ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

តុក្កតាយក្ស បង្ហាញសារអប់រំ ស្រឡាញ់ ថែរក្សា និង អភិរក្សប្រភេទសត្វកម្រ ​ ដែលប្រឈមនឹងការបាត់បង់ផុតពូជ

ខេត្តសៀមរាប៖បណ្តាសត្វព្រៃដ៏កម្រមួយចំនួន ដែលប្រឈមនឹងការបាត់បង់ផុតពូជ ត្រូវបានព្រួយបារម្ភ ខ្មែរជំនាន់ ក្រោយៗនឹងលែងបានឃើញ លែងបានស្គាល់នោះ ត្រូវប្រមូលផ្តុំជានិមិត្តសញ្ញា បង្ហាញខ្លួននៅក្នុងក្បួនដង្ហែរ តុក្កតាយក្ស ឬទីងមោងយក្សប្រចាំឆ្នាំនៅក្រុងទេសចរណ៍សៀមរាប នាយប់ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ( ចុងសប្តាហ៍នេះ ) ក្រោមការចូលរួម គាំទ្រ និងលើកទឹកចិត្ត ពីសំណាក់ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ផ្ទះផងដែរ ។

ឆ្នាំ២០១៦នេះ គឺជាជំហ៊ានឆ្នាំទី១០ នៃគម្រោងដង្ហែរតុក្កតាយក្ស ជាមួយព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្ស ឆ្នាំនេះ គឺទទួលបានជោគជ័យជាងឆ្នាំកន្លងមក ។ គេបានប៉ាន់ប្រមាណថា ៖ នាចុងខែកុម្ភៈ ឆ្នាំ២០១៥កន្លង ទៅ ព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្សលើកទី៩ មានអ្នកចូលរួមមិនតិចជាង១ម៉ឺននាក់នោះឡើយ ។ នេះគឺជាការប៉ាន់ប្រមាណ ដែលបានបង្ហាញនៅក្នុងបទសម្ភាសន៍ ជាមួយ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស ។

លោកបានបន្តឲ្យដឹងថា ៖ ព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្ស ឬ ទីងមោងយក្ស គឺស្ថិតក្នុងគោលបំណង ផ្ញើ សារអប់រំជូនដល់សាធារណជនទូទៅ ឲ្យជួយផ្សព្វផ្សាយបន្ត ចលនាបំផុសមនសិការ ស្រឡាញ់ ថែរក្សាការ ពារ អភិរក្ស ប្រភេទសត្វកម្រ ដែលកំពុងប្រឈមទៅនឹងការបាត់បង់ ផុតពូជ ។ លោកបានបង្ហាញឲ្យដឹងទៀតថា ៖ តុក្កតាយក្សឆ្នាំ២០១៦នេះ ក៏មានវត្តមានទីងមោងយក្ស និមិត្តសញ្ញាក្រុម កីឡាបាល់ទាត់ចូលរួមផងដែរ ដែលតុក្កតាកីឡាករយក្សទាំងនេះ បង្ហាញថា ៖ កីឡាគឺជាស៊ីមងត៍រស់ផ្សារ ភ្ជាប់ ចំណងមិត្តភាព សាមគ្គីភាព និងជាឋាមពលនៃសុខភាព ( លេងកីឡាឲ្យបានច្រើន ចៀងវាងការខ្ជះខ្ជាយ ពេលវេលា ទៅសេពគ្រឿងញៀន ) ដែលលើកទី៩ ឆ្នាំ២០១៥កន្លងទៅ តុក្កតាយក្សបានបង្ហាញអំពីការថែរក្សាសិល្បៈវប្បធម៌ជាតិ ។

លោកបានឲ្យដឹងបន្តទៀតថា ៖ មានវិចត្រករ និងសិល្បករមកពីខេត្តបាត់ដំបង បានផ្តល់កិច្ចសហការ ផលិតតុក្កតាយក្សនេះ និងមានក្រុមកុមារដែលកំពុងទទួលការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមណ្ឌលកុមារកំព្រា សិស្សានុសិស្ស ប្រមាណជា៥០០នាក់ បានជួយតម្លើងតុក្កតាយក្ស ។ សាលាគរុកោសល្យខេត្ត បានចូលរួម យ៉ាងសកម្មជាមួយគម្រោងតុក្កតាយក្សនេះ ! រីឯថវិកាទ្រទ្រង់គម្រោងនេះ គឺបានមកពីការឧបត្ថម្ភដោយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន និងសប្បុរសជនជាតិ អន្តរជាតិ បណ្តាអង្គការអន្តរជាតិ ដែលកំពុងធ្វើ សកម្មភាពមនុស្សធម៌ក្នុងប្រទេសកម្ពុជា អង្គការក្រៅរដ្ឋាភិបាល ជាដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក៏បានចូលរួម ផងដែរ ។ ក្រុមការងារ និងបណ្តាអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួម មានបំណងចង់ឲ្យសកម្មភាពនេះ បានក្លាយជាព្រឹត្តិការណ៍ប្រចាំរដូវកាល ចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជាផងដែរ ៕ប៊ុនធឿន (សៀមរាប)

2016-02-11_1834482016-02-11_1835142016-02-11_1835532016-02-11_1837072016-02-11_183748

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0326 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.