ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិភូសម្ព័ន្ធមេត្រីភាព ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ បន្តកិច្ចសហប្រតិបត្តិការ ជាមួយ កងពលតូចថ្មើរជើងលេខ៤១ ឈរជើងសមរភូមិមុខ

ខេត្តឧត្តរមានជ័យ = នៅវរៈសេនាតូច៤១៣ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានដឹកនាំគណៈ ប្រ តិភូក្នុងក្រសួង រួមនឹងឯកឧត្តមអ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានចុះសួរសុខទុក កងទ័ព ! គ្រួសារកងទ័ព និងសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្ទះហូបបាយ ! និងសាលប្រជុំថ្នាក់ កង អនុសេនាធំ ! នៃកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងនៅសមរភូមិមុខ នៃយោធភូមិភាគទី៤ ព្រមទាំងមានការចូលរួមអមដំណើរដោយ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែងការស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប បានឆ្លៀតពេលវេលាដ៏មានតំលៃចុះ មក សួរសុខទុក្ខដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ជាពិសេសនោះសម្ភោធដាក់ឲ្យប្រើប្រាស់ នូវផ្ទះ ហូបបាយ ! និងសាលប្រជុំថ្នាក់ កងអនុសេនាធំ ! គ្រប់បណ្តាអង្គភាព វរសេនាតូច ចំណុះឲ្យកងពលដែលស្តែងពីការយកចិត្តទុកដាក់ពីសមរភូមិក្រោយ ចំពោះសមភូមិមុខ ។

ឯកឧត្តមមេបញ្ជាការបានលើកឡើងថា ៖ បច្ចុប្បន្ននៅតាមបណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ និងធូស្រាលពុំមានអ្វីគួរឲ្យកត់សំគាល់នោះឡើយ ។ ម្យ៉ាងវិញទៀត ក្រសួងការពារជាតិ ក៍ដូចជា ប្រមុខរាជរដ្ឋាភិបាល នៃ ប្រទេសកម្ពុជា បានជំរុញឲ្យបង្កើនការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងនាមជាប្រទេសជិតខាង បានប្រែ ក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់មានសន្តិភាព ! មិត្តភាព ! សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។ ទោះបីជាស្ថានភាពនយោបាយកំពុងល្អប្រសើរក៍ពិតមែន ! កងទ័ពរបស់យើងពុំដែលធ្វេសប្រហែសឡើយ កងទ័ពបាន ត្រៀម នូវកម្លាំង ស្បៀងអាហារ បរិក្ខាសឹក នៅពេលមានយក្យថាហេតុណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ទាន់ពេលវេលាក្នុងភារកិច្ចការពារទឹកដីឲ្យបានរឹងមាំ ។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសមរភូមិក្រោយ ជូនដល់កងទ័ពយើងដែលឈរ ជើងនៅសមរភូមិមុខ និងគ្រួសារ កងទ័ព ផងដែរ ។ ចំពោះក្តីនឹករលឹកនេះសម្តេចទាំងពីរក៏បានបញ្ជូនអាវរងាវ និងអាវភ្លៀងគ្រប់រដូវ ដល់កងទ័ពនៅជួរមុខជាប្រចាំ ទាំងនេះហើយបានធ្វើឲ្យកងទ័ព រក្សាបានសុខភាពល្អ ហើយរឹងមាំ ក្នុងការបំពេញ ភារកិច្ចល្អប្រសើរ ។ ជាងនេះទៅទៀត សម្តេចតេជោ តំឡើងប្រាក់ខែ និងឧបត្ថម្ភប្រាក់ហូបបន្ថែមប្រចាំថ្ងៃ ដែលធ្វើឲ្យកងទ័ពទទួលបានប្រាក់បៀរវត្សន៍សមរម្យ និងមានជីវភាពធូធារ កើនឡើង មួយកំរិតទៀត ។ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានជម្រុញដល់គ្រប់ស្ថាប័ននានា នៅសមរភូមិក្រោយ ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព សមរភូមិមុខ ទើបអង្គភាពយោធាមានការរីកចំរើនបានឆាប់រហ័ស ហើយបានធ្វើឲ្យការទំនាក់ទំនងគ្នាមានភាព ស្អិតរមួតរវាងសមរភូមិ ទាំងពីរផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន ពលទាហាន ដែលបានហ៊ានលះបង់ពាក់លីជីវិត តស៊ូប្រយុទ្ធដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេសកម្ពុជាក្នុងកិច្ចការពារជាតិមាតុភូមិ កម្ពុជាឲ្យបានគង់វង្ស ស្ថិតស្ថេរជារៀងរហូត ។
ក្នុងឱកាសសំណេះសំណាលនោះ គណៈប្រតិភូបានពាំនាំអំណោយចែកជូនដល់យោធិនក្នុងកងពលតូចថ្មើរជើងលេខ៤១ រួមមាន អង្ករ ០៤តោន មីខ្លាឃ្មុំ៧០០កេះ ត្រីខ ៤០កេះ ប្រេងឆា១០០០ដប ទឹកស៊ីអ៊ីវ និងទឹកត្រី ៥០០យួរ សង្ក័សី ២៥០០សន្លឹក និងឧបត្ថម្ភថវិការដល់គ្រួសារកងទ័ពចំនួន ៤៨២ គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិការ ១២ ម៉ឺនរៀល ៕ ប៊ុនធឿន(សៀមរាប)

2016-02-25_1502402016-02-25_1504142016-02-25_1503112016-02-25_150822

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.