រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃ២៤ – ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោកវរសេនីយ៍ឯក កុយ នឹម មេបញ្ជាការរង តំណាង ឲ្យ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ! បានចុះផ្សព្វផ្សាយចំណុចមួយចំនួន ជាយន្តការថ្មី ដែលជាបទពិសោធន៍ នឹងជាលទ្ធផល ដែលអង្គភាព ទទួលបានជោគជ័យនាឆ្នាំកន្លងមកដើម្បីយកមកអនុវត្តន៍ បន្ត គ្រប់បណ្តាអង្គភាពវរសេនាតូច ។
មេបញ្ជាការគ្រប់បណ្តាវរៈសេនាតូច ចំណុះឲ្យកងពល បានរាយការណ៍ ពីលទ្ធផលការងារ នៅតាមអង្គភាពរបស់ខ្លួន ក្នុងនោះ គឺបានឆ្លុះបង្ហាញពី ចំណុចអវិជ្ជមាន ! នៅមានសេសសល់ ក៏ប៉ុន្តែ ភាពអសកម្ម ទាំងនោះ ត្រូវបានមេបញ្ជាការតាម បណ្តាអង្គភាព បានកែលម្អឡើងវិញ ! រាល់ចំណុចទាំងនោះត្រូវបានដាក់ បញ្ជូលទៅក្នុងទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែប្រសើរឡើងបន្តែមទៀត ។
លោកវរសេនីយ៍ឯក កុយ នឹម មេបញ្ជាការរង បានកោតសរសើរពីកម្មភាពការងារយោធា ឆ្នាំ ២០១៥ កន្លងមកនេះ អង្គភាពវរសេនាតូចបានយកចិត្តទុកដាក់ អនុវត្តន៍ផែនការរបស់កងពលបានល្អ ! ស្របតាមកម្មវិធីនយោបាយកំណែរទម្រង់ថ្មី របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
លោកមេបញ្ជាការរងបានបន្តថា ៖ ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាន និងពលទាហាន ដែលបានលះបង់អស់កម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃ ការពារបូរណភាពដែនដី នៃមាតុភូមិ នៅតាម ខ្សែរបន្ទាត់ព្រំដែនសមរភូមិមុខ ។ លោកមេបញ្ជាការរងសង្ឃឹមយ៉ាងមុតមាំថា ៖ នៅក្នុងឆ្នាំ២០១៦ នេះ បទពិសោធន៍ឆ្នាំចាស់ វាជាផែនទីចង្អុលផ្លូវ ហើយ ចំណុចអវិជ្ជមាន វានឹងប្រែក្លាយទៅ ជាយន្តការ ដ៏មាន ប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកយកទៅអនុវត្ត នៅតាមបណ្តាអង្គភាព វរសេនាតូចចំណុះរបស់ កងពល ប្រកបដោយជោគជ័យ ។
លោកបានផ្តាំផ្ញើរដល់យោធិនគ្រប់បណ្តាអង្គភាព ! ត្រូវបន្តការប្រុងប្រយ័ត្ន គ្រប់ពេលវេលា រួមជាមួយការត្រៀមលក្ខណៈរួចជាស្រេច នូវកម្លាំង សំភារៈសឹក និងស្បៀងអាហារ ត្រូវតែរក្សាទុក ជាប់ជាប្រចាំ ៕ ប៊ុនធឿន ( សៀមរាប )