ក្រុងសៀមរាប៖នៅវេលាម៉ោង០៩ និង០០នាទី នាយប់ថ្ងៃទី១៤ ខែកម្ភុះ ឆ្នាំ២០១៦ លោកស្រីវរសេនីយ៍ ដួង ថាវរី នាយការិយាល័យនគរ បាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្ត បានដឹកនាំកម្លាំងចុះធ្វើការប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលជ្រកក្រោមយីហោ កោសជប់ និង ម៉ាស្សា ។
កម្លាំងសមត្ថកិច្ចបានធ្វើការចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទនេះ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ស្ថិតនៅភូមិត្រពាំសេះ សង្កាត់គោកចកក្រុងសៀមរាប ចំនួន១០នាក់និងទីតាំងផ្សេងទៀតចំនួន១៧ ករណីយ៍ខាងលើនេះសមត្ថកិច្ចប្រមូលបានស្រ្តី ជនជាតិខ្មែរ ចំនួន១៣នាក់ និងជនជាតិវៀតណាមចំនួន០៤នាក់ ។
លោកវរសេនីយ៍ទោ ដួង ថាវរី បានឲ្យដឹងថា ស្រ្តីខាងលើនេះ នៅពេលយប់តែងតែធ្វើសកម្មភាពបក់ដៃហៅភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលកន្លែងរបស់ខ្លួន ដែលជាហេតុធ្វើខូចនូវសណ្ដាប់ធ្នាប់សាធារណៈ និង ប្រពៃណីជាតិខែ្មរ និងតម្លៃជាស្រ្តីខ្មែរទៀតផង ។ លោកស្រីវរសេនីយ៍ទោ បានបញ្ជាក់បន្ថែមទៀតថា ស្រ្តីដែលកម្លាំងសមត្ថកិច្ចប្រមូលបានទាំង១៧នាក់នេះត្រូវបាននាំមកធ្វើការសាក់សួរ នៅស្នងការដ្ឋាននគរបាលខេត្ត ហើយបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា អោយបញ្ឈប់នៅសកម្មភាពដែលពួកគេបានធ្វើកន្លងមក បន្ទាប់មកសមត្ថកិច្ចបាន បញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំបន្ថែម ទៀត ៕ ប៊ុនធឿន (សៀមរាប)