ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិភូ គណៈកម្មាធិការសាខាកាកបាទក្រហម សំណេះសំណាល ជាមួយបងប្អូនស្រី ទើបនឹងសម្រាលកូន

ខេត្តសៀមរាប៖ថ្ងៃទី ២១ ខែ កុម្ភះ គឺជាទិវាជាតិ សុខភាពមាតាទារក និងកុមារ ក្នុងគោលបំណងលើកកម្ពស់ និងយក ចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និង កុមារនៅទូទាំងប្រទេស និងដើមី្បគាំទ្រ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខា ធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ ។

នៅព្រឹកថ្ងៃទី២៣ កុម្ភះ ឆ្នាំ២០១៦នេះ គណៈប្រតិភូ កាកបាទក្រហមខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ សមាជិកាកិត្តិយសកាកបាទ ក្រហម កម្ពុជា រួមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទ ក្រហមបានចុះជួបសំណេះសំណាល សួរសុខ ទុក្ខ និងនាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែក ជូនដល់បងប្អូនស្ត្រី ដែលទើបសម្រាលកូនតូច នៅមណ្ឌលសុខភាព តាយ៉ែក និង សំរោង ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ចំនួន ៤៥នាក់

លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការណែនាំ ចំពោះបងប្អូនជា ស្ត្រី សំខាន់ស្ត្រីដែលទើបសម្រាល់កូនតូច ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង កូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កា ដើម្បីការពារជម្ងឺផ្សេងៗ ។

លោកជំទាវបន្តទៀតថា៖ ការសង្រ្គោះជីវិតមាតា ទារក និងកុមារ គឺជាសកម្មភាពមនុស្សធម៌ និងជាការ កសាង សង្គមគ្រួសារ បន្តទៅកូនចៅជំនាន់ក្រោយឲ្យមានសុខភាពរឹងមាំ ។ ដូច្នេះហើយការថែទាំសុខភាពមាតា ជាប់ ជាបន្ត គឺថែសុខភាពក្នុងពេលមានគភ៌ ពេលសម្រាលបុត្រ និង មានបុត្របន្ទាប់ ព្រមទាំងការពន្យាកំណើត គឺជាការអន្តរាគមន៍ចាំបាច់ សម្រាប់ទារក និង កុមារ ។
លោកជំទាវក៏បានអំពាវនាវ ដល់ស្ត្រីគ្រប់រូប ត្រូវធ្វើការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការថែទាំសុខភាពឲ្យបានគ្រប់ពេលវេលា ព្រោះថា សុខភាពជា បញ្ហាចំបងរបស់មនុស្សជាតិយើងគ្រប់គ្នា ។

ក្នុងឱកាសនោះគណៈប្រតិភូបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនជាស្ត្រី ដែលទើបសម្រាលបុត្រ ទាំង៤៥នាក់ ក្នុងម្នាក់ៗ ទទួលបាន មុង០១ , ភួយ០១, សារុង០១ , ក្រមា០១ , កន្សែងពោះគោធំ០១ , មី០១កេសតូច, ត្រីខ ០១យូរ , ទឹកដោះគោ ០២កំប៉ុង , ស្ករស ២គក្រ និង ថវិកា ៥ម៉ឺនរៀល ៕ប៊ុនធឿន (សៀមរាប)

2016-02-25_145931

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.