាការពារឃ្លាំងអាវុធបរមាណូ។ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា ក៏បានប្រកាស់ចំណាយប្រាក់១,៨ពាន់លានដុល្លារផងដែរ សម្រាប់ក្រុមអាកាសយានិកយន្តហោះទម្លាក់គ្រប់បរមាណូ កាំជ្រួចមីស៊ីលនិងនាវាមុជទឹក។
ការសាកល្បងខាងលើកើតឡើង ក្នុងពេលដែលមេទ័ពអាមេរិកប្រចាំនៅដំបន់អឺរ៉ុបប្រកាសថា អាមេរិកនិងយកឈ្នះរុស្ស៊ីក្នុងសង្គ្រាមរយៈពេលខ្លី ប្រសិនបើវាអាចកើតឡើងនោះ ។ អាមេរិកក៏ដូចសម្ព័ន្ធមិត្តយោធាណាតូក៏បានត្រៀមលក្ខណរួចជាស្រេចសម្រាប់សង្គ្រាម អាវុធទំនើបៗ ជាមួយប្រទេសមហាអំណាច យោធាដូចជារុស្ស៊ី៕