ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រី​គយ​ចល័ត​កូនដំរី ចំណុះ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មន្ត្រី​គយ​ចល័ត​សាលា​ក្រហម ជួយ​សម្រួល​រថយន្ត​ដឹក​ទឹកកក ដឹក​ទំនិញ​គេច​ពន្ធ​

មន្ត្រី​គយ​ចល័ត​កូនដំរី ចំណុះ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មន្ត្រី​គយ​ចល័ត​សាលា​ក្រហម ជួយ​សម្រួល​រថយន្ត​ដឹក​ទឹកកក ដឹក​ទំនិញ​គេច​ពន្ធ​

​ខេត្ត​បន្ទាយមានជ័យ ៖ សព្វ​ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​កំពុង​ធ្វើ​ចរាចរ​ដឹក​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ និង​គ្មាន​ការបង់ពន្ធ​ចូល​រដ្ឋ ធ្វើឲ្យ​បាត់បង់​ថវិការ​រដ្ឋ​ផង​នោះ រថយន្ត​នេះ​អាច​នឹង​ត្រូវរ៉ូវ​ជាមួយ​នឹង​មន្ត្រី​គយ​ទាំងនោះ ។ ក្រុម​ឈ្មួញ​រកស៊ី​បន្តិចបន្តួច​សំរាប់​ចិញ្ចឹម​ក្រពះ​វិញ ត្រូវ​មន្ត្រី​គយ​តំ​រ៉ូវ​ឲ្យ​បង់ពន្ធ ទៅវិញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់ថា រថយន្ត​មួយ​គ្រឿង​ដែល​បាន​ដឹក​ទំនិញ​ខាងលើនេះ​ដឹក​ក្នុង​មួយថ្ងៃ​៣​ត្រឡប់ ពី​ក្រុង​ប៉ោយ​ប៉ែត ទៅ​ខេត្ត​បន្ទាយមានជ័យ​ដោយ​គ្មាន​មន្ត្រី​គយ​ណា​ហ៊ាន​ឃាត់​ចាប់ ឬ​បង់ពន្ធ​ទេ រថយន្ត​នោះ​ម៉ាក ហ៊ី​យិន​ដាយ​កូរ៉េ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 3A-0494​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ស្ត្រី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ អាយុ​៤៥​ឆ្នាំ ជា​អ្នក​ដឹក​ទ​និ​ញ​ពី​ប៉ោយ​ប៉ែត ទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​រូបគាត់​បាន​ត្អូញត្អែរថា សព្វថ្ងៃ​នេះ​តាំងពី​មាន​រថយន្ត​ដឹក​ទឹកកក យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​និង​ចែកចាយ​តាម​ដេប៉ូ សាខា​ចាំ​ទទួល​លើក​លក់ ព្រមទាំង​យក​ទឹក​សុទ្ធ និង​ទឹកកក​ជូន​ទៅ​តាម​កន្លែង​មន្ត្រី​គយ ចល័ត ជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​ទើប​មិន​មាន​មន្ត្រី​គយ​ចាប់ ឃាត់​ឲ្យ​បង់ពន្ធ ទេ អាច​មាន​អ្នក​អំណាច​នៅ​ពីក្រោយ​ផង​នោះ​។​

​បើ​តាម​ការអះអាង​ពី​ស្ត្រី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ អាយុ​៥០​ឆ្នាំ ជា​អ្នក​ដឹក​ទំនិញ​ដូចគ្នា​បាន​ប្រាប់ថា ដោយសា​តែ​មាន​រថយន្ត​ដឹក​ទឹកកក​ខាងលើនេះ វា​ធំ​ហើយ​ការ​ដឹកទំនិញ​មាន​តម្លៃថោក​ជាង​ពួកគាត់ ព្រោះ​តែ​រថយន្ត​នេះ​មិន​បាន​បង់ពន្ធ​ឲ្យ​មន្ត្រី​គយ​ឡើយ ធ្វើឲ្យ​គាត់​ដាច់បាយ​ព្រោះតែ​គ្មាន​ទំនិញ​ដឹក​សោះ និង​ធ្វើឲ្យ​គាត់​ខ្វះខាត​លុយកាក​សំរាប់​កូនចៅ​រៀនសូត្រ​ជាច្រើន​ផង​នោះ គាត់​បាន​បន្ត​ថា​រថយន្ត​ទឹកកក​នេះ​ដឹក​ទំនិញ​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣​ជើង​ទៅ​៤​ជើង​ក្នុង​មួយ​ថ្ងៃ​ឯណោះ ដូច្នេះ​ហើយ​បាន​ក្រុម​ឈ្មួញ​មួយចំនួន រត់​ទៅ​រក​រថយន្ត​ខាងលើ​ដឹកទំនិញ​អោយ​។​

​គាត់​បន្ត​ថា នៅពេល​ឡាន​នេះ​មក​គឺ​គេ​បាន​ដឹក​ទឹកកក​មក បាន​ចុះ​ដាក់​ទឹកកក ឬ​ទឹក​សុទ្ធ ប្រមាណ​ជា​មាន​តម្លៃ​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ជើង គឺ​មន្ត្រី​គយ​ចល័ត​សាលា​ក្រហម គយ​ចល័ត​កូនដំរី ចំណុះ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​មន្ត្រី​ជាច្រើន​។

​គាត់​បាន​បន្ថែមថា រថយន្ត​នេះ​គឺ​តាម​ការ​គាត់​ដឹង​នោះ​គឺ​មន្ត្រី​គយ​អនុញ្ញាតិ​ឲ្យ​ដឹកតែ​១​ជើង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​លក្ខណះ​តិចតួច តែ​ជាក់ស្តែង​ដឹក​ពេញៗ​រថយន្ត​ទៅ​វិញ គឺ​បាន​បំពាន​ការអនុញ្ញាតិ​ពី​មន្ត្រី​ទាំងអស់​ដែរ​បានន​បើកដៃ​ឲ្យ​ដឹកទំនិញ តែ​បើ​ប្រជាពលរដ្ឋ​វិញ​គឺ​មន្ត្រី​គយ​តំ​រ៉ូវ​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ តែ​សំរាប់​រថយន្ត​ខាងលើ​នេះ​ដឹក​ម៉ា​សេរី​គ្មាន​ការឈប់​ស្កាត់ និង​បង់ពន្ធ​ជូន​រដ្ឋ​ធ្វើឲ្យ​បាត់បង់​ថវិការ​រដ្ឋ​ជាច្រើន​ក្នុង​មួយ​ថ្ងៃ​។​

​ពាក់​ពន្ធ័​បញ្ហា​ខាងលើនេះ អ្នកសារព័ត៌មាន​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ចល័ត​កូនដំរី ចំណុះ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​គយ​ចល័ត​សាលា​ក្រហម​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​បានទេ ៕

 

2014_07_042 (2) 2014_07_042 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.