ភ្នំពេញ៖បន្ទាប់ពីយាងសម្តេចក្រុមព្រះមកធ្វើជាប្រធានគណបក្សហ្វុនស៊ិនប៉ិចមិនបានប៉ុន្នានផង គណបក្សមួយនេះបានឈានទៅដល់ការបែកបាក់គ្នាខ្ទេចដូចខ្ទឹមម្តងទៀត រហូតដល់ឯកឧត្តម ញឹក ប៊ុនឆៃនិងសមាជិកជាច្រើនទ្រាំមិនបាននាំគ្នាដើរចេញទៅបង្កើតគណបក្សរាជានិយមមួយទៀតមានឈ្មោះថាគណបក្សខ្មែររួបរួមជាតិទុកឲ្យសម្តេចក្រុមព្រះនៅតែលតោល។
សមាជសកល គណបក្សខ្មែររួបរួមជាតិ សម្រេចជ្រើសតាំង ឯកឧត្តម ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ឯកឧត្តម ទា ចំរ៉ាត់ ប្រធានកិត្តិយសគណបក្ស ឯកឧត្តម ខាន់ សាវឿន អនុប្រធានគណបក្ស ឯកឧត្តម សឹម សុន អគ្គលេខាធិការគណបក្ស ក្រុមប្រឹក្សាជាតិចំនួន២២០៥នាក់ និងគណៈកម្មាធិការនាយកចំនួន១៨០រូប ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។